មន្ត្រីផ្នែករដ្ឋបាលជល ផលផ្សារឆ្នាំង នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ ខេត្តសហការជាមួយអង្គការវីអេសអូ ចុះផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹមត្រីក្នុងស្រះនិងការចិញ្ចឹមអន្ទង់ក្នុងតង់ និងការបង្ក្រាប បទល្មើសនេសាទកំពុងកើតមានមិនចេះអស់

កំពង់ឆ្នាំង៖ មន្ត្រីផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង រួមសហការជាមួយដៃគូដែលជាអង្គការ វីអេសអូ (VSO) បានចុះផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកទេសជំនាញចិញ្ចឹមត្រីក្នុងស្រះ និង ចិញ្ចឹមអន្ទង់ក្នុងតង់ប្លាស្ទិកដែលកិច្ចការនេះបានធ្វើឡើងស្ថិតនៅក្នុងឃុំគោលដៅ(ឃុំឆ្នុកទ្រូ) ដែលមាន.ភូមិសេះស្លាប់.ភូមិកំពង់ព្រះ. និង ភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដោយគោលបំណង់កាត់បន្ថយការនេសាទត្រីធម្មជាតិដោយលើសចំណុះដែលមានកសិករចូលរួមសរុបទាំងអស់ ២៧ នាក់ ថ្ងៃទី១១ខែតុលា ឆ្នាំ២០២៣។

នៅថ្ងៃនេះក៍បានចូលរួមជាមួយ មូលនិធិអង្គការ Forumciv  អង្គការពន្លឺកុមារ .បានធ្វើការសម្របសម្រួលរៀបចំដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយសហគមន៍នេសាទ កងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។

គឺដោយក្នុង គោលបំណងទាំង២ខាងលើនេះដើម្បីសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍បច្ចេកទេស ស្តីពីការដឹកនាំ និងការគ្រប់គ្រង សហគមន៍អោយមាននិរន្តរភាព សិក្សាស្វែងយល់ស្តីពីការកៀរគរធនធាន ក្នុងការចូលអភិវឌ្ឍន៍សហគមន៍អោយរីកចម្រើនឆ្លុះបញ្ចាំងពីស្ថានភាពគោលដៅរបស់សហគមន៍ និងរៀបយុទ្ធសាស្ត្រអភិវឌ្ឍន៍សហគមន៍ប្រកបដោយនិរន្តភាព សកម្មភាព :ចុះពិនិត្យមើលកន្លែងអភិរក្សបឹងកន្ទុះ ក្នុងសហគមន៍នេសាទកងមាស ។

ក្នុងនោះមានសមាសភាពចូលរួមមកពីខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង , ពោធិសាត់ អាជ្ញាធរ ភូមិ ឃុំ ស្រុក កំពង់ឆ្នាំង , ពោធិសាត់   អង្គការពន្លឺកុមារ  និង សហគមន៍នេសាទកងមាស កំពង់ឆ្នាំង , សហគមន៍នេសាទ ខេត្តពោធិសាត់ ចំនួន ៥នាក់ សរុបទាំអស់ ៤១ នាក់ នៅទីកន្លែងសាលារៀនបឋមសិក្សាកង មាស ដែលស្ថិតក្នុង ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ដោយឡែកថ្ងៃដដែលនេះផងដែរសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចបានធ្វើការសហការជាមួយប៉ុស្តិរដ្ឋបាលឃុំលង្វែកនិងសហគមន៏នេសាទភូមិព្រែកគន្លង,កំពង់ត្រឡាចក្រោមកម្លាំងសរុប ៨ នាក់មធ្យោបាយធ្វើសកម្មភាពបាឡាស្មាច់១គ្រឿងបានចុះល្បាតចំណុចភូមិវត្ត.ឃុំលង្វែក.ស្រុកកំពង់ត្រឡាច.បានប្រទះឃើញសកម្មភាពនេសាទដោយរបាំងស្បៃមុងកន្លែង។ផ្នែករដ្ឋបាលជលផលផ្សាឆ្នាំងសង្កាត់រដ្ឋបាលជលផលកំពង់លែង ។

នៅថ្ងៃដដែលផ្នែកកំពង់ឆ្នាំងនិងសង្កាត់ជលផលប្រឡាយមាសរួមនិងសហគមន៍នេសាទពោធិ កម្លាំង១១នាក់ មធ្យោបាយការណូត៣គ្រឿង បានចុះប្រតិបត្តិការ ក្នុងភូមិសាស្ត្រ ឃុំច្រណូក .ភូមិឯលិច .ស្រុកកំពង់លែង. នៅចំណុចភ្នំជ័យទាត់ជាលទ្ធិផល ក្រុមការងារបានឯកភាពគ្នា ចុះរុះរេីបំផ្លាញចោលរបាំងស្បៃមុង និងវត្ថុតាងបានបំផ្លាញ់ចោលនៅនិងកន្លែងរបាំងស្បៃមុងទាំង២កន្លែងចំនួន ២៥កន្លែង ប្រវែង  ១១៥០ម បង្គោល ៥៦០  ដេីម លបលូ ២៥មាត់ និងចាក់លែងត្រីក្នុងដែននេសាទវិញចំនួន១៧០ គីគីឡូក្រាម ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *