ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ ឯកឧត្តម ស៊ីវ រុននិង លោកជំទាវ កែ ច័ន្ទមុនី ព្រមទាំងសហការី បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣នៅវត្តអារញ្ញិការាម និង វត្តធម្មវ័ន

កំពង់ឆ្នាំង៖ នៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌទី១៣នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តមលោក ជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបារងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ ជាមួយនិងប្រជាពុទ្ធបរិស័ទ នៅវត្តអារញ្ញិការាម ស្ថិតនៅក្រុងកំពង់ឆ្នាំង និង វត្តធម្មវ័ន ស្ថិតនៅស្រុករលាប្អៀរ ។

នៅឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ ឯកឧត្តម ស៊ីវ រុននិង លោកជំទាវ កែ ច័ន្ទមុនី ព្រមទាំងសហការី ព្រមទាំងពុទ្ធបរិស័ទ បានរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន និង ដួងវិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ រំដោះការពារទឹកដី នាំយកមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ និង ប្រជាពលរដ្ឋផងដែរ។

នៅក្នុងឱកាសបុណ្យកាន់បិណ្ឌវេនទី១៣ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ ឯកឧត្តម ស៊ីវ រុននិង លោកជំទាវ កែ ច័ន្ទមុនី ព្រមទាំងសហការី បានប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដោយក្នុងមួយៗ វត្ត ប្រគេន អង្ក១០០គីឡូក្រាម មី១០កេស បាកាស៥កេស ទឹកសុទ្ធ១០កេស ត្រីខ១កេសធំ ទឹកត្រី ទឹកស៊ីអ៊ីវ១០យួរ បច្ច័យកសាងចំនួន៥លានរៀល និងស៊ីម៉ង់១០តោនសម្រាប់វត្តអារញ្ញិការាមព្រមទាំងប្រគេនបច្ច័យបួនសម្រាប់ព្រះសង្ឃ និង ចែកយាជី តាជីផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *