កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ខែតុលា ឆ្នាំ ២០២៣នេះ គេមើលឃើញគ្រប់ទីវត្តអារាមក្នុងថ្ងៃកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅឆ្នាំនេះ ប្រជាពលរដ្ឋនៅគ្រប់កន្លែងក្នុងខេត្តកំពង់ឆ្នាំង បានសម្តែងនូវសេចក្តីសប្បាយរីករាយ ក្នុងការធ្វើបុណ្យទានប្រកបដោយ សទ្ធាជ្រះថា ក្នុងនោះគ្រប់វត្តអារាមមានកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់បានល្អប្រសើ ។
លោក សេងឡុង គណ:កម្មការក្នុងវត្តទេពធិតារាមហៅវត្តយាយទេពបានអោយដឹងថា តាំងពីបិណ្ឌ១រហូតមកដល់បិណ្ឌទី១៥ និងថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ពុទ្ធបរិស័ទខ្មែរគ្រប់ស្រទាប់វណ្ណៈ បានចេញទៅធ្វើបុណ្យគ្រប់ទីអារាមនៅក្នុងខេត្តកំពង់ឆ្នាំង យ៉ាងច្រើនកុះករ មានទាំងអ្នកទីក្រុងឬជនបទដាច់ស្រយាល ដោយម្នាក់ៗសុទ្ធតែបង្ហាញពីអារម្មណ៍ និងសេចក្តីសប្បាយរីករាយ ជ្រះថ្លាក្នុងការធ្វើបុណ្យទានទៅតាម ប្រពៃណីជាតិខ្មែរ។
លោក សេងឡុង បានរៀបរាប់ពីប្រជាពលរដ្ឋដែលបានមកចូលរួមបុណ្យភ្ជុំទី១៥ ក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌឆ្នាំនេះ ពួគគាត់មើលឃើញមានក្រុមគ្រួសារ បានចូលមកធ្វើបុណ្យប្រកបដោយសទ្ធាជ្រះថ្លា ជួបជុំក្រុមគ្រួសារ កូនចៅយ៉ាងសប្បាយរីករាយ ព្រោះនៅតាមទីវត្តអារាមក៏ឃើញមានគណៈកម្មការវត្ត និងកម្លាំងប៉ុស្តិ៍ បានរៀបចំកម្លាំងការពារសន្តិសុខសណ្តាប់ ធ្នាប់យ៉ាងល្អ លោក សេងឡុង ក៍បានអោយដឹងបន្តទៀតថា នៅក្នុងទីវត្តអារាមមានកម្លាំងនគបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារឆ្នាំងនិងប្រជាការពារប៉ុណ្ណោះ តែយើងបានរៀបចំអនាម័យ បរិស្ថាន បានស្រស់ស្អាត ការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ក៏បានល្អដែរ មិនខ្លាចបាត់ទ្រព្យសម្បត្តិ ឬរបស់របរមានតម្លៃផ្សេងៗឡើយ។
នៅថ្ងៃទី១៥ដែលជាថ្ថៃបុណ្យភ្ជុំបិណ្ឌចុងក្រោយនេះមើលឃើញថា មិនថាវត្តណាជាវត្តណាទេនៅក្នុងខេត្តកំពង់ឆ្នាំងប្រជាពលរដ្ឋមានចិត្តជ្រះថ្លាសប្បាយរីករាយក្នុងការធ្វើបុណ្យទាន ដោយសារវត្តមានការរិតបណ្តឹងសណ្តាប់បានធ្នាប់ល្អ ហើយគណៈកម្មការវត្តក៏ដូចជាកម្លាំងនគបាលក៍ដូចជាប្រជាការពារបានរៀបចំសណ្ដាប់ ធ្នាប់បានល្អ រៀបចំម៉ូតូឡានបានល្អនៅក្នុងវត្ត មិនឱ្យពុទ្ធបរិស័ទព្រួយបារម្ភ រឿងបាត់របស់របរឡើយ ហើយយើងទាំងអស់គ្នាមកធ្វើបុណ្យដោយចិត្តសប្បាយនិងមានសទ្ធាជ្រះថ្លាទាំងអស់គ្នា ឆ្នាំនេះ គ្រប់វត្តអារាមក្នុងខេត្តមនុស្សមកច្រើនគ្រប់ៗវត្ត។
យោងតាមអ្នកនាំពាក្យនៃស្នងការ នគបាលខេត្តកំពង់ឆ្នាំងលោកឧត្តមសេនីយ៍ត្រី អៀប៊ុនធឿន បានអោយដឹងតាមរយះទូរសព្ធនៅព្រឹកម៉ិញនេះថាបានរៀបចំកម្លាំងសមត្ថកិច្ចដោយសហការជាមួយកម្លាំងប្រជាការពារគ្រប់ទីកន្លែងវត្តអារាក្នុងខេត្ត ស្នងការនគបាលខេត្តត្រៀមកម្លាំងអន្តរាមគមន៍តាំងពីបិណ្ឌ១រហូតដល់បិណ្ឌទី១៥ដែលជាថ្ងៃភ្ជុំបង្ហើយនេះមិនមានអ្វីកើតឡើងនោះឡើយ ។
សូមបញ្ជាក់ផងដែរថា ពិធីបុណ្យកាន់បិណ្ឌឆ្នាំ២០២៣នេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៤រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី៣០ខែកញ្ញា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដែលជាពេលវេលា ដែលបង ប្អូនប្រជាពលរដ្ឋខ្មែរ មានឱកាសក្នុងការធ្វើបុណ្យសន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែង ជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានានៅទូទំាងប្រទេស៕