ពោធិ៍សាត់៖ ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយករដ្ឋករទឹកស្វយ័ត ក្រុងភ្នំពេញ និងលោកជំទាវ ដែលជាអតីតសិស្សសាលាកំរិត២ខេត្តពោធិ៍សាត់ឆ្នាំ១៩៧៩និងឆ្នាំ១៩៨២ រួមមានអង្ករ១៥តោន មី១០០កេស ត្រីខ១០០យួរ ទឹកត្រី១០០យួរ និង ទឹកស៊ីអ៊ីវ១០០យួរ បានប្រគល់ជូនឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់សម្រាប់ចាត់ចែងតាមភាពចាំបាច់និងផ្តល់ជូនប្រជាពលរដ្ឋដែលខ្វះខាតនិងទទួលរងការប៉ះពាល់ជំនន់ទឹកភ្លៀងដែលបានប្រារព្ធធ្វើនៅអាគាវេទិកាសាលាខេត្ត នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោកអភិបាលរងខេត្តនិងមន្ត្រីសាលាខេត្ត។
ឯកឧត្តមខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញនិងលោកជំទាវព្រមទាំងសហការីនិងអតីតសិស្សសាលាកម្រិត សិក្សាទី២ពោធិ៍សាត់ឆ្នាំសិក្សាឆ្នាំ១៩៧៩-១៩៨២ ដែលបានចូលរួមជួយឧបត្ថម្ភស្បៀងនិងគ្រឿងឧបភោគ បរិភោគដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ចាត់ចែងតាមភាពចាំបាច់និងផ្តល់ជូនប្រជាពលរដ្ឋដែលទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង។ កិច្ចការងារ សង្គមទាំងនេះពិតជាបានរួមចំណែកយ៉ាងសកម្មក្នុងការជួយទ្រទ្រង់និងដោះស្រាយរាល់បញ្ហាប្រឈមនានាដែលកន្លងមកថ្មីៗនេះ ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ទទួលរងយ៉ាងធ្ងន់ធ្ងគ្រោះជំននទឹកភ្លៀងបង្កការខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដំណាំកសិកម្មនិងប្រជាពលរដ្ឋមួយចំនួនជួបកង្វះខាតស្បៀង ទាមទាឱ្យការជួយអន្តរាគមន៍។ ឯកឧត្តម បានបញ្ជាក់ថា ស្បៀងនិងគ្រឿងឧបភោគ បរិភោគទាំងអស់នេះរដ្ឋបាលខេត្តយកទៅចែកជូនប្រជាពលរដ្ឋឱ្យចំគោលដៅនិងមានតម្លាភាពដើម្បីឱ្យស្របទៅនឹងគោលបំណងរបស់ម្ចាស់ជំនួយចង់បាន ។
នូវរាល់អំណោយទាំងស្បៀងនិងគ្រឿងឧបភោគ បរិភោគដែលរដ្ឋបាលខេត្តទទួលបានពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជានិងអំណោយផ្សេងៗទៀតត្រូវបានក្រុមការងារយកទៅចែកជូនប្រជាពលរដ្ឋដោយផ្ទាល់ដៃនៅស្រុកណ្តៀង ក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញនិងស្រុកវាលវែងដែលជាតំបន់រងគ្រោះធ្ងន់ធ្ងនិងបានឆ្លើយតបបានទាន់ពេលវេលាមិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារដាច់ស្បៀងនោះឡើយ។
នៅក្នុងខណៈនោះឯក ឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ពោធិ៍សាត់បានប្រគល់លិខិតថ្លែងអំណរគុណជូនចំពោះឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាល អគ្គនាយករដ្ឋករទឹកស្វយ័តក្រុងភ្នំពេញនិងអតីតសិស្សសាលាកម្រិតទី២ពោធិ៍សាត់ឆ្នាំសិក្សា ១៩៧៩-១៩៨២នាពេលនោះផងដែរ៕