សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ធ្វើយុទ្ធនាការផ្សព្វផ្សាយមុនបុណ្យភ្ជុំបិណ្ឌស្តីពីការចូលរួមលើក កម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងបរិយាប័ន្ននៅកម្ពុជា

ពោធិសាត់៖ ដោយមានកិច្ចចង្អុលការនិងយកចិត្តទុកដាក់គិតគូពីសុវត្ថិភាពប្រជាពលរដ្ឋនោះឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់បានចាត់ក្រុមការងារដឹកនាំដោយលោក ទេព រ៉ុម នាយករងប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត សហការជាមួយមន្ត្រីនគរ បាលដឹកនាំដោយលោកវរសេនីយ៍ទោ ឃន សុខា នាយរងការិយាល័យចរាចរណ៍ផ្លូវ គោកតំណាងលោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលខេត្តនិងយុវជនស្ម័គ្រចិត្តកាកបាទ បានរៀបចំយុទ្ធនាការផ្សព្វផ្សាយមុនបុណ្យភ្ជុំបិណ្ឌស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ន នៅកម្ពុជា» នៅចំណុចភ្លើងស្តុប ផ្លូវចូលផ្សារ ភួ ពុយស្ថិតក្នុងភូមិរ៉ា សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី១១តុលា២០២៣នេះ។

ក្នុងឱកាសបើកយុទ្ធនាការផ្សព្វផ្សាយនេះ លោក ទេព រ៉ុម នាយករងប្រតិបត្តិសាខាបានសម្តែងនូវក្តីសោមនស្សរីករាយ និង ពាំនាំនូវប្រសាសន៍របស់ ឯកឧត្តម ខូយ រីដា ប្រធានគណ:កម្មាធិការសាខា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការ សុវត្ថិភាពចរាចណ៍ផ្លូវគោកខេត្ត មន្ត្រីសុវត្ថិភាពចរាចរណ៍ ក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាចូលរួមក្នុងការអប់រំផ្សព្វផ្សាយ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងឱ្យចូលរួមលើកកម្ពស់ និងពង្រឹងការអនុវត្តច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ជាពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌឆ្នាំ២០២៣នេះ។

លោកបានគូសបញ្ជាក់ថា ក្នុងឱកាសដែលប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវកាន់តែមមារញឹកនោះ, គ្រោះថ្នាក់ចរាចរណ៍នៅជាបញ្ហាគួអោយព្រួយបារម្ភចំពោះសោកនាដកម្មនេះ ហើយមូលហេតុចម្បងដែលបង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរនោះគឺមកពីមនុស្សម្នាក់ៗដែលមិនគោរពច្បាប់ចរាចរណ៍ ក្នុងនោះមានដូចជា ការបើកបរលើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ មិនពាក់មួកសុវត្ថិភាពត្រឹមត្រូវ ការវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ និងការបើកបរក្នុងពេលស្រវឹងជាដើម។

ក្នុងនាមក្រុមការងារបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ មេត្តាយោគយល់ចំពោះការប្រកាន់យកវិធានការច្បាប់ដ៏តឹងរឹងចំពោះបទល្មើសចរាចរណ៍ផ្លូវគោក ហើយដើម្បីចៀសវាង ពីការប្រឈមចំពោះផ្លូវច្បាប់ សូមបងប្អូន គោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារអាយុជីវិតខ្លួនឯងផ្ទាល់ដើម្បីភាពសុខដុមរម្យនាក្នុង ក្រុមគ្រួសារ ដើម្បីការពារទ្រព្យសម្បត្តិរបស់បងប្អូន និងដើម្បីរួមគ្នាលើកកម្ពស់កិត្តិយសសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង។

សាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់មានសេចក្តីសង្ឃឹមជឿជាក់លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបនឹង ចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុវត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខ ក្នុងឱកាសថ្ងៃឈប់សម្រាកការងារ ខាងមុខនេះ និងបន្តជារៀងរហូតទៅ ហើយក្នុងនេះផងដែរក៏មានអ្នកចូលរួម៣៦០ នាក់ បិតចំណាំងផ្លាតម៉ូតូ១៧០ចែកខិតប័ណ្ណស្តីពីការប្រើប្រាស់មួកសុវត្ថិភាពនិងយល់ដឹងពីពិការភាពចំនួន៧០០សន្លឹកសំណួរ-ចម្លើយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរម៉ូតូ ឆ្លើយសំណួរត្រូវ នឹងបានមួកសុវត្ថិភាព១អស់ចំនួន២០មួក៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *