កម្លាំងសមត្ថកិច្ចចម្រុះខណ្ឌរដ្ឋបាលជលផលនៃមន្ទីរ កសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងចុះធ្វើការត្រួតពិនិត្យនិងប្រកាសផ្សព្វផ្សាយស្តីពីរដូវបើកនេសាទនិងបង្ក្រាបបទល្មើសនេសាទ

ទេពកង្រី ខេត្តកំពង់ឆ្នាំង៖ កម្លាំងចម្រុះរបស់ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំងចុះធ្វើការត្រួតពិនិត្យនិងផ្សព្វផ្សាយស្តីពីរដូវបើកនេសាទនិងបង្ក្រាបបទល្មើសនេសាទដឹកនាំដោយ លោក ងិនហ៊ុននិងលោក លីឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទរួមកម្លាំងនិងលោកនាយ នាយរងផ្នែកកំពង់ប្រាសាទ លោកនាយសង្កាត់ជលផលស្រុកជលគីរីដោយបានសហកាជាមួយ កម្លាំងនគបាលសេដ្ឋកិច្ចខេត្តរួមនិង សហគមន៍ នេសាទបានចូលរួមសរុបចំនួន ៣៩ នាក់ដោយប្រើប្រាស់មធ្យោបាយធ្វើសកម្មភាពកាណូតតូចធំចំនួន ៧ គ្រឿង ។

នៅក្នុងកិច្ចប្រតិបត្តការណ៍បង្ក្រាបទ្រុងទ្រាយធំជាលើកទី២នេះដោយដោយអនុវត្តតាមការណែនាំពីឯកឧុត្តម ស៊ុនសុវណ្ណារិទ្ធ ប្រធានគណ:បញ្ជាការឯកភាពខេត្កលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងលោក.លីឡា.នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានអោយដឹងថាកម្លាំងសមត្ថកិច្ចចម្រុះរួមនិងក្រុមការងារបានចុះធ្វើការប្រកាសជូនដំណឹងដល់បងប្អូនប្រជានេសាទនៅឃុំពាមឆ្កោកស្រុកជលគីរីខេត្តកំពង់ឆ្នាំងស្ដីពីរដូវបើកនេសាទពិសេសដោយបានផ្ដោតសំខាន់ទៅលើការមិនអនុញ្ញាតឲ្យមានការ តភ្ជាប់របាំងគ្នាវែងៗដែលលើសពីប្រវែងដែលច្បាប់ស្តីពីជលផលបានកំណត់ ក្នុងនោះលោកប្រធានមន្ទីរកសិកម្មក៍មិនអនុញ្ញាតដាច់ខាតចំពោះការ ប្រើប្រាស់ឧបករណ៍របាំងស្បៃមុង ដោយមិនឲ្យប្រើប្រាស់ដាច់ខាតនូវរបាំងសាច់អួនក្រហម ក្រឡាក្រោម៣ហ៊ុន ។

ក្នុងនោះលោក.ងិនហ៊ុន.ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងក៍បានធ្វើការណែនាំដល់មន្ត្រីរបស់លោកបន្ថែមដោយមានវិធានការប្រគល់ភារកិច្ចដោយជូនកិច្ចការងាបង្ក្រាប់បទល្មើសដល់លោកនាយផ្នែកលោកនាយសង្កាត់ត្រូវតែធ្វើបន្តក្នុងនោះត្រូវផ្សព្វផ្សាយបន្តអោយគាត់ រករបរណាដែលត្រូវច្បាប់ស្តីពីជលផល។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មបញ្ជាក់ថាក្នុងនោះក្រុមការងារក៍បានបន្ដចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់និងបង្រ្កាបបទល្មើសជលផល ចាប់ពី ឃុំពានឆ្កោកស្រុកជលគីរីបានធ្វើការ រុះរើនិងបំផ្លាញចោលមួយ របាំងសាច់អួននៅចំណុចវាលសំណាប កប់ចេសនិងខ្វែងឆ្លុះ ដែលស្ថិតក្នុងភូមិពាមឆ្កោក ស្រុកជលគីរីខេត្តកំពង់ឆ្នាំង ក្រោយពីនិត្យប្រទះឃើញបានរុះរើនិងបំផ្លាញចោលនៅនិងកន្លែងរបាំងសាច់អួន១៤កន្លែង ប្រវែង ២៨០០ ម៉ែត្រ លូកងសាច់អួន១៤គ្រឿង បង្គោល ចំនួន ៨០០ដើម និងបានធ្វើការចាក់លែងត្រីចំនួន ៨០គីឡូក្រាមចូលក្នុងបឹងធម្មជាតិវិញ រាល់វត្ថុតាងបទល្មើសត្រូវបានធ្វើការប្រមូកដុតកម្ទេចចោល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *