ប្រជាពលរដ្ឋចំនួន ១០ គ្រួសារដែលរស់នៅ លើដី សាធារណរបស់រដ្ឋស្ថិតក្នុងភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញរីករាយ ស្មគ្រ័ចិត្តចាកចេញពីលំនៅឋានទៅរស់នៅកន្លែងថ្មីតាមគោល ការណ៍របស់រដ្ឋបាលខេត្ត

កំពង់ឆ្នាំង៖ បងប្អូនប្រជាពលរដ្ឋចំនួន១០ គ្រួសារដែលរស់នៅលើដីសាធារណៈរបស់រដ្ឋជាច្រើនឆ្នាំមកហើយស្ថិតនៅក្នុង ភូមិ លាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រីករាយសារទស្ម័គ្រចិត្តចាក់ចេញពីលំនៅឋាន ទៅរស់នៅទីកន្លែងថ្មីស្របទៅតាមគោលការណ៍របស់រដ្ឋបាលខេត្តពោធិ៍សាត់ ថ្ងៃទី២៦ខែតុលាឆ្នាំ២០២៣។

បងប្អូនប្រជាពលរដ្ឋទាំង១០គ្រួសារប្បាយរីករាយអបអរសាទរនិងពោពេញទៅដោយស្នាមញញឹមទទួលយកការសម្របសម្រួលនិងដោះស្រាយនេះធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ក្រុមប្រឹក្សាស្រុក អភិបាលស្រុកនិងថ្នាក់ដឹកនាំមន្ទីរជំនាញជាច្រើនទៀត។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានថ្លែងជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំង១០គ្រួសារនោះថា ដោយមើលឃើញអំពីស្ថានភាពស្មុកស្មាញ បរិស្ថានមិនសូវល្អ ទីតាំងចង្អៀតបង្កការប៉ះពាល់ដល់សុខភាពហើយម្យ៉ាងទៀតទីតាំង ដែលបងប្អូនមករស់នៅគឺជាដីសាធារណៈរបស់រដ្ឋថែមទៀតនោះ ទើបអាជ្ញាធរខេត្ត ស្រុករកទីតាំងថ្មីមានចម្ងាយ១០គីឡូម៉ែត្រ ពីទីប្រជុំជនស្រុកដើម្បីផ្តល់ដីជូនសម្រាប់សាងសង់លំនៅឋានផងនិងបង្កបង្កើនផលថែមទៀតហើយការរស់នៅទីតាំងនេះមិនអាចធ្វើឲ្យ បងប្អូនយើងមានជីវភាពធូរធានិងនាំមកនូវជំងឺឆ្លងជាច្រើនបង្កការលំបាកគ្រប់បែបយ៉ាងទាំងពេលនេះនិងទៅថ្ងៃអនាគត់។ ការរកទីតាំងថ្មីនេះឯកឧត្តម ខូយ រីដា បានដាក់ផែនការជូនលោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញសហការជាមួយស្ថាប័នជំនាញត្រូវរកដីសម្បទានសេដ្ឋកិច្ចចែកជូនទៅតាមស្ថានភាពជាក់ស្តែងឲ្យឆាប់រហ័ស។

ក្រោយពីទទួលបាននូវការសម្របសម្រួលនិងដោះស្រាយប្រកបដោយតម្លាភាពរបស់ឯកឧត្តមខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងរដ្ឋបាលស្រុកនោះរួចមកបងប្អូនប្រជាពលរដ្ឋទាំង១០ គ្រួសារដែលរស់នៅលើដីសាធារណៈរបស់រដ្ឋជាយូរឆ្នាំមក ហើយនោះបានសម្តែងការអបអរសាទរនិងទទួលយកនូវការសម្របសម្រួលនិងដោះស្រាយដោយពេញចិត្តហើយប្តេជ្ញាថានឹងទៅរស់នៅដីថ្មីដែលអាជ្ញាធរប្រគល់ឲ្យ។

ការទទួលយកទីតាំងថ្មីនេះដោយយល់ឃើញថា ការរស់នៅដីសាធារណៈរបស់រដ្ឋមិនស្របច្បាប់ហេតុនេះសុខចិត្តចាកចេញដោយមិនរុញរានិងអនុវត្តទៅតាមគោលការណ៍របស់រដ្ឋបាលស្រុកខេត្ត។

ជាមួយគ្នានោះបងប្អូន្រជាពលរដ្ឋទាំងអស់លើកឡើងថាអភិបាលខេត្តច្រើននាក់ដំណោះស្រាយមិនបានធ្វើអោយប្រជាពលរដ្ឋមានក្តីកង្វល់ស្មុគ្រស្មាញក្នុងចិត្តរហូតតែឥឡូវបាងប្អូនប្រជាពលរដ្ឋសប្បាយរីករាយរហូតដល់អ្នកខ្លះមានការបង្ហូរទឹកភ្នែកទៀតដោយមិននឹកស្មានថាមានថ្ងៃនេះ ពួកគាត់ក៏បានថ្លែងនូវអំណរគុណធំធេងចំពោះឯកឧត្តម ខូយ រីដា និងលោកជំទាវ ព្រមទាំងបុត្រនិងប្រតិភូទាំងអស់ដែលបានចំណាយពេលវេលា ចុះមកសួរសុខទុក្ខនិងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាពលរដ្ឋសូមគោរពជូនពរឯកឧត្តម លោកជំទាវ លោក លោកស្រីជួបតែពុទ្ធពរទាំង៤ប្រការ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *