កំពង់ឆ្នាំង៖ យុទ្ធភណ្ឌ័មិនទាន់ផ្ទុះចាស់ៗជាច្រើនគ្រាប់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃទី៤ខែតុលា ឆ្នាំ២០២៣។
លោក ឈួន ចាន់ណា អភិបាលស្រុកសាមគ្គីមានជ័យនិងលោកវរ:សេនីយ៍ឯក សេងចិន្តា អធិការនគបាលស្រុកសាមគ្គីមានជ័យបានអោយដឹងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ករណីខាងលើនេះថានៅពេលប្រជាពលរដ្ឋក្នុងភូមិសំបុកគ្រៀលឃុំក្រាំងល្វាស្រុកសាមគ្គីមានជ័យកាប់ជីកគាស់ដីធ្វើចំការបានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនិងបានរាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំក្រាំងរបៀបភ្លាមៗ ដើម្បីធ្វើការហ៊ុមព័ទ្ធកន្លែងទាំងអស់នោះ។
បើយោងតាមរបាយការណ៍របស់អធិការនគរបាលស្រុកសាមគ្គីមានជ័យបានឱ្យដឹងថាក្នុងគ្រាប់ M16 ២០ប្រអប់ស្មើ ៨០០គ្រាប់ គ្រាប់ការ៉ាប៉ីនចំនួន ២០០ គ្រាប់ គ្រាប់រ៉េបេអឹមចំនួន៨ខ្សែស្មើនិងចំនួន១៦០០គ្រាប់និងគ្រាប់M79 ចំនួន ២គ្រាប់ដោយសរុបចំនួន២៦០២គ្រាប់ ។
លោក វរ:សេនីយ៍ឯក សេងចិន្តា អធិការនគបាលស្រុកសាមគ្គីមានជ័យ បានអោយដឹងថា គ្រាប់មិនទាន់ផ្ទុះទាំងអស់នោះជាគ្រាប់ចាស់ៗដែលមិនអាច បាញ់កើតឡើយហើយត្រូវបានគេកប់បន្សល់ទុកក្នុងដីពីសម័យសង្គ្រាមក្នុងស្រុកមកម្ល៉េះ ។
លោកអធិការនគរបាលស្រុកសាមគ្គីមានជ័យបានឲ្យដឹងបន្ថែមទៀតថា បច្ចុប្បន្នគ្រាប់ទាំងអស់នោះត្រូវបានខាងលោកប្រមូលយកមករក្សាទុកនៅអធិការនគរបាលស្រុក ដើម្បីរង់ចាំកម្លាំងស៊ីម៉ាក់មកដឹកយកទៅកន្លែងដើម្បីធ្វើការបន្សាបទៅតាមបច្ចេកទេសផងដែរ ។
នៅក្នុងករណីប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចាស់ៗដែលបន្សល់ទុកពីសម័យសង្គ្រាមនោះលោកអភិបាលស្រុកសាមគ្គីមានជ័យនិងលក់អធិការនគរបាលស្រុកសាមគ្គីមានជ័យបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសូមកុំធ្វើការប៉ះពាល់ឬយកគប់លេងឱ្យសោះនិងសូមរាយការណ៍បន្ទាន់មកសមត្ថកិច្ចដែលនៅជិតៗដើម្បីជៀសវាងកើតឡើងនៅបញ្ហាណាមួយដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។