កំពង់ឆ្នាំង៖ ក្រោយពីមានប្រជាពលរដ្ឋ ២នាក់បានស្លាប់ដោយសារជម្ងឺផ្តាស់ សាយបក្សីនៅខេត្តស្វាយរៀងនិងខេត្តព្រៃវែងមកមន្ត្រីនៃការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរ កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានចុះផ្សព្វ ផ្សាយស្តីការធ្វើជីវ:សុវត្ថិភាពនៅតាមទីផ្សានិងកន្លែងលក់ដូរសត្វមាន់ទាសាច់ជ្រូកនិងនៅតាមកន្លែងសត្វឃាត់រោងចិញ្ចឹមសត្វមាន់ទានៅក្នុងក្រុងកំពង់ឆ្នាំងដោយតម្រូវអោយអ្នកលក់ដូរ អ្នកទិញទាំងអស់ត្រូវធ្វើយ៉ាងណាមានការតាម ដានប្រភពនិងប្រុងប្រយត្ន័គ្រារដូវភ្ជុំបិណ្យជិតចូលមកដល់។
ប្រធានការរិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្មរុក្ខារប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំលោក ក្រឹងសំអាត បានអោយដឹងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះថា ទាំងថ្ងៃនេះក៍ដូចជាថ្ងៃម្សិលមិញកម្លាំការរិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តបានទទួលនូវសេចក្តីប្រកាស់ព័ត៌មានក្រសួងសុខាភិបាលដែលមានករណីឆ្លងពីសត្វមកមនុស្សហើយជម្ងឺផ្តាសាបក្សីនេះបានធ្វើអោយប្រជាពលរដ្ឋ២នាក់បានស្លាប់នៅឯខេត្តស្វាយរៀងនិងខេត្តព្រៃវែង ។
លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ដោយឡែកនៅខេត្តកំពង់ឆ្នាំយើងនៅមិនទាន់មានផ្ទុះជម្ងឺផ្តាសាយបក្សី ប៉ុន្តែយោងទៅតាមការណែនាំនិងសេចក្តីជូនដំណឹងប្រកាស់ព័ត៌មាន ឯកឧត្តមអគ្គក៍ដូចជាមន្ទីរកសិកម្មខេត្តបានអោយការរិយាល័យផលិតិកម្មនិងបសុព្យាបាលខេត្តចុះធ្វើការចាត់ចែង ជីវ:សុវត្ថភាពនិងធ្វើការផ្សព្វផ្សាយទៅលើអ្នកចិញ្ចឹមនិងតាមកន្លែងបោចលើតុមាន់ទោះបីមិនច្រើនតែវាក៍ជាផ្នែកមួយនៃប្រភពចម្លងជម្ងឺដែរ ហើយយើងបានចុះធ្វើការផ្សព្វផ្សាយអប់រំ ណែនាំថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នៅតាមបណ្តាស្រុកធំៗមាននៅស្រុករលាប្អៀ.ស្រុកបរិបូរណ៍ ស្រុកទឹកផុស និងស្រុកកំពង់ត្រឡាចបានធ្វើមួយអន្លើហើយ ។
លោក ក្រឹង សំអាត បានបញ្ជាក់អោយដឹងទៀតថានៅថ្ងៃទី១២តុលា២០២៣នេះយើងបន្ថែមទៀតដោយធ្វើនៅក្រុងកំពង់ឆ្នាំងដែលជាទីប្រជុំជនមានអ្នកលក់ធំជាងតាមបណ្តាស្រុកដូចជាផ្សារលើនិងផ្សារក្រោមហើយរាល់កិច្ចការការរិយាល័យបានបិទផ្សព្វផ្សាយនូវខិតបណ្ណនៅតាមដើមឈើហើយខាងការិយាល័យបានធ្វើកាទាក់ទងជាមួយលោកគ្រូក៍ដូចជាអាជ្ញាធរមូលដ្ឋានដើម្បីធ្វើការផ្សព្វផ្សាយផ្តល់ជូនជាខិតបណ្ណ ។
ដោយឡែកចំណុចទី២លោកប្រធានបានអោយដឹងថាកម្លាំងការិយាល័យបានចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគមានន័យថា ជីវ:សុវត្ថភាពកន្លែងលក់សាច់ស្រស់ សត្វរស់ ដើម្បីអោយមានការប្រុងប្រយត្ន័ខ្ពស់ហើយយើងបានធ្វើការផ្សព្វផ្សាយនិងចែកខិតបណ្ណផ្ទាល់ជូនដល់អ្នកដែលកំពង់លក់មាន់ដែលបានធ្វើហើយដើម្បីអោយគាត់បានយល់ដូចជាអ្នកលក់ស៊ុតមាន់និងស៊ុទាក្នុងនោះយើងបានចែកខិតបណ្ណនិងផ្សព្វផ្សាយដល់បងប្អូនអ្នកលក់ អ្នកចិញ្ចឹមពិសេសយកចិតទុកដាក់តាមដានមាន់របស់យើងបើសិនជាមានកាសង្ស័យសូមបងប្អូនរាយការបន្ទាន់ដល់ពេទ្យសត្វភូមិដែលនៅជិតៗភ្លាមៗដើម្បីងាយធ្វើការអន្តរាគមន៍ជៀសវាងឆ្លងដល់មនុស្សហើយនិងធ្វើអោយគ្រោះថ្នាក់ដល់ជីវិតមនុស្សហើយទើបយើងបានដឹង ៕