សៀមរាប៖ នាព្រឹកថ្ងៃទី០៧ ខែ តុលា ឆ្នាំ២០២៣នេះ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបានដឹកនាំក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខាសមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់អ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ចំនួន១១នាក់ដែលស្ថិតនៅឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប។ មានប្រសាសន៍សំណេះសំណាលនាពេលនោះដែរលោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា ក៍បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការ សកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ និង ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាខេត្តសៀមរាប ដែលតែងតែបានចូលរួមរំលែកនូវទុក្ខលំបាក និងគិតគូពីសុខទុក្ខ សុខភាព របស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ពិសេសបងប្អូនអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍។ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ បានមានប្រសាសន៍ថាកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធាន សម្ដេចតែងគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទូទៅនៅគ្រប់ពេលវេលា និងថែមទាំងបានណែនាំជាប្រចាំ ដល់មន្រ្តីនៅថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពិនិត្យមើលពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងចុះសួរសុខទុក្ខដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយឡើយ។លោកជំទាវបន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំទប់ស្កាត់ការរាលដាលមេរោគអេដស៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងបង្ហាញពីការគាំទ្រ និងយកចិត្តទុកដាក់ដល់អ្នកផ្ទុកមេរោគអេដស៍ អ្នករងផលប៉ះពាល់ពីមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងការទទួលបានសេវាថែទាំ ព្យាបាល និងសេវាគាំពារសង្គម ឱ្យកាន់តែទូលំទូលាយថែមទៀត ។ លោកជំទាវអនុប្រធានគណៈកម្មាធិការសាខា ក៍បានមានប្រសាសន៍សំណូមពរនិងនែនាំដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅជាមួយមេរោគអេដស៍ ត្រូវបន្តថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អប្រសើរ រស់នៅមានអនាម័យ និងទៅទទួលសេវាថែទាំ និងព្យាបាលដោយថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានទៀងទាត់ពេលវេលា នៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកខេត្តសៀមរាប តាមការណាត់របស់លោកគ្រូពេទ្យនិងសូមការពារកុំឱ្យមានការឆ្លងទៅអ្នកដទៃបន្តទៀតផងដែរ។ អំណោយមនុស្សធម៌ដែលសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប យកមកចែកជូនប្រជាពលរដ្ឋក្រីក្ររស់នៅជាមួយមេរោគអេដស៍ ចំនួន១១នាក់ ដោយក្នុងម្នាក់ៗទទួលបាន ៖ មុង១. ភួយ១. សារុង១ .ក្រមា១ . អង្ករ៣០គីឡូក្រាម មី១កេស. ត្រីខ១យួរ និងថវិកា៥ម៉ឺនរៀលផងដែរ ៕
Related Posts
ឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់នៅខេត្តបាត់ដំបង ករណីជួញដូរ ឬប្រើប្រាស់គ្រឿងញៀនខុសច្បាប់
បាត់ដំបង៖ យោងតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង ១៥:៣០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣ ដឹកនាំបញ្ជាផ្ទាល់ដោយលោក វរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះបង្រ្កាបករណីជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន…
ប្រតិភូគ្រប់ស្ថាប័ន និង កងកម្លាំងប្រដាប់អាវុធអញ្ជើញគោរពវិញ្ញាណ ក្ខន្ធ ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា
សៀមរាប៖ គណៈប្រតិភូ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ចំណុះឲ្យ យោធភូមិភាគទី៤ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ត និង រំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារនៃសព ឧត្តមសេនីយ៍ឯក សូរ្យ ណារ៉ា មេបញ្ជការងយោធភូមិភាគទី៤ ដែលបានទទួលមរណៈភាព នៅវេលាម៉ោង ១៧.០០នាទី នាថ្ងៃទី០២ ខែ មីនា ឆ្នាំ២០២៤…
លោក ស៊ាន សុផាត អ្នកយកព័ត៌មានទូរទស្សន៍អប្សរា ប្រចាំខេត្តសៀមរាប និងជាមន្ត្រីកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តសៀមរាប បានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍
សៀមរាប៖ លោក ស៊ាន សុផាត អ្នកយកព័ត៌មានទូរទស្សន៍អប្សរា ប្រចាំខេត្តសៀមរាប និងជាមន្ត្រីកិច្ចសន្យានៃមន្ទីរព័ត៌មានខេត្តសៀមរាប បានទទួលមរណៈភាព ដោយគ្រោះថ្នាក់ចរាចរណ៍។យោងតាមរបាយការណ៍ កងរាជអាវុធហត្ថក្រុងសៀមរាប នៅវេលាម៉ោង០០:៣០ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង…