រដ្ឋបាលខេត្តកំពង់ឆ្នាំងនិងសិស្សានុសិស្សក្រីក្រ១៥០នាក់បានទទួលកង់១៥០គ្រឿងពីរាជរដ្ឋាភិបាលនិងប្រជាជនប្រទេសតួគី

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំងក្នុងពិធីទទួលកង់១៥០គ្រឿងពីរដ្ឋាភិបាលនិងប្រជាជនប្រទេសតួគីចែកជូនសិស្សានុ សិ ស្សក្រីក្រ១៥០នាក់នៅក្នុងខេត្តកំពង់ឆ្នាំង ថា ក្នុងនាមអភិបាល នៃគណៈអភិបាល ខេត្តឯកឧត្តមសូមថ្លែងអំណរគុណយ៉ាងជ្រៀតជ្រៅដល់អង្គ ការ TIKA និងសមាគមអភិវឌ្ឍន៍នារីអ៊ីស្លាមកម្ពុជា ដែលមានកិច្ចសហការល្អក្នុងនាមដៃគូអភិវឌ្ឍ ដែលបានខិតខំស្វែ ងរកជំនួយផ្ដល់ជូនប្រជាព លរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង នៅនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ក្នុងសាលាខេត្តកំពង់ឆ្នាំង។

ឯកឧត្តមបានបន្តថា ក្រោមការដឹកនាំប្រក បដោយគតិបណ្ឌិតរបស់ សម្ដេចធិបតី ហ៊ុ នម៉ាណែត បានធ្វើឲ្យប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័ យ ក្នុងនោះដែរការអនុវត្តគោលនយោ បាយសុខដុមបនីយកម្មជាតិសាសនានិងសាសនានៅកម្ពុជា បានធ្វើឲ្យឥស្លាមក្នុងខេត្តកំពង់ឆ្នាំងក៏ដូចជានៅទូទាំងប្រទេស កម្ពុជាផងដែរ ទទួលបាននៅឧត្តមប្រយោ ជន៍ជាច្រើនដែលពុំធ្លាប់មានដូចជា៖ ជំនឿសាសនា ជាមន្ត្រីនយោបាយមន្ត្រីរាជការ អនុញ្ញាតឲ្យសិស្សនិស្សិតប្រើប្រាស់ឯកសណ្ឋានអ៊ីស្លាមនៅតាមសាលារៀន អនុញ្ញាតឲ្យសាសនិកឥស្លាមទទួលក្រម៉ាពាក់កន្តិបសម្រាប់ថតរូបធ្វើអត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែននិងឯក សាររដ្ឋបាលផ្សេងៗនៅតាមរោងចក្រនិងគ្រឹះស្ថានធំៗបង្កើតកន្លែងថ្វាយបង្គំសម្រាប់សាដនិកឥស្លាម ផ្ដល់គោល នយោបាយវិស័យអប់រំនិងថែទាំអ្នកជំងឺនិងការបញ្ចុះសពអ្នកជំងឺកូវីដ១៩ជាដើម។ល។

លោកជំទាវ អ៊ូយូ ខូចសអេសហ្វ៊ី អគ្គរដ្ឋ ទូតនៃសាធារណរដ្ឋទួគីប្រចាំនៅកម្ពុជាបានថ្លែងថា ក្មួយៗជាសិស្សានុសិស្សទាំង ១៥០ដែលមកទទួលអំណោយកង់ម្នាក់មួយគ្រឿងក្នុងពេលនេះ គឺជាទំពាំងស្នងឬស្សីនិងមានអនាគតវែងឆ្ងាយដូច្នេះក្មួយៗត្រូវប្រឹងប្រែងរៀនសូត្រយកតម្រិះវិជ្ជាឲ្យបានល្អសម្រាប់អនាគតរបស់ខ្លួននិងអនាគតដ៏ត្រចះត្រចង់របស់ប្រទេសជាតិ។

លោកជំទាវ ម៉ានចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាតំណាងសមា គមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជាបានថ្លែងថា
នេះជាលើកទី ២ ហើយដែលសិស្សានុ សិស្សរបស់យើងនៅក្នុងកម្ពុជាបានទទួ លអំណោយកង់ពីរដ្ឋាភិបាលនិងប្រជាជនទួកគី ។

ហើយអំណោយដូចនេះគឺរដ្ឋា ភិបាល និងប្រជាជនតួគីបានធ្វើនៅ ក្នុងប្រទេសជាង ១០០ ទូទាំងពិភពលោក ដូច្នេះក្នុងថ្ងៃនេះក្នុងនាមលោកជំទាវជាសមាគមអភិវឌ្ឍន៍នារីអ៊ីស្លាមកម្ពុជាសូមថ្លែងអំណរគុណយ៉ាងជ្រៀតជ្រៅដល់រដ្ឋាភិបាលនិងប្រជា ជនប្រទេសតួគីដែលបានផ្ដល់អំណោយដល់សប្បុរសនៅកងចំនួន ១៥០ គ្រឿង ខាងលើនេះសម្រាប់សិស្សានុសិស្សក្រីក្រមកពីបណ្ដាស្រុកក្រុងទាំងប្រាំបីនៅក្នុងខេត្តកំពង់ឆ្នាំងចំនួន ១៥០ដើម្បីក្មួយៗបានជិះទៅរៀនសូត្រយកចំណេះដឹងសម្រាប់បម្រើប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យទៅអនាគត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *