ប្រជាពលរដ្ឋងាយរងគ្រោះចំនួន៥ គ្រួសារនៅឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តំពង់ឆ្នាំងបានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចចៅហ្វាវាំង គង់ សំអុល និង ឯកឧត្តម គុយ សុផល

កំពង់ឆ្នាំង៖ ឯកឧត្តម អ៊ិន រដ្ឋាសេរី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងរួមដំណើរដោយឯកឧត្តម ស៊ុន គាវ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងលោក សរ លាង ប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានឃុំអូរឫស្សីព្រមទាំងសហការី និង លោកស្រី ផន ផាវី ក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិបានចុះសាកសួរសុខទុក្ខ និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចចៅហ្វាវាំង គង់ សំអុល អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និង ឯកឧត្តម គុយ សុផល សមាជិកគណៈកម្មាធិការកណ្តាគណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះដល់លំនៅដ្ឋានចំនួន៥គ្រួសារនៅក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៣។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តមអ៊ិន រដ្ឋាសេរី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខ
ទុក្ខ ពីសំណាក់សម្តេចចៅហ្វាវាំង គង់ សំអុល និង ឯកឧត្តម គុយ សុផល កន្លងមកសម្តេចនិងឯកឧត្តមតែងតែយកចិត្តទុកដាក់នឹករលឹកនិងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និង និន្នា
ការនយោបាយឡើយ។

ឯកឧត្តម អ៊ិន រដ្ឋាសេរី ក៏បានផ្តាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ ខិតខំថែទាំសុខភាព បង្កើនមុខរបរប្រចាំថ្ងៃ អប់រំកូនចៅអោយខិតខំរៀនសូត្រ ជាពិសេសឯកឧត្តមបានថ្លែងអំណរគុណយ៉ាង ជ្រាវជ្រៅដល់ប្រជាពលរដ្ឋក្នុងឃុំអូរឫស្សី ដែល
បានបំពេញកាតព្វជាពលរដ្ឋចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្រ្តនីតិកាលទី៧នៃរដ្ឋសភានេះបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករផងដែរ។

អំណោយដែលបាននាំយកមកចែកជូនក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០គីឡូ ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកសុីអុីវ១យួរ ថវិកា ៣០ ០០០រៀល ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *