ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោកអភិបាលរងនៃគណៈអភិបាលខេត្តនិង លោកនាយករងសាលាខេត្ត បានអញ្ជើញសួរសុខទុក្ខលោកវេជ្ជបណ្ឌិត ចាន់ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្តដល់ការិយាល័យដោយខ្លួនមានជំងឺប្រចាំកាយនៅតែបំពេញការងារមិនខកខាននោះឡើយដើម្បីបម្រើសុខភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា លោកវេជ្ជបណ្ឌិត ចាន់ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់តែងតែទទួលទូរសព្ទពីឯកឧត្តម២៤ម៉ោងលើ២៤ម៉ោងអស់រយៈពេល១០ឆ្នាំកន្លងមកហើយ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋទាំងក្នុងខេត្តនិងក្រៅខេត្តដែលមានជំងឺហើយលោកវេជ្ជបណ្ឌិត ចាន់ សុខា តែងតែមានឆន្ទៈមនសិកាការងារនិង គុណធម៌ក្នុងការចូលរួមមប្រើសង្គម ការព្យាបាលសង្គ្រោះជីវិតអ្នកជំងឺក្នុងខេត្តនិងក្រៅខេត្តដ៏ច្រើនណាស់ឥឡូវលោកវេជ្ជបណ្ឌិត ចាន់ សុខា មានជំងឺខ្លួនឯងក៏នៅបំពេញការងារមិនដែលឈប់សម្រាកនោះឡើយ។
សង្ឃឹមថា លោកវេជ្ជបណ្ឌិតចាន់សុខា មានសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរឈ្នះអស់រោគាព្យាធិ ប្រកបដោយសេចក្តីសុខ សុភមង្គលនិងជាម្លប់ដ៏ត្រជាក់ដល់ក្រុមគ្រួសារក៏ដូចនៅក្នុងមន្ទីរពេទ្យបង្អែកទាំងមូល។ នៅក្នុងឱកាសអញ្ជើញសួរសុខទុក្ខលោកវេជ្ជបណ្ឌិតចាន់ សុខានោះ ឯក ឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយសមាគមនារីកម្ពុជា ដើម្បី សន្តិភាពនិងអភិវឌ្ឍន៍ខេត្តបានចូលរួមឧបត្ថម្ភថវិកាចំនួន៤លានរៀល។
ជាការគោរពដឹងគុណលោក វេជ្ជបណ្ឌិតចាន់ សុខា ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រមទាំងក្រុមគ្រួសារសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវអាំង សុជាតា ខូយ រីដាព្រមទាំង បុត្រដែលបានអញ្ជើញចុះមកសួរសុខទុក្ខរូបខ្ញុំបាទដល់ការិយាល័យ។ កាយវិការដ៏ល្អប្រពៃនេះរបស់ឯកឧត្តម និងលោកជំទាវសរ បញ្ជាក់ឱ្យឃើញអំពីសន្តានចិត្តគិតគូរខ្ពស់ដល់មន្ត្រីគ្រប់ៗរូបនិងសូមបួងសួងសូមឱ្យឯកឧត្តម លោកជំទាវព្រមទាំងបុត្រមានសុខ ភាពល្អនិងសម្រេចរាល់ភារកិច្ចជូនជាតិនិងប្រជាពលរដ្ឋ៕