លោកជំទាវ តុង ណារី និង ក្រុមការងារ នាំយកទេយ្យទានទេយ្យវត្ថុ ព្រមទាំងបច្ច័យផ្ទាល់ខ្លួននិង របស់ឯកឧត្តម ឧកញ៉ា ទៀង ថៃ និង លោកជំទាវ ឧកញ៉ាបណ្ឌិត វណ្ណ លុយ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តត្រពាំងបី ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង

កំពង់ឆ្នាំង៖ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពអោយបានគង់វង្ស  ព្រោះសុខសន្តិភាពបានផ្តល់ឱកាសអោយយើងបានជួបជុំធ្វើបុណ្យធ្វើទាននៅគ្រប់ទីកន្លែងតាមជំនឿសាសនារាងៗខ្លួន។

លោកជំទាវ តុង ណារី  បានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោកជំទាវ រួមនិង លោកជំទាវ ប្រាក់ សាកន សមាជិកក្រុមប្រឹក្សាខេត្ត លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនាខេត្ត លោកស្រីប្រធានមន្ទីរកិច្ចនារី លោក អនុប្រធានមន្ទីរចំនួន៣មន្ទីរអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១២ និងបាននាំយកទេយ្យទានទេយ្យវត្ថុ  ព្រមទាំងបច្ច័យផ្ទាល់ខ្លួននិង របស់ឯកឧត្តម ឧកញ៉ា ទៀង ថៃ និង លោកជំទាវ ឧកញ៉ាបណ្ឌិត វណ្ណ លុយ នាយិកាក្រុមហ៊ុនទឹកបរិសុទ្ធ អេរ៉ូទិច វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តត្រពាំងបី ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោកជំទាវ តុង ណារី ក៏បានអំពាវនាវអោយប្រជាពលរដ្ឋ ត្រូវ ជឿជាក់នូវការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ព្រមទាំងរដ្ឋបាលខេត្ត  រដ្ឋបាលក្រុង ស្រុក រហូតដល់ឃុំ-សង្កាត់។

លោកជំទាវ តុង ណារី ក៏បានផ្តាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ ថែទាំសុខភាពអោយបានល្អ រស់នៅដោយមានបរិស្ថាននិងអនាម័យល្អ សូមចូលរួមគោរពច្បាប់ចរាចរណ៍ និង អប់រំកូនចៅអោយខិតខំរៀនសូត្រជៀសអោយឆ្ងាយពីអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។

លោកជំទាវ តុង ណារី និង ក្រុមការងារព្រមទាំងពុទ្ធបរិស័ទ បានរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន និងដួងវិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ រំដោះការពារទឹកដី នាំយកមកនូវសុខសន្តិភាពជូនជាតិមាតុភូមិ និង ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោកជំទាវ តុង ណារី និង ក្រុមការងារ បាននាំយកទេយ្យទាន ទេយ្យវត្ថុ ព្រមទាំងបច្ច័យផ្ទាល់ខ្លួននិង របស់ឯកឧត្តម ឧកញ៉ា ទៀង ថៃ និង លោកជំទាវ ឧកញ៉ាបណ្ឌិត វណ្ណ លុយ វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាមាន: បច្ច័យបួនប្រគេនព្រះសង្ឃ ៧៥ម៉ឺនរៀល បច្ច័យកសាង១លានរៀលអាចារ្យ ១២០ ០០០ រៀល,ជូនថវិកាចាស់ៗ និង ក្មេងៗ ប្រមាណ ៣៥នាក់ ម្នាក់ៗក្រម៉ា១ ថវិកា ៥០០០០រៀល, ថ្លៃចង្ហាន់ ៣មុខ ៨០០ ០០០ រៀល ,  អង្ករ៥០គីឡូ ក្រាម,ទឹកសុទ្ធ៤កេស,មី២កេស,ទឹកត្រី ទឹកស៊ីអ៊ីវ ៦យួរ ត្រីខ២យួរ និងបានចែកថវិកាដល់សមត្ថកិច្ចផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *