កំពង់ឆ្នាំង៖ ស្ថានភាពភ្លៀងនៅតែបន្តធ្លាក់ទឹកទន្លេសាបនៅតែបន្តកើនឡើងបណ្តាលអោយលិចចំការតាមខ្នងកោះនិងភូមិអ្នកស្រុកឆ្ងាយៗធ្វើដំណើរ តាមទូកការណូតគ្រាដែលលោក ស៊ុនសុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការអំពាវនាវអោយមានការប្រុងប្រយត្ន័ខ្ពស់នៅហានិភ័យផ្សេងៗដែលបានកើតឡើង ជាយថាហេតុក្នុងការធ្វើដំណើរតាមដងទន្លេមានភ្លៀង ខ្យល់កន្ត្រាក់ រលកធំៗ។
តែបើទោះជាយ៉ាងណាក៍ដោយ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ គេមិនទាន់ទទួលបានគ្រោះមហន្តរាយផ្សេងៗដែលបណ្តាលអោយរលំផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាមូលដ្ឋាន ដែលមានបងប្អូនប្រជាពលរដ្ឋរស់នៅតាមដងទន្លេនៅឡើយទេ ។
បើយោងតាមរបាយការរបស់លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងថាស្ថានភាពស្រីតណ្ហភាព ៣១.៥អង្សាសេចំពោះស្ថានភាពកម្ពស់ទឹកទន្លេ នៃស្ថានីយ៍ជលសាស្ត្រផ្សារក្រោមនៅថ្ងៃទី 9 តុលា 2023 នេះ ទឹកមានកម្ពស់៨.៦៥ ម បើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់៩.៧៩ ម ។
ដោយឡែកស្ថានភាពកម្ពស់ទឹកភ្លៀងមាន៥ស្រុកនិងមានកម្រិត៩០ មម មាននៅស្រុកសាមគ្គីមានជ័យ ៕