សៀមរាប៖ នាយកដ្ឋានយុវជន នៃក្រសួងអប់រំយុវជននិងកីឡា បានបើក កិច្ចប្រជុំបូកសរុបវាយតម្លៃ ការអនុវត្តន៍ចលនាប្រឡងប្រណាំង៣ល្អ “ គឺកូនល្អ សិស្សល្អ មិត្តល្អ “ថ្នាក់ជាតិ ក្រោមប្រធានបទ”ការចាប់ផ្ដើមរបស់កុមារនិងយុវជនដើម្បីក្លាយខ្លួនជាមូលធនមនុស្ស ស្ថិតក្រោមអធិបតី ភាពឯកឧត្ដមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ដោយមានសមាសភាពចូល រួមយុវជននិងកុមារ ដែលទទួលបានកិត្តិនាមជាកូនល្អ សិស្សល្អ មិត្តល្អ សរុបចំនួន២៩០នាក់ មកពីគ្រប់ រាជធានីខេត្ត ដែលកិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០២៣ នៅក្នុងខេត្តសៀមរាប ។ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡាកីឡា បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលអាណត្តិទី៧ នៅក្នុងកម្មវិធីនយោបាយវិស័យអប់រំគឺជាវិស័យអាទិភាពមួយដ៏សំខាន់ នៃយុទ្ធសាស្ត្រចតុកោណ ហើយវិស័យអប់រំនេះ បាននឹងកំពុងមានការអភិវឌ្ឍន៍ គ្រប់ផ្នែក ដើម្បីលើកកម្ពស់សមត្ថភាពសិស្ស-និស្សិត និងប្រជាពលរដ្ឋទូទៅ ឲ្យមានជំនាញបច្ចេកទេស និង វិទ្យាសាស្ត្រខ្ពង់ខ្ពស់ ធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារពិសេសនោះ គឺផ្ដោតការយក ចិត្តទុកដាក់អភិវឌ្ឍកម្លាំងយុវវ័យដែលជាកម្លាំងដ៏ខ្លាំងក្លា សម្រាប់បន្តវេនអភិវឌ្ឍប្រទេសជាតិនាពេល បច្ចុប្បន្ននិងទៅអនាគត ។ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត មានប្រសាសន៍បន្ថែមថាចលនា៣ល្អរបស់យុវជន និងកុមារ គឺជា ចំណែកមួយ ដ៏សំខាន់ក្នុងការលើកកម្ពស់ការចូលរួមការងារស្ម័គ្រចិត្ត និងកែប្រែសីលធម៌ និងឥរិយាបទរបស់យុវជនកុមារក្នុងគោលដៅនៃការអភិវឌ្ឍធនធានមនុស្សនិងមូលធនមនុស្សរបស់សង្គម ។ផ្តើមចេញពីសកម្មភាពជំរុញចលនា ៣ល្អ កន្លងមកបានធ្វើឱ្យក្មួយៗយុវជន និងកុមារជាច្រើនចាប់ អារម្មណ៍ និង បានផ្លាស់ប្តូរផ្នត់គំនិតនិងទំលាប់ធ្វើការងារស្ម័គ្រចិត្ត និងចូលរួមយ៉ាងសកម្មក្នុងការងារ សង្គមប្រកបដោយមោទនភាពជាតិ និងការខិតខំកសាងអំពើល្អរបស់ខ្លួន ចេះយកចិត្តទុកដាក់ជួយមិត្ត ភក្តិ គ្រួសារ និង សង្គមជាតិ ព្រមទាំងសង្វាតរៀនសូត្រផងដែរ ។ ឯកឧត្តមបណ្ឌិត ស៊ាន បូរ៉ាត ក៏បានជំរុញ ឱ្យមន្រ្តី ថ្នាក់ដឹកនាំយុវជន និងកុមារគ្រប់ថ្នាក់ពិសេស យុវជន និងកុមារដែលបានចូលរួមក្នុងកិច្ចប្រជុំនេះ ត្រូវខិតខំរិះរកវិធានការថ្មីៗព្រមទាំងបញ្ហាសំខាន់ៗដែលជាតម្រូវការពិតប្រាកដទាមទារឱ្យដោះស្រាយដើម្បី ជំរុញចលនាប្រឡង ប្រណាំង៣ល្អ ឱ្យក្លាយជាចលនាមួយដ៏មានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍសមត្ថភាពយុវវ័យដែលជាផ្នែក មួយដ៏សំខាន់មិនអាចខ្វះបានក្នុងការលើកកម្ពស់ គុណភាពអប់រំ ដោយផ្អែកតាម សសរស្តម្ភទាំង៤នៃការអប់រំគឺរៀនដើម្បីទទួលបានចំណេះដឹង.រៀនដើម្បីចំណេះធ្វើ. រៀនពីបទពិសោធន៍ .រៀនដើម្បីក្លាយជាពលរដ្ឋល្អ និងរៀនរស់នៅជាមួយគ្នាដោយសុខសន្តិភាព ធ្វើការងារជាក្រុមស្រប ទៅតាមការវិវត្តរបស់សង្គមបែបប្រជាធិបតេយ្យមួយដែលមានវប្បធម៌ និងអរិយធម៌ដ៏រុងរឿងរបស់ បុព្វបុរសយើង ដូចប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា លើកឡើងថា “ ការធ្វើទំនើបកម្មសង្គមត្រូវផ្សារភ្ជាប់ទៅនឹងសីលធម៌ និងឥរិយាបទរបស់មនុស្ស (នៅពេលយើងមានមនុស្សរឹងមាំយើងនិងមានអ្វីទាំងអស់)៕
Related Posts
ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បេីបេីជនល្មើស មិនបញ្ឈប់សសកម្មភាពទេ ខ្ញុំនិងប្រេីសិទ្ធិគ្រប់បែបយ៉ាងដែលមាន ដើម្បីថែរក្សាការពារព្រៃឈេីនេះ
ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី៖ ថ្ងៃនេះខ្ញុំសូមប្រាកាសសាជាថ្មី ទៅដល់ក្រុមជនល្មេីស ដែលបាននាំគ្នាមកកាប់បំផ្លាញ ព្រៃឈើដែលនៅសេសសល់ ព្រៃឈើនេះខ្ញុំបានខិតខំប្រឹងប្រែង ថែរក្សាការពារអស់រយៈពេល២៨ឆ្នាំកន្លងទៅហេីយ នៅភ្នំតាកឹងគីឡូម៉ែត្រ១៥៨ ផ្លូវជាតិលេខ៤ ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ បេីជនល្មេីសទាំងអស់គ្នា មិនបញ្ឈប់សកម្មភាពនេះទេ ខ្ញុំនិងប្រេីសិទ្ធិគ្រប់បែបយ៉ាងដែលមាន ដើម្បីថែរក្សាការពារព្រៃឈេីនេះ…
សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងនៅតែបន្តសហការណ៍ចុះធ្វើការរុះរើកាប់បំផ្លាញ ចោលនូវឧបករណ៍នេសាទស្បៃមុងខុសច្បាប់នៅក្នុងស្រុក ជលគីរី
កំពង់ឆ្នាំង៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលគិរី បានសហការគ្នា ចុះធ្វើការបង្ក្រាបដោយមិនលើកលែងកាប់កំទេចចោលឧបករណ៍នេសាទស្បៃមុង ខុសច្បាប់។ កិច្ចប្រតិបត្តការធ្វើឡើងដោយប្រើប្រាស់មធ្យោបាយការណូតចំនួន៥គ្រឿង ប្រើប្រាស់កម្លាំងចំនួន១៩នាក់ ដឹកនាំដោយ លោក. ប្រាក់លៀងហួ.អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានចុះប្រតិបតិ្តការបង្ក្រាបបទល្មើសនេសាទស្បៃមុង នៅក្នុងភូមិសាស្រ្តឃុំព្រៃគ្រី ស្រុកជលគិរី បានប្រទះឃើញការធ្វើនេសាទ ដោយប្រើឧបករណ៍របាំងលូស្បៃមុងខុសនិងច្បាប់ស្តីពីជលផលនៅចំណុចទួលគោកទន្សាយនិងចំណុចភ្នំដង ភមិព្រៃគ្រីខាងជើងនិងចំណុចបឹងខ្លែងក្រូច ភូមិកោះធំស្រុកជលគីរីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ខែវិច្ឆិការ ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្តតិបត្តកាខាងលើនេះសមត្ថកិច្ចបានពិនិត្យឃើញនូវបទល្មើសជាក់ស្តែងសមត្ថកិច្ចបានឯកភាពគ្នាធ្វើការចុះរុះរើ…
រដ្ឋបាលខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី១ នៅវត្តព្រះព្រហ្មរ័ត្ន និង វត្តកេសរារាម
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ។ នៅជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិតឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម ។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ…