ភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឱ្យ លំនៅឋានប្រជាពលរដ្ឋ ៧ គ្រួសារ ខូចខាត នៅភូមិពាមខ្នង ឃុំផ្លូវទូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ មានភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឱ្យលំនៅឋានប្រជាពលរដ្ឋ ៧ គ្រួសារ ដួលរលំ ប៉ើងដំបូល នៅភូមិពាមខ្នង ឃុំផ្លូវទូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។

បើយោងតាមរបាយការរបស់សមត្ថកិច្ចស្រុកកំពង់លែងបានអោយដឹងនៅថ្ងៃទិត្យ ទី២៤ ខែតុលានេះ ថាមានភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឱ្យរលំលំនៅឋានប្រជាពលរដ្ឋ ៧ គ្រួសារនៅភូមិពានខ្នង ឃុំផ្លូវទូកស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។

ប្រជាពលរដ្ឋដែលរងរងគ្រោះដោយធម្មជាតិបណ្ដាលមកពីភ្លៀងខ្យល់កន្ត្រាក់បណ្ដាលឲ្យរលំនិងប៉ើងដំបូល គ្រាដែលមាន ភ្លៀងលាយឡំនិងខ្យល់កន្ត្រាក់ ។
លោក ប្រាក់សោភ័ណ្ឌ នាយកសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានអោយថា មកដល់ពេលនេះលោកមិនទាន់បានទទួលព័ត៌មានពីខាងស្រុកមកទេនិងមានការរងគ្រោះប៉ុន្មាននៅឡើយទេ ។

ករណីខាងលើនេះប្រជាពលរដ្ឋបានអំពាវនាវឲ្យអាជ្ញាធរស្រុកខេត្តមរត្តាជួយដល់ពួកគាត់ផងគ្រាដែលទឹកទន្លេនៅមិនទាន់ស្រកទៅវិញនោះទេ ព្រោះពួកគាត់រស់នៅក្នុងទឹកទន្លេដែលធ្វើអោយក្រុមពួកគាត់ជួបនៅការលំបាក់ខ្លាំង នៅក្នុងករណីខាងលើនេះសមត្ថកិច្ចនគបាលស្រុកកំពង់លែងបានអោយដឹងទៀតថាករណីខាងលើនេះមិនបានបង្កអោយមនុស្សឬសត្វពាហនះរងគ្រោះនោះឡើយតែផ្ទះសម្បែងរងការខូចខាត ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *