បងប្អូនប្រជាពលរដ្ឋក្រីក្រ ១០គ្រួសារដែលរងផល ប៉ះពាល់ដោយទឹកជំនន់នៅឃុំចារឈូកស្រុកអង្គរ ជុំទទួលបានអំណោយមនុស្សធម៌ពីគណ:ចលនាសាសនិកឥស្លាមខេត្តសៀមរាប

សៀមរាប៖ ឯកឧត្តម អែលសៀតសមាជិកក្រុមប្រឹក្សាខេត្តនិងប្រធាន គណ:ចលនាសាសនិកឥស្លាមខេត្តសៀមរាបបានដឹកនាំសមាជិកសមាជិកាគណៈចលនាសាសនិកឥស្លាម ព្រមទាំងមានការចូលរួមពីសំណាក់លោក ភន់ សុខុម អភិបាលស្រុកអង្គរជុំ បានអញ្ជើញចុះជួបសួរសុខទុក្ខនិងនាំយកនូវអំណោយមនុស្សធម៌របស់គណ:ចលនាសាសនិកឥស្លាមខេត្តសៀមរាបនិងរដ្ឋបាលស្រុកអង្គរជុំដើម្បីចែកជូនដល់គ្រួសារបងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន១០គ្រួសារ (ដោយក្នុងនោះមានបងប្អូនប្រជាពលរដ្ឋខ្មែឥស្លាមចំនួន៥គ្រួសារ) ដែលរស់នៅក្នុងភូមិក្បាលចាម និង ភូមិចារឈូក ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ ២២០៣។

ក្នុងឱកាសនោះដែរ ឯកឧត្តម អែលសៀតសមាជិកក្រុមប្រឹក្សាខេត្តនិងប្រធាន គណ:ចលនាសាសនិកឥស្លាមខេត្តសៀមរាប ក៍បានមានប្រសាសន៍ថា ដោយមើលឃើញការលំបាកខ្វះខាតរបស់គ្រួសារបងប្អូនប្រជាពលរដ្ឋក្រីក្រដែលរង ផលប៉ះពាល់ដោយទឹកជំនន់ ដែលរួមមានទាំងគ្រួសារសាសនិកខ្មែរឥស្លាមផងដែរនោះ ឯកឧត្តមក៍បាន កៀរគរសប្បុរសជនតាមរយៈគណ:ចលនាសាសនិកឥស្លាមខេត្ត បានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងថវិកា មួយចំនួនទៅតាមលទ្ធភាពដើម្បីនាំយកមកចែកជូនប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ទឹកជំនន់ នាពេលនេះ។ ឯកឧត្តម អែល សៀត បានមានប្រសាសន៍បន្តទៀតថា នៅក្នុងរដូវវស្សានេះ បើទោះបីយ៉ាងណាក៍ថ្នាក់ដឹកនាំខេត្តនិងអាជ្ញាធរមូលដ្ឋានតែងតែមានការព្រួយបារម្ភយកចិត្តទុកដាក់គិតគូរចំពោះបងប្អូនជាប្រចាំគ្រប់ពេលវេលាជានិច្ច ។ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលមានកូនតូចៗត្រូវប្រុងប្រយ័ត្នជានិច្ច និងការពារឱ្យបានខ្ពស់បំផុត ពិសេសចំពោះកុមារតូចៗ ដែលពុំទាន់ចេះហែលទឹក ព្រោះថាពេលនេះ ទឹកទន្លេ ទឹកស្ទឹងកំពុងឡើងខ្លាំង ដូចនេះវាងាយនឹងជួបនូវឧទ្ទវហេតុផ្សេងៗ ដូចជាគ្រោះលង់ទឹកជាដើម។ ឯកឧត្តម អែល សៀត បានមានប្រសាសន៍បញ្ជាក់បន្ថែមដល់បងប្អូនសាសនិកឥស្លាមទាំងអស់ត្រូវមានការទំនាក់ទំនងជារដ្ឋបាលក្រុងស្រុកក៍ដូចជាភូមិឃុំ បើសិនជាមានបញ្ហាប្រឈមផ្សេងៗ គឺដើម្បីងាយស្រួលដល់ថ្នាក់ដឆកនាំសាសនិកឥស្លាមបានចុះទៅជួយនិងធ្វើការដោះស្រាយជូនទៅតាមលទ្ធភាព ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ក្នុងនាមអជ្ញារធរស្រុកលោក ភន់ សុខុម អភិបាលស្រុកអង្គរជុំ ក៍បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ មេត្តាប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវអនាម័យគឺ ការហូបស្អាត ការផឹកស្អាត និងការរស់នៅស្អាត ធ្វើបែបនេះក្នុងគោលបំណងបញ្ចៀសឱ្យបានរាល់ជំងឺផ្សេងៗកុំឱ្យកើតមានឡើង នៅក្នុងក្រុមគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋយើង។ សូមបញ្ជាក់ថា៖ អំណោយដែលចែកប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ទាំង១០គ្រួសារ (ដោយក្នុងនោះមានបងប្អូនប្រជាពលរដ្ឋខ្មែឥស្លាមចំនួន៥គ្រួសារ) នាពេលនោះមានគឺក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២០គីឡូក្រាម, មី ១កេស.ទឹកត្រី១យួរ.ទឹកស៊ីអ៊ីវ១យួរ.ទឹកសុទ្ធ៤យួរ.សារុង១និងថវិកាចំនួន ២ម៉ឺនរៀលផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *