ដោយសារភ្លើងប្រចណ្ឌបុរសជាប្ដីកាប់សម្លាប់ប្រពន្ធរួចចងកសម្លាប់ខ្លួនឯងនៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង៖ ដោយសារភ្លើងប្រច័ណ្ឌបុរសជាប្ដីបានកាប់ប្រពន្ធជាច្រើនកាំបិតបណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម រួចក៏ទៅចងករសម្លាប់ខ្លួន នៅក្នុងផ្ទះបាយ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២រំលងអធ្រាត ឈានចូលថ្ងៃទី ៥ខែតុលា ឆ្នាំ ២០២៣ នៅភូមិបឹងលាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីអូន អាយុ ៣២ឆ្នាំ ប្ដីឈ្មោះ លី សារិនអាយុ ៣៤ឆ្នាំ មានមុខរបររកស៊ីកាប់គោលក់ ពួកគេមានកូនចំនួន២នាក់និងមានទីលំនៅភូមិឃុំកន្លែងកើតហេត្តខាងលើ ។

ប្រភពដដែលបានបន្តថានៅមុនពេលកើតហេតុ កាលពីព្រលប់ថ្ងៃទី០៤ ខែតុលា  ប្ដីប្រពន្ធទាំងពីរនាក់បានទាស់គ្នាជាខ្លាំង ម្ដងហើយ ក្រោយមកក៏មានការសម្របសម្រួលពីបងប្អូនក៏ស្ងប់ទៅវិញ ហើយក៏នាំគ្នាចូលដេករៀងៗខ្លួន ។

ស្រាប់តែវេលាម៉ោង ២រំលងអាទ្រាត ឈានចូលថ្ងៃទី ៥ខែតុលា  បុរសជាប្ដីបាន  យកកាំបិតកាប់ប្រពន្ធចំកញ្ចឹងក ចំស្មានិងកន្លែងផ្សេងទៀត បណ្ដាលឱ្យស្លាប់ក្នុងថ្លុកឈាម  បន្ទាប់មក បុរសជាប្ដី បានទៅផ្ទះបាយចងកសម្លាប់ខ្លួនតែម្ដង។ នៅក្នុងហេតុការណ៍នោះ កូនប្រុសអាយុ ៩ ឆ្នាំឃើញឃើញសកម្មភាពដ៏ឃោរឃៅនេះក៏រត់ទៅប្រាប់ជីតាហើយក៏មានការភ្ញាក់ផ្អើលឡើង។

ប្រភពពីប្រជាពលរដ្ឋក្បែរខាងបានឲ្យដឹងថាគ្រួសារពីរនាក់ប្ដីប្រពន្ធតែងទាស់គ្នាជារឿយៗដោយសារប្ដីប្រចន្ទប្រពន្ធ។

សូមបញ្ជាក់អោយដឹងផងដែរថានៅព្រឹកថ្ងៃទី ៥ ខែតុលានេះដែរសមត្ថកិច្ចនគរបាលបច្ចេកទេសបានទៅធ្វើកោសលវិច្ច័យនិងប្រគល់សព ទាំងពីរនាក់ប្ដីប្រពន្ធ ទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *