កំពង់ឆ្នាំង៖ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និង កុមារខេត្តកំពង់ឆ្នាំងបានថ្លែងនូវការកោតសរសើរដល់សមាជិកសមាជិការគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តីនិងកុមារខេត្តកំពង់ឆ្នាំង ដែលបានខិតខំអនុវត្តតាមតួនាទីនិងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលល្អ ។
លោកជំទាវ តុង ណារី បានថ្លែងបែបនេះនៅកិច្ចប្រជុំនៅក្នុងសាលប្រជុំសាលា
ខេត្តកំពង់ឆ្នាំង នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២៣ និង លើកទិសដៅអនុវត្តបន្តដោយមានការចូលរួមពីសមាជិក សមាជិកា គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និង កុមារខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។
លោកជំទាវ តុង ណារី ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាទាំងអស់ត្រូវបន្តដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់និងសម្រេចអោយបានតាមផែនការសកម្មភាពដែលបានដាក់ចេញពីដើមឆ្នាំកន្លងមកអោយទទួលបានសមិទ្ធកម្មមួយប្រកបដោយប្រសិទ្ធភាពខ្ពស់៕