សិក្ខាសាលាផ្សព្វផ្សាយ និងស្វែងរកធាតុចូល ដើម្បីកសាងផែនការយុទ្ធសាស្ត្រប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភ

សៀមរាប៖ សិក្ខាសាលាផ្សព្វផ្សាយ និងស្វែងរកធាតុចូល ដើម្បីកសាងផែនការយុទ្ធសាស្ត្រប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភ ឆានៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២៣នេះ មានបើកសិក្ខាសាលាផ្សព្វផ្សាយ និងស្វែងរកធាតុចូល ដើម្បីកសាងផែនការយុទ្ធសាស្ត្រប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភ  ក្រោមវត្តមានរបស់ លោក  សុខ ថុល  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម  ប្រាក់ សុភ័ណ្ឌ  អភិបាលនៃគណ:អភិបាលខេត្តសៀមរាប  ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីតំណាងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត តំណាងអាជ្ញាធរជាតិអប្សរា  អាជ្ញាធរក្រុង ស្រុក និង តំណាងទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត សាកលវិទ្យាល័យនានា និង សមាគម អង្គការជាតិ អន្តរជាតិ ក្រុមអ្នកផលិត អ្នកទិញ អ្នកប្រើប្រាស់ វិស័យឯកជន និង ក្រុមការងារអង្គការអាគ្រីស៊ុត អង្គការហ្រ្គេត ផងដែរ ។
មានប្រសាសន៍បើកអង្គសិក្ខាសាលានោះ លោក សុខ ថុល  បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងស្វែងរកធាតុចូល ដើម្បីកសាងផែនការយុទ្ធសាស្ត្រប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភនេះឡើង ក្នុងគោលបំណងធ្វើការវិភាគទៅលើប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភ វិធីសាស្ត្រនេះគឺមិនមែនត្រឹមតែធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឬការកែលម្អការអប់រំប៉ុណ្ណោះទេ ប៉ុន្តែដើម្បីគ្រប់គ្រងទំនាក់ទំនងជាយុទ្ធសាស្ត្ររវាងកំណើនសេដ្ឋកិច្ច បរិយាបន្នសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព ។ លោកបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអង្គរការអាគ្រីស៊ុត និងអង្គការហ្រ្គេត ដែលបានសហការរៀបចំសិក្ខាសាលា ដ៏មានសារៈសំខាន់នេះឡើង ។ លោកបានបន្តទៀតថាសិក្ខាសាលាផ្សព្វផ្សាយ និង ស្វែងរកធាតុចូលដើម្បីកសាងផែនការយុទ្ធសាស្ត្រប្រព័ន្ធស្បៀង និងអាហាររូបត្ថម្ភ  ស្របតាមផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងនីតិកាលទី៧នៃរដ្ឋសភា  បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ តំណាក់កាលទី១ ដែលក្នុងបញ្ចកោណទី១ ស្តីពី “ការអភិវឌ្ឍមូលធនមនុស្ស” ដោយក្នុងនោះរាជរដ្ឋាភិបាលបន្តផ្តោតលើកិច្ចការអាទិភាពចំនួន៥ផងដែរ ។ ក្នុងនោះកិច្ចការអាទិភាពទី៣ ស្តីពី “ការលើកកម្ពស់ សុខ ភាព និងសុខមាលភាពប្រជាជន” គឺមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកាត់បន្ថយអាត្រាឈឺ និងស្លាប់បណ្តាលពីជំងឺមិនឆ្លងចម្បងៗ ការបន្តលើកកម្ពស់សុខភាពបន្តពូជ សុខភាពទារក កុមារ និងមាតា ការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងការដឹកនាំបរិវត្តកម្ម និងអភិបាលកិច្ចក្នុងវិស័យសុខាភិបាល ការបន្តបង្កើនគុណភាព និងសមត្ថភាពរោគវិនិច្ឆ័យ ក្នុងការព្យាបាល និងការថែទាំ ការបន្តពង្រឹងគុណភាព នៃការបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ការលើកកម្ពស់សមត្ថភាពជំនាញ កាលើកកម្ពស់កិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងការចូលរួមរបស់ប្រជានតាមសហគមន៍ ។ ជាពិសេស កិច្ចការអាទិភាពទី៤ ស្តីពី “ការពង្រឹង ប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធស្បៀង” គឺមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការកសាង និងការអភិវឌ្ឍប្រព័ន្ធគាំទ្រសង្គម ឱ្យមានលក្ខណៈប្រមូលផ្តុំ និងសង្គតិភាព ទាំងក្នុងប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម និងការពង្រឹងប្រព័ន្ធស្បៀង ដែលផ្តល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាជនគ្រប់រូប ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់” និងដោយគោរពតាមអភិក្រមចំនួន៤ រួមមាន. ចីរភាពនៃកម្មវិធី  . លទ្ធភាពអាចទ្រទ្រង់បាននៃថវិកាជាតិ  .  ការធានាបរិយាប័ន្ន និងសមធម៌សង្គម ដោយផ្តោតលើកិច្ចអន្តរគមន៍របស់រដ្ឋ លើគ្រួសារក្រីក្រ គ្រួសារងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ . ភាពអាចពង្រីកវិសាលភាពនៃប្រព័ន្ធគាំពារសង្គម តាមរយៈការអភិវឌ្ឍន៍ប្រព័ន្ធ ។  លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា បច្ចុប្បន្នយើងបានអនុវត្តសកម្មភាពក្នុង ក្រុង ស្រុក ចំនួន០៧ គោលដៅ ក្នុងនោះអង្គការ អាគ្រីស៊ុត អនុវត្តក្នុងក្រុង ស្រុក ចំនួន០៥ របស់ខេត្តសៀមរាប ។ លោកក៏បានផ្តាំផ្ញើដល់សមាជិកអង្គសិក្ខាសាលាទាំងមូល សូមចូលរួមពិភាក្សា ដើមី្បរកនូវចំណុចល្អៗ ស្វែងរកធាតុចូល ក្នុងការកសាងផែនការយុទ្ធសាស្ត្រប្រព័ន្ធស្បៀង និង អាហាររូបត្ថម្ភ  ៕  ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *