ពោធិសាត់៖ ឯកឧត្តម ខូយ លីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់បានដឹកនាំប្រតិភូថ្នាក់ដឹកនាំ មន្ទីរ អង្គភាពនិងរដ្ឋបាលស្រុកក្រុងចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយជាថវិកា សម្ភារ មកចែកជូននាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលឈរជើងនៅចំណុចភ្នំបាយឃ្លះក្នុងឃុំត្នោតជុំ ស្រុកក្រគរ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់។
ឧត្តមសេនីយ៍ទោ គឹម សេងងន មេបញ្ជា ការកងពលតូចអន្តរាគមន៍លេខ១៤ បានសម្តែងនូការគោរពយ៉ាងកក់ក្តៅចំពោះ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងប្រតិភូរួមដំណើរដែលបបានឆ្លៀតពេលវេលាដ៏មមាញឹកអញ្ជើញចុះ សួរសុខទុក្ខនាយទាហាន នាយទាហានរងនិងពលទាហានក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ជាលើកទី១បន្ទាប់ពីចូល កាន់មុខតំណែងជាអភិបាលខេត្តពោធិ៍សាត់មុនឈានចូលដល់បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នេះបញ្ជាក់ឱ្យឃើញពីការយកចិត្តទុក ដាក់ដល់នាយទាហាននិងពលទាហាន ក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិនិងប្រជាពលរដ្ឋ។
ក្នុងនាមមេបញ្ជាការ មេបញ្ជាការរងនិងពលទាហានទូទាំងអង្គភាពសូមគាំទ្រនិងការពារដាច់ខាតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ការពារសន្តិភាទោះបីស្ថិតក្នុងតម្លៃណាក៏ដោយ មិនឱ្យ ជនណាម្នាក់មករំលោភបំពានបានឡើយ។
ក្នុងឱកាសនេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តបានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹក ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូននាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ចំណុះអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ទាំងអស់ ពិសេសសូមជូនពរ នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ជួបតែសេចក្តីសុខ និងសុខភាពល្អគ្រប់ៗគ្នា។
ឯកឧត្តម បានថ្លែងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរជិតឈានចូលមកដល់នោះ រដ្ឋបាលខេត្ត បានដឹកនាំប្រតិភូ ដោយនាំយកគ្រឿងឧបភោគ បរិ ភោគ រួមជាមួយថវិកាចុះសួរសុខទុក្ខ នាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ឱ្យបានមុនរដូវបុណ្យភ្ជុំបិណ្ឌក្នុងគោលបំណងសម្តែងនូវការគោរពដឹងគុណ ក្នុងការបំពេញតួនាទីភារកិច្ចបម្រើជាតិនិងប្រជាពលរដ្ឋយ៉ាងសកម្មជាពិសេសនាពេលថ្មីៗនេះបានចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការជួយអន្តរាគមន៍ទឹកជំនន់បញ្ជៀសបានការលិចលង់បានទាន់ពេលវេលា។
ពាក់ព័ន្ធទៅនឹងតាមខ្សែបន្តាត់ព្រំដែន កម្ពុជា-ថៃ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី ជំនួសសម្តេចអគ្គមហាសេនា បតី តេជោ ហ៊ុន សែន គឺសភាពការណ៍តាមព្រំដែននៃប្រទេសទាំង២មានសភាពស្ងប់ស្ងាត់ល្អ នេះក៏ដោយសារសម្តេចធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ មានការស្និតស្នាលខ្លាំង ចាប់តាំងពីថ្ងៃឡើងកាន់តំណែងដំបូងព្រមគ្នា។
ឯកឧត្តម សំណូមពរដល់ នាយទាហាន នាយទាហានរង និងពលទាហាន ត្រូវគោរពឲ្យបាននូវបទបញ្ជា និងបេសកកម្ម ណាមួយដែលទទួលពីថ្នាក់លើ ដើម្បីកំចាត់កុំឲ្យមាននៃអំពើបែកបាក់សាមគ្គីភាព សុខសន្តិភាព ជាពិសេសបូរណៈភាពទឹកដី ដែលថ្នាក់ដឹកនាំគ្រប់ជំនាន់ ដែលយើងទាំងអស់គ្នាបានថែរក្សាកន្លងមកដោយលំបាក និងត្រូវរក្សាសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានល្អ ខំហ្វឹកហាត់នូវយុទ្ធវិធីរបស់កងទ័ពកុំបីខាន។
សូមបញ្ជាក់ផងដែរថា អំណោយរបស់រដ្ឋបាលខេត្ត នាំមកចែកជូនកងពលតូចអន្តរាគមន៍លេខ១៤នៅពេលនេះរួមមានអង្ករចំនួន៣តោន.មី១០០កេស. ត្រីខ១៥កេសធំ .ទឹកស៊ីអ៊ីវ ៦០យួរ. ទឹកត្រី៦០យួរនិងថវិកា១០លានរៀលហើយនៅក្នុងខណៈនោះឯកឧត្តមបានទទួលថវិកាចំនួន៥លាន២១ម៉ឺន៥ពាន់រៀលពីមេបញ្ជាការក្នុងឱកាសអបអរសាទរខួប ទី១៦០ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម៨ឧសភាខាងមុខនោះផងដែរ។ ពិធីនេះបានប្រារព នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ។