សមត្ថកិច្ចសម្រុះនៅតែបន្តចុះកាត់បំផ្លាញ ចោល ឧបករណ៍នេសាទខុសច្បាប់ដោយមិនលើកលែងនៅក្នុងស្រុកជល់គីរី

កំពង់ឆ្នាំង៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផល ជល់គិរី រួមជាមួយសហគមន៍នេសាទភូមិថ្មី សហគមន៍នេសាទកោះធំ និង សហគមន៍អន្លង់ថ្មីនៅតែបន្តចុះធ្វើការបង្ក្រាបដោយមិនលើកលែងកាប់កំទេចចោលឧបករណ៍នេសាទ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣។

កិច្ចប្រតិបត្តការធ្វើឡើងដោយប្រើប្រាស់មធ្យោបាយទូកចំនួន៥គ្រឿងកម្លាំងចំនួន​១៨នាក់ ដឹកនាំដោយ លោក ខៀវ សុផានរិទ្ធ នាយរងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានចុះប្រតិបតិ្តការបង្ក្រាប បទល្មើសនេសាទ ក្នុងភូមិសាស្រ្តឃុំព្រៃគ្រី ស្រុកជលគិរី បានប្រទះឃើញការធ្វើនេសាទ ដោយប្រើឧបករណ៍របាំងលូស្បៃមុងខុសនិងច្បាប់ស្តីពីជលផលនៅចំណុចក្រាំងកំបោ ចំណុចសន្ទុះភូមិកោះធំ ចំណុចភ្នំមាន់ និងទំនប់តាកុយ ភូមិព្រៃគ្រី ឃុំព្រៃគ្រី ស្រុកជលគីរីខេត្តកំពង់ឆ្នាំង។

នៅក្នុងកិច្ចប្តតិបត្តកាខាងលើនេះសមត្ថកិច្ចបានពិនិត្យឃើញនូវបទល្មើសជាក់ស្តែងសមត្ថកិច្ចយើងបានឯកភាពធ្វើការចុះរុះរើ​ និង បានធ្វើការកាប់បំផ្លាញ ចោលវត្ថុតាងនូវហ្នឹងកន្លែង។​

ដែជាលទ្ធផលរួមមានរបាំងលូស្បៃមុងចំនួន១៣កន្លែងប្រវែង៦៥០ម៉ែត្រលូស្បៃមុងចំនួន១៣មាត់បង្គោលចំនួន ១៧០ដើម ត្រីល្អិតចម្រុះ ចំនួន៨០គក្រ ត្រូវបានចាក់លែងចូលទៅក្នុងបឹងធម្មជាតិវិញ។

ពាក់ពន្ធ័និងករណីបង្ក្រាបបទល្មើសខាងលើនេះលោក ងិនហ៊ុនប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងធ្លាប់ដាស់តឿនម្តងហើយម្តងទៀតដល់មន្ត្រីជលផលទាំងលោកនាយខណ្ឌទាំងលោកនាយផ្នែកនិងនាយសង្កាត់គ្រប់មន្ត្រីជលផលទាំងអស់ត្រូវយកចិត្តទុក ដាក់ចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ចដែលខ្លួនទទួលខុសត្រូវជាប្រចាំដោយមិនត្រូវបណ្តែតបណ្ដោយឲ្យកើតមានបទល្មើសនេសាទច្រើននោះឡើយ។ ហើយករណីមានបទល្មើសនេសាទច្រើនមិនចុះបង្ក្រាបនៅក្នុងដែនសមត្ថកិច្ចផ្នែកសង្កាត់ណាមួយនោះគឺលោកនាយផ្នែកលោកនាយសង្កាត់នាយខណ្ឌត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ ព្រោះលោកប្រធានមន្ទីរបានណែនាំជាច្រើនលើកច្រើនសាររួចមកហើយ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *