ពលរដ្ឋជួបខ្វះខាតស្បៀងនិងទទួលរងការប៉ះពាល់ជំនន់ទឹកភ្លៀងនៅស្រុកភ្នំក្រវ៉ាញ ចំនួន៣២០ គ្រួសារ បានទទួល អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

ពោធិសាត់៖ ប្រជាពលរដ្ឋចំនួន៣២០ គ្រួសារនៅក្នុងស្រុកភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ជួបខ្វះខាតស្បៀងនិងទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ដែលបានប្រារព្ធធ្វើភូមិតាដែស ឃុំសំរោង នៅថ្ងៃទី៦ខែតុលាឆ្នាំ២០២៣ ស្ថិតក្រោមវត្តមានលោកវេជ្ជបណ្ឌិត អ៊ុយ សំអុន អនុប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា លោក លឹម សុខតូ អភិបាលរងខេត្ត តំណាងឯកឧត្តម​ ខូយ រីដា ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងលោក លោកស្រីសមាជិក សមាជិការ គណកម្មាធិការ មន្ត្រីប្រតិបត្តិ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុកនិងអាជ្ញាធរមូលដ្ឋាន។

លោកស្រី វ៉ាន់ ភូមិរ៉ា អភិបាលរងស្រុកភ្នំក្រវ៉ាញ បានជម្រាបជូនថា ជំនន់ទឹកភ្លៀងមកពីជួរភ្នំក្រវាញ ស្រុកវាលវែង និងមួយផ្នែកពីស្ទឹងអារ៉ៃកាលពីថ្ងៃ២៨-២៩ខែកញ្ញាបង្កការប៉ះពាល់ដល់ឃុំចំនួន៥ ស្មើនឹង១៩ភូមិ ប្រជាពលរដ្ឋ៦៤០គ្រួសារ ស្មើនឹង៥៥៦ ខ្នងផ្ទះនិងបានជន្លៀសចេញពីផ្ទះទៅកាន់ទីទួលសុវត្ថិភាពចំនួន ៣៨០ គ្រួសារ។

គ្រោះទឹកជំនន់នេះបណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធ ប៉ះពាល់ផ្លូវកៅស៊ូ៥០០ម៉ែត្រ ខូចខាត២៥០ម៉ែត្រ ផ្លូវគ្រួសក្រហម ៣២៥០ម៉ែត្រក្នុងនោះខូចខាតជិត២ ពាន់ម៉ែត្រ ផ្លូវដីស៥០០ម៉ែត្រនិងខូចខាតជិត២០០ម៉ែត្រ បាក់ស្ពានយោលមួយកន្លែងប្រវែង១៣០ម៉ែត្រក្រៅពីនោះខូច ខាតនិងបាត់បង់សម្ភារអស់មួយចំនួន។

លោក លឹម សុខតូ និងលោកវេជ្ជបណ្ដិត អ៊ុយ សំអុន បាននាំមកនូវការសួរសុខទុក្ខនិងផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងឯកឧត្តម​ ខូយ​ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម កម្ពុជា ខេត្តពោធិ៍សាត់ ដែលជានិច្ចកាលសម្តេចនិងឯកឧត្តមតែងតែនឹករលឹកនិងគិតគូខ្ពស់អំពីប្រជាពលរដ្ឋដែលទទួលរងការប៉ះ ពាល់ដោយជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះទាំងក្នុងស្រុកភ្នំក្រវ៉ាញនិងបណ្តាស្រុកមួយចំនួនទៀតនៃខេត្តពោធិ៍សាត់។

ក្រោយពីមាន ការស្នើសុំជំនួយសង្គ្រោះបន្ទាន់របស់រដ្ឋបាលខេត្តភ្លាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានចាត់ឱ្យក្រុមការងានាំយកអំណោមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មកចែក ជូនតាមតំបន់គោលដៅជាបន្ទាន់ដើម្បី ជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងការប៉ះពាល់ បណ្កាលមកពីជំនន់ទឹកភ្លៀង ការផ្តល់អំណោយផ្តោតសំខាន់ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះធ្ងន់ធ្ង ជនចាស់ជរា ស្ត្រីមានកូនច្រើននិងជនមានពិការភាពជាមុនសិន រួចហើយក្រុមការបន្តចុះចែកទៅតាមស្ថាន ភាពជាក់ស្តែងគ្រប់ខ្នងផ្ទះដោយមិនប្រកាន់ឬរើសអើងពីនិន្នាការ នយោបាយ បក្ខពួក ជាតិសាសន៍ អ្វីឡើយពោលគឺ ឱ្យតែប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះត្រូវតែដោះស្រាយឱ្យបានទាន់ពេលវេលានិងមានតម្លាភាព។

លោកបានលើកឡើងថា ជាទូទៅបងប្អូនប្រជា ពលរដ្ឋនៅក្នុងតំបន់នេះភាគច្រើន ពឹងផ្អែកទាំងស្រុងទៅលើដំណាំកសិកម្មនិងកសិឧស្សាហកម្មព្រមទាំងរកផលអនុផលព្រៃឈើ សម្រាប់ចិញ្ចឹមជីវិត ដែលប្រឈមបញ្ហាគ្រោះថ្នាក់ដោយគ្រោះធម្មជាតិគ្រប់ពេលវេលា ហេតុនេះក្នុងនាមរដ្ឋបាលខេត្តនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សូមឱ្យបងប្អូនប្រជាពលរដ្ឋរួមទាំងកុមារតូចៗត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយអ្វីដែលសំខាន់នោះគឺបញ្ហាសុខភាពជាកត្តាចម្បង ត្រូវធ្វើយ៉ាងណាចេះរស់នៅស្អាត ហូបស្អាត ផឹកស្អាត មានអនាម័យបរិស្ថានល្អ ។

អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដែលចែកជូនប្រជាពលរដ្ឋទាំង ៣២០គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេសតូច ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ឃីត១កញ្ជប់ក្នុងនោះមានសារុង១ ក្រមា១ មុង១ ភួយ១និងថវិកា២ម៉ឺនរៀល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *