ពង់ឆ្នាំង៖ មានប្រជានេសាទមួយក្រុមដែលជាអ្នកប្រព្រឹត្តបទល្មើសនេសាទនៅឃុំពាមឆ្កោកស្រុកជល់គីរីខេត្តកំពង់ឆ្នាំងដែលជាសម្បុកនៃបទល្មើសដែលសមត្ថកិច្ចចម្រុះបានធ្វើការបង្ក្រាបម្តងហើយម្តងទៀត ទើបបានក្រុមអ្នកនេសាទនៅទីនោះឡើងមកជួបលោក ងិនហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តធ្វើការសំណូមពអោយលោកមេត្តាយោកយល់អនុគ្រោះដល់ពួកគាត់បានដាក់របាំងលបកន្លងមកដែលមានពួកគាត់បានដាក់ប្រវែង២០០ម ទៅ ៣០០ម ត្រូវបានក្រុមចម្រុះបានចុះធ្វើការកាប់បំផ្លាញចោលអស់ដូចនេះហើយទើបពួកគាត់បាននាំគ្នាមកសុំការអនុញ្ញាតនិងមានការយោគយលដល់ពួកគាត់ផង ។
ប៉ុន្តែនៅពេលជួបប្រជានេសាទទាំង៧នាក់នេះលោក ងិន ហ៊ុន ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់យ៉ាងច្បាស់ថាលោកគ្មានសិទ្ធសម្រេចអោយពួគគាត់ដាក់របាំងចាប់យកត្រី ចាប់២០០មទៅ៣០០មនោះឡើយព្រោះលោកមិនមានសិទ្ធដាច់ខាតព្រោះច្បាប់ស្តីពីជលផលអនុញ្ញាតបានត្រឹមតែ៥០មប៉ុណ្ណោះ ។
ប៉ុន្តែរាល់សំណូមពរនេះលោកនិងរាយការណ៍ឯកឧុត្តម ស៊ុនសុវណ្ណារិទ្ធិ ប្រធានគណះបញ្ជាការឯកភាពខេត្តដើម្បីធ្វើការពិនិត្យដោះស្រាយប៉ុន្តែក្នុងករណីខាងលើនេះលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានធ្វើការសំណូមពយ៉ាងម៉ឺងម៉ាត់ថានៅពេលមិនទាន់មានការអនុញ្ញាតស្របតាមផ្លូវច្បាប់ប្រជានេសាទទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងត្រូវតែគោរពច្បាប់ស្តីពីជលផលត្រូវតែដាក់របាំងលបត្រឹមតែ៥០មប៉ុណ្ណោះបើពុំនោះសមត្ថកិច្ចចម្រុះក៍ដូចជាសមត្ថកិច្ចជំនាញនៅតែបន្តធ្វើការបង្ក្រាបយ៉ាងសកម្មដដែលដោយអនុវត្តយ៉ាងម៉ឹងម៉ាត់ដើម្បីថែរក្សាការពានិរន្តរភាពពូជត្រីសម្រាប់កូនចៅជំនាន់ក្រោយ ។
សូមបញ្ជាក់ផងដែរថាក្រុមប្រជានេសាទទាំង៧នាក់ដែលឡើងមកសុំការអនុញ្ញាតដាក់របាំងវិញបន្ទាប់ពីកម្លាំងចម្រុះចុះធ្វើការបង្ក្រាបម្តងហើយម្តងទៀតគ្រាដែលរបាំងលបប្រវែង៦០០មទៅ៩០០មហើយនៅតែមានដាក់ជាបន្តបន្ទាប់ក្នុងនោះគ្រាដែលសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបម្តងហើយម្តងទៀត គេឃើញមានឈ្មោះ ពេជ្រខុំ សហគមន៍នេសាទពាមឆ្កោកឈ្មោះ ឃនគា.ឈ្មោះ.ធា.ឈ្មោះភស្ស័អ្នកទាំង៣ជាប្រជានេសាទនៅភូមិពាមឆ្កោក ឈ្មោះយឿនចាន់ណា.ឈ្មោះយ៉ា អ្នកទាំងអស់ខាងលើនៅក្នុងឃុំពាមឆ្កោកស្រុកជលគីរី៕