អំណោយមនុស្សធម៌ បានចែកជូនប្រជា ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ៣៨២គ្រួសារនៅក្រុងពោធិ៍សាត់

ពផធិ៍សាត់៖ ឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ តំណាងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាលនិងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋចំនួន៣៨២គ្រួសារគ្រួសារមកពីសង្កាត់លលកស សង្កាត់ព្រៃញី សង្កាត់ស្វាយអាត់និងសង្កាត់ចម្រើនផល នៃក្រុងពោធិ៍សាត់ ដែលទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងនាពេលថ្មីៗដែលបានប្រារព្ធធ្វើនៅបរិវេណអនុវិទ្យាល័យព្រែកស្តី និងបានការអញ្ជើញចូលរួមពី ហៀម ឃួន អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តពោធិ៍សាត់ព្រមទាំងថ្នាក់ដឹកនាំជាច្រើនទៀត។

លោក ក្រូច សុខុន អភិបាលរងក្រុងពោធិ៍សាត់បានជម្រាបជូនអំពីផលប៉ះពាល់ដែលបង្កឡើងដោយជំនន់ទឹកភ្លៀងនោះថា នៅចុងខែកញ្ញាឆ្នាំ២០២៣នេះក្រុងពោធិ៍សាត់ក៏ដូចទូទាំងខេត្តបានទទួលរងគ្រោះជំនន់ទឹកភ្លៀងមកពីជួរភ្នំក្រវាញបណ្តាលឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋជិត៦ពាន់ខ្នង និងជាង៦ពាន់គ្រួសារ ជន្លៀសទៅរកទីតាំងសុវត្ថិភាពចំនួន៨៧៩គ្រួសារនិងជន្លៀសសត្វ ពាហនៈជាង២ពាន់ក្បាលជំនន់នេះបានបង្ការការប៉ះពាល់ដំណាំស្រូវជិត៤ពាន់ហិកតា ក្នុងនោះខូចអស់៣៧៦ហិកតា ដំណាំរួមផ្សំជាង៣០ហិកតា។

ចំពោះហេដ្ឋារចនាសម្ព័ន្ធហូរកាត់ច្រោះផ្លូវកៅស៊ូ១២ខ្សែប្រវែងជាង២០គីឡូម៉ែត្រ ខូចផ្លូវអស់ប្រវែង៣គីឡូម៉ែត្រ លិចផ្លូវបេតុង២៤ខ្សែប្រវែងជាង៩គីឡូម៉ែត្រផ្លូវគ្រួសក្រហម៩២ខែ្សប្រវែង១៣គីឡូម៉ែត្រនិងមិទ្ធិផលផ្សេងៗជាច្រើនទៀត។

នៅក្នុងកិច្ចសំណេះសំណាលនិងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងទាំង៣៨២ គ្រួសារលោក ហៀម ឃួន អភិបាលរងខេត្ត តំណាងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងឯកឧត្តមវេជ្ជបណ្ឌិត អ៊ុយ សំអាត ប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតំណាងសម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា បានជម្រាបជូនថា ដោយផ្តើមចេញពីក្តីកង្វល់និងមានការជម្រុញយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជ រដ្ឋាភិបាល ថ្នាក់ដឹកនាំជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ដិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយដែលបង្កឡើងដោយជំនន់ទឹកភ្លៀងនិងបានចូលរួមសម្តែងការសោកស្តាយចំពោះខូចខាតទ្រព្យសម្បត្តិរបស់បង​​ប្អូន ។

លោកនិងឯកឧត្តមវរជ្ជបណ្ឌិត បានលើកឡើងថា បញ្ហាគ្រោះមហន្តរាយគឺមិនអាចកំណត់បាននោះឡើយ កត្តាសំខាន់យើងទាំងអស់គ្នារួមទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវតែចូលរួមតាមរយៈយន្តការនានាដើម្បីធានាបាននូវសុវត្ថិភាព ស្ថេរភាពនិងបានរួចផុតពីបញ្ហាប្រឈមនានាដែលបង្កឡើងដោយគ្រោះធម្មជាតិ ។

ឯកឧត្តម បានថ្លែងថា ស្របពេលស្ថានភាពខេត្តពោធិ៍សាត់ក្នុងនោះក៏មានភូមិ សង្កាត់មួយចំនួននៅក្នុងក្រុងពោធិ៍សាត់ បានទទួលរងនូវការប៉ះពាល់ធ្ងន់ធ្ងនោះពិនិត្យឃើញថា ទាំងថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន សិស្សនិងបងប្អូនប្រជាពលរដ្ឋបានចូលរួមសហការយ៉ាងសស្រាក់សស្រាំក្នុងការបញ្ជៀសបានអំពីការលិចលង់និងគ្មានការបាត់បង់អាយុជីវិតមនុស្សឡើយ គឺជាមោទនភាពរបស់ខេត្តយើង។

បើទោះជាយ៉ាងនេះក៏ដោយក៏នៅតែមានការខូចខាតអស់ជាច្រើនផងដែរអំពីហេដ្ឋារចនាសម្ព័ន្ធ ផលដំណាំនិងទ្រព្យសម្បត្តិដែលទាំងនេះត្រូវតែរួមគ្នាធ្វើ រួមគ្នាដោះស្រាយដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលានិងមានគុណភាព ។

ឯកឧត្តម បានថ្លែងផ្តាំផ្ញើដល់ប្រជាពលរដ្ឋរួមទាំងកុមារផងគឺក្រោយពីទឹកសម្រកទៅវិញនោះបន្តយកចិត្តទុកដាក់ចំពោះសុខុ មាលភាពប្រកបដោយអនាម័យ បរិស្ថានល្អគឺហូបស្អាត ផឹកស្អាតនិងរស់នៅស្អាតព្រមទាំងជម្រុញការស្តាឡើងវិញតាមរយៈការដាំដុះ ចិញ្ចឹមសត្វនិងបង្កើតមុខរបរផ្សេងៗទៀតទើបកាត់បន្ថយភាពក្រីក្រ។

អំណោយមនុស្សធម៌របស់សាខាកាក​បាទក្រហមកម្ពុជាខេត្តដែលឯកឧត្តមបានចែកជូនទាំង៣៨២គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកស៊ីអ៊ី ១យួរ ទឹកត្រី១យួរ ត្រីខ១០កំប៉ុងឃីត១កញ្ជប់មាន សារុង ក្រមារ១​មុង១ ភួយ១និងថវិកា២ម៉ឺនរៀល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *