សាលាអនុគណក្រុងកំពង់ឆ្នាំង បានប្រារព្ធពិធីដង្ហែទូកសំពៅយកទៅបណ្តែត សែនជូនដូនតានៅមាត់ទន្លេផែដើមពោធិ៍ផ្សារក្រោមស្ថិតក្នុងក្រុងកំពង់ឆ្នាំង ក្រោយពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃអាទិត្យទី១៥ ខែតុលា ឆ្នាំ២០២៣ សាលាអនុគណក្រុងកំពង់ឆ្នាំង បានធ្វើពិធីដង្ហែទូកនិងសំពៅចេញពីអាសនៈលោកយាយទេព យក បណ្តែតមាត់ទន្លេដើមពោធិ៍ផ្សារក្រោម តាមទំនៀមទំលាប់ និង ជំនឿរបស់ប្រជាពលរដ្ឋពុទ្ធបរិស័ទ ដើម្បីសែនជូនដូនបន្ទាប់ពីបញ្ចប់ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌរយះពេល១៥ថ្ងៃរួចមក ។

ពិធីនេះប្រារព្ធទៅក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ឯកឧត្តម ស៊ីវ រុនប្រធានក្រុមប្រឹក្សាខេត្តដោយមានការចូលរួមពី ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវប្រតិភូក្រសួងមហាផ្ទៃ អាជ្ញាធរ ក្រុង និងប្រជាពលរដ្ឋចូលយ៉ាងច្រើនកុះករ។

ព្រះគ្រូ ឆន ឆុង ព្រះអនុគុណក្រុងកំពង់ឆ្នាំង បានមានសង្ឃ
ដីកាអោយដឹងថាៈ ពិធីបុណ្យសែនជូនដំណើរដូនតានេះ ត្រូវបានសាលាអនុគណក្រុងកំពង់ឆ្នាំងនៅពេលព្រឹកបានប្រារព្វពិធីសូត្រមន្តចម្រើនព្រះបរិទ្ធចម្រើនសិរីសួរស្តីជ័យមង្គល និង បួងសួងដល់បារមីស័ក្តិសិទ្ធនៅទូទាំងខេត្តជាពិសេសលោកយាយទេពដើម្បី សុំសេចក្តីសុខ សេចក្តីចម្រើនដល់ ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ឆ្នាំង។

នៅពេលរល្ងាចបានរៀបចំពិធី ដង្ហែទូកសំពៅ ចេញពីអាសនៈលោកយាយទេពស្ថិតក្នុងវត្តទេពធីតារាម ហៅវត្តយាយទេព ដង្ហែឆ្ពោះទៅមាត់ទន្លេផែដើមពោធិ៍ផ្សារក្រោមទល់មុខភ្នំនាងកង្រី ព្រះគ្រូ ឆន ឆុង ព្រះអនុគុណក្រុងកំពង់ឆ្នាំងបានមាសង្ឃដីកាបន្តថាៈពិធីសែនជូនដំណើរដូនតា ជាពិធីមួយដែលប្រជាពលរដ្ឋ តែងតែបានធ្វើឡើងនៅថ្ងៃបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល១៥ថ្ងៃ ប្រជាពលរដ្ឋខ្មែរមិនដែលបំភ្លេចទេ នូវពិធីសែនជូនដំណើរជីដូនជីតាឡើយ។

នៅក្នុងពិធីនេះ ប្រជាពលរដ្ឋបានធ្វើជាកន្ទោង ឬកាត់ស្រទបចេកចងក្បាល និងកន្ទុយធ្វើជាទូក ដែលមានដាក់សំណែន ដូចជាប្រហុក អំពិល អង្ករ សណ្តែក ល្ងរ និងគ្រឿងសំណែនផ្សេងៗទៀត ដែលដាក់ជាកញ្ចប់តូចៗ និងមានដុតទៀន ធូប ភ្ជាប់ជាមួយការបួងសួងផងដែរ។ បើទោះបីពិធីនេះគេសង្កេតឃើញប្រជាពលរដ្ឋ តាមស្រុកភូមិនីមួយៗបានធ្វើឡើងស្ទើរគ្រប់ទីកន្លែងក៏ដោយ ប៉ុន្តែពិធីនេះមិនមែនជាពិធីរបស់ព្រះពុទ្ធសាសនាទេ ហើយក៏មិនមានចែងនៅក្នុងតម្រា ឬព្រះត្រៃយ៍បិតកដែរ។ ជារៀងរាល់ឆ្នាំគឺមួយថ្ងៃបន្ទាប់ពី ពិធីឆ្លងបុណ្យភ្ជុំបិណ្ឌ គេតែងតែសង្កេតឃើញ ប្រារព្ធធ្វើ ពិធីជូនដំណើរដូនតា មាតាបិតាញាតិការទាំង៧សន្តាន ទៅកាន់បរមស្ថានរបស់ ពួកគាត់វិញ បន្ទាប់ពី បានធ្វើដំណើរមកកាន់ ឋានកណ្តាលយើងនេះ ដើម្បីទទួលយកអាហារចំណី ដែល កូន
ចៅធ្វើបុណ្យឧទ្ទិសជូន នៅក្នុងរដូវបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃពីថ្ងៃ១រោជដល់ថ្ងៃ១៥រោចខែភទ្របទ។

នៅក្នុងពិធីនេះដែរ លោកជំទា ជូ ប៊ុនអេង និង ឯកឧត្តម ស៊ីវ រុន ព្រមទាំងប្រជាពុទ្ធបរិស័ទក៏បានបន់ស្រន់ដល់ជីដូនជីតា សុំអោយប្រជាពលរដ្ឋទូទាំងខេត្តកំពង់ឆ្នាំងប្រកបមុខរបរកសិកម្មនៅឆ្នាំក្រោយៗទទួលទន្និផលខ្ពស់ និងបានឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយនោះមកទទួលមគ្គផលទាំងនេះ ងាកក្រោយអោយពរជ័យដល់ថ្នាក់ដឹកនាំប្រទេស ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ កងកំលាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់និង ប្រជាពលរដ្ឋទទួលបាននូវសេចក្តីសុខសេចក្តីចម្រើន ជារៀងរហូតតទៅ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *