កំពង់ឆ្នាំង៖ សាលាហ្វឹកហ្វឺនពលទាហានរបស់យោធភូមិភាគពិសេសមានរៀបចុះពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងនាយទាហានរងនៅសាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគពិសេសក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សោមសុវណ្ណ មេបញ្ជាការរងយោធភូមិភាគពិសេសនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧត្តមសេនីយ៍ឯក ពូសារ ប៊ុតឌី អគ្គមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយោធភូមិភាគពិសេសរួមនិងសហការី។
លោកឧត្តមសេនីយ៍ត្រី ហ៊ូតារា និងលោក វរសេនីយ៍ឯក អេន មករា បានឡើងរាយការណ៍ពីស្ថានភាពនៃសាលាហ្វឹងហ្វឺន ពលទាហានយោធភូមិសេសរបស់យោធាចារ្យនិងសិក្ខាកាមក្នុងការហ្វឹកហ្វឺនរយៈពេលពីរខែកន្លងមកនិងរហូតដល់ថ្ងៃបិទវគ្គហ្វឹកហ្វឺននេះផងដែរ ។
លោកឧត្តមសេនីយ៍ទោ សោមសុវណ្ណ មេបញ្ជាការរងយោធភូមិភាគពិសេសនិងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧុត្តម ឧត្តមសេនីយ៍ឯក ពូសារបូឌី អគ្គមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការយុទ្ធភូមិភាគពិសេសបានមានប្រសាសន៍លើកឡើងថាក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលជានិច្ចជាការសម្ដេចបានយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកខ្វះខាត ជូនដល់កងយុទ្ធពលខេមរៈភូមិន្ទ និងចាត់ទុកវិស័យការពារជាតិជាវិស័យមួយមានអាទិភាពខ្ពស់បំផុតក្នុងការងារការពារសន្តិសុខសុវត្ថិភាពស្ថេរភាពជូនប្រជាពលរដ្ឋនិងប្រទេសជាតិ។
ក្នុងនោះផងដែរដើម្បីពង្រឹងលើវិស័យការពារជាតិសម្ដេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្លាបំផុតដល់ការងារហ្វឹកហ្វឺងកងទ័ពគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញដើម្បីធានាបាននូវគុណភាពនិងប្រសិទ្ធភាពខ្ពស់ក្នុងការងារប្រយុទ្ធការពារបូរណភាពទឹកដីរដ្ឋធមនុញ្ញ ការពារជាតិសាសនា ព្រមហាក្សត្រ ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ។
លោកឧត្តមសេនីយ៍ទោ សោម សុវណ្ណបានមានប្រសាសន៍ទៀតថាវគ្គហ្វឹកហ្វឺនបំប៉ននិងពង្រឹងសមត្ថភាពនាយទាហារងរយៈពេលពីរខែថ្នាក់ក្រុមនិងថ្នាក់ពួគកន្លងមកនេះពិតជាបានផ្ដល់នូវអត្ថប្រយោជន៍គុណតម្លៃបំផុតដល់ខឿនរក្សាការពារសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈទប់ស្កាត់រាល់បាតុភាពអាណាធិបតេយ្យរបស់ពួកអមិត្តនានាដែលចិញ្ចឹមចិត្តបំផ្លាញរាជរដ្ឋាភិបាល កម្ពុជាដែលកើតឡើងដោយស្របច្បាប់ផងដែរ។
ទន្ទឹមនិងនេះផងដែរលោកឧត្តមសេនីយ៍ទោ សោមសុវណ្ណ មេបញ្ជាការរងយោធភូមិភាគពិសេសក៏បានថ្លែងការកោតសរសើរនឹងវាយតម្លៃខ្ពស់ពីការខិតខំបំពេញភារកិច្ចរបស់សាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគពិសេសដែលរក្សាបាននៅវិន័យនិងភាពសហការសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងភូមិសាស្ត្រសាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគពិសេសមានស្ថានភាពស្ងប់ស្ងាត់ល្អប្រសើរដែលផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អរវាងសាលាហ្វឹកហ្វឺននិងអាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋជិតៗសាលាបានល្អប្រសារ ។
នៅបញ្ចប់លោកឧត្តមសេនីយ៍ទោ សោមសុវណ្ណ មេបញ្ជាការរងយោធភូមិភាគពិសេសបានធ្វើការផ្តាំផ្ញើដល់នាយទាហានរងទាំងអស់បានឆ្លងកាវគ្គហ្វឹកហ្វឺនវគ្គបញ្ចប់បំប៉នពង្រឹងនាយទាហានរងវគ្គថ្នាក់ក្រុមនិងពួកនេះនៅសាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគពិសេសរួចវិលត្រឡប់ទៅអង្គភាពវិញត្រូវបន្តចែករំលែកនូវចំណេះដឹងរបស់ខ្លួនដល់អ្នកដែលមិនចេះនៅពេលបញ្ចប់ក៍មានជូនប័ណ្ណសរសើរលិខិតសរសើរដល់នាយទាហាន នាយទាហានរង ពុលទាហាននិងបានឧបត្ថម្ភថវិកា ១០ លានរៀលដល់សាលាហ្វឹកហ្វឺនពលទាហានយោធភូមិភាគពិសេសផងដែរ ៕