កំពង់ឆ្នាំង៖ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងជាអភិបាលខេត្តកំពង់ឆ្នាំងនិងលោកងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៣ នេះសមត្ថកិច្ចចម្រុះដឹកនាំដោយលោកប្រាក់លាងហួរ អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រ មាញ់និងនេសាទខេត្ត បានចុះបង្ក្រាបបទល្មើសនេសាទការដាក់របាំង លបស្បៃមុងខុសច្បាប់ ចំនួន២១កន្លែងនៅក្នុងភូមិ សាស្ត្រឃុំព្រៃគីរីជើង ស្រុកជល់គីរី។
លោក ប្រាក់លាងហួរ បានឲ្យដឹងថាសម ត្ថកិច្ចចម្រុះដែលបានចុះប្រតិបត្តិការបង្ក្រា បបទល្មើសនេសាទនៅក្នុងថ្ងៃនេះសរុបមានចំនួន២៧នាក់ មានមធ្យោបាយបាឡាស្មាច់ចំនួន ៩គ្រឿង ក្នុងនោះមានមន្ត្រីជលផលខណ្ឌ ផ្នែកនិងសង្កាត់សរុបចំនួន ១២នាក់ មធ្យោបាយធ្វើសកម្មភាពមានបាស្មាច់ ៥គ្រឿង។
មន្ត្រីនគរបាលសេដ្ឋកិច្ចខេត្តចំនួន៤នាក់មានបាឡាស្មាច់១គ្រឿង, សហគមន៍នេសាទចំនួន១១នាក់មានបាឡាស្មាច់ចំនួន៤គ្រឿង។
កិច្ចការនេះបានចុះបង្ក្រាបនៅចំណុចកំព ង់អួរ បឹងដា បឹងកណ្ដឹង ស្រះហីង ស្ថិត នៅក្នុងឃុំព្រៃគ្រីជើង ស្រុកជលគិរី ។
ជាលទ្ធផលសមត្ថកិច្ចយើងបានចុះរុះរើកាប់បំផ្លាញ និងប្រមូលយកមកដុតចោ លនៅរបាំងស្បៃមុងចំនួន ២១ កន្លែងមានប្រវែង ១១៥០ ម៉ែត្រ លបលូចំនួន២៤ មាត់ បង្គោល៣៥០ដើម និងចាក់លេងត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញចំនួន ៨០ គីឡូ។
លោក ប្រាក់លាងហួរ សូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅដល់សមត្ថកិច្ចនគរបាលខេត្តនិងបងប្អូនសហគមន៍នេសាទដែលបានចូលរួមក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនៅចំណុចខាងលើនេះ។
លោកក៏បាបផ្តាំផ្ញើដល់មន្ត្រីសង្កាត់នេសាទឆ្កោក មន្ត្រីជលផលផ្នែកកំពុងប្រាសាទ និងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងត្រូវយកចិត្តទុកដាក់ចុះបង្ក្រាបបទល្មើសនេសាទឲ្យបានជាប្រចាំដោយមិនត្រូវឲ្យកើតមានបទល្មើសនេសាទច្រើនយ៉ាងអនាធិបតេយ្យនោះឡើយ។
លោកក៏បានសំណូមពរដល់ប្រជានេសាទទាំងអស់សូមកុំធ្វើការនេសាទដោយប្រើឧបករណ៍ស្បៃមុងខុសច្បាប់និងដាក់របាំងលបវែងៗឲ្យសោះ ។
ពីព្រោះចាប់ពីពេលនេះទៅសមត្ថកិច្ច និងចុះបង្ក្រាបជាប្រចាំដោយមិនយោគយល់អនុគ្រោះចំពោះបទល្មើសនេសាទដែលបានធ្វើការនេសា ទខុសច្បាប់នោះឡើយ ៕