ពោធិ៍សាត់៖ នៅខេត្តពោធិសាត់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងលោកជំទាវ អាំង សុជាតា ខូយ រីដា ប្រធានកិត្តិយស សមាគនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្តពោធិ៍សាត់ ព្រមទាំងសមាជិក សមាជិការក្រុមប្រឹក្សា អភិបាលរងខេត្តមន្ត្រីរាជការសាលាខេត្តបាននាំយកថវិកានិងទេយ្យ ទានចូលរួមកាន់បិណ្ឌវេនទី៥វត្តហង្សាបិតិ ហៅវត្តព្រែកស្តី ស្ថិតក្នុងភូមិព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ។
ថវិកានិងទេយ្យទាន សម្រាប់ចូលរួមកាន់បិណ្ឌវេនទីក្នុងវត្តហង្សាបិតិ ហៅវត្តព្រែកស្តីក្រោមការផ្តួចផ្តើមឡើងដោយក្រុមប្រឹក្សាខេត្ត គណៈ អភិបាលខេត្ត និងមន្ត្រីរាជការសាលាខេត្ត រួមមានអង្ករ២៥០ គីឡូក្រាម មី៥កេសតូច ទឹកក្រូច៥កេស ទឹកសុទ្ធ៥កេស ទឹកត្រី ទឹកស៊ីអ៊ីវមួយចំនួននិងថវិកាចំនួន១លាន៥៥ម៉ឺនរៀល និង១០០០ដុល្លារអាមេរិកនិងសមាគមនារី កម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាខេត្តថវិកា១លាន៥០ម៉ឺនរៀលនិងចែកជូនលោកតាលោកយាយជាង១០០នាក់ក្នុង ម្នាក់ៗសារុងមួយ។
បន្ទាប់ពីជួបជុំថ្នាក់ដឹកនាំនិងមន្ត្រីរាជការ បានរៀបចំនមស្សការព្រះរតនត្រៃសមាទានសីលរួចនិមន្តព្រះសង្ឃសម្តែងព្រះធម៌ទេសនា និងរាប់បាតនោះរួចមកឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ជួសមុខឱ្យឯកឧត្តម លោកជំទាវ លោក លោកស្រីក្នុងជួរក្រុមប្រឹក្សាខេត្ត គណអភិបាលខេត្ត មន្ត្រីរាជការសាលាខេត្ត អង្គភាពស្នងការនគរបាលខេត្តនិងក្រុមការងារចុះជួយសង្កាត់ផ្ទះព្រៃព្រមទាំងបងប្អូនពុទ្ធបរិស័ទ សូមសម្តែងការអបអរសាទរដោយបានចំណាយធន ធានមកចូលរួមវេនកាន់បិណ្ឌទី៣ វត្តពាលញែក រួមចំណែកជួយទ្រទ្រង់និងផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃជាង២០០អង្គ ។
ឯកឧត្តមបានលើកឡើងថា ក្នុងរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនាឆ្នាំនេះក៏ដូចបណ្តាឆ្នាំ កន្លងមក រដ្ឋបាលខេត្តរួមជាមួយ មន្ទីរអង្គភាព មន្ត្រីអ្នកមុខអ្នកការ តែងតែមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា បាននាំមកនូវទេយ្យទាន និងថវិកាដើម្បីចូលរួមក្នុងកម្មវិធីផ្សេងៗមិនដែលខកខាននោះឡើយ។
ជាក់ស្តែងឆ្នាំទោះជាស្ថានភាពក្នុងរយៈពេលប៉ុន្មានថ្ងៃខេត្តពោធិ៍សាត់ បានទទួលរងគ្រោះជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងបណ្តាលឱ្យខូចខាតផ្ទះសម្បែង ផលដំណាំនិងហេដ្ឋារចនាសម្ព័ន្ធយ៉ាងណាក៏ដោយក៏នៅតែបន្តចូលរួមកាន់បិណ្ឌនៅតាមបណ្តាវត្តអារាមមិនដាច់នោះឡើយ ក្នុងគោលបំណងចូលរួមផ្គត់ផ្គង់ចង្ហាន់ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាដែលមានរយៈពេល៣ខែចាប់ពីថ្ងៃចូលព្រះវស្សារហូតដល់ថ្ងៃចេញព្រះវស្សានិងសមណសិស្សកំពុង សិក្សាក្នុងទីវត្តអារាមផងដែរ ។
ឯកឧត្តមបានចាត់ទុកថា បុណ្យកាន់បិណ្ឌនិងបុណ្យ ភ្ជុំបិណ្ឌគឺជាបុណ្យធំជាងគេនៅក្នុងចំណោមបុណ្យផ្សេងៗទៀតដែលប្រជាពលរដ្ឋខ្មែរ ហើយជាអ្នកកាន់ព្រះពុទ្ធសាសនា តែងតែចូលរួមអភិរក្ស ថែរក្សាមិនឱ្យបាត់បង់ប្រយោជន៍ទុកសម្រាប់កូនចៅជំនាន់ក្រោយៗប្រតិបត្តិ។
ឯកឧត្តម បានរំលឹកថា ជាការពិតណាស់ថា នៅក្នុងអំឡុងរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺជារដូវវស្សាមានរលឹម ភ្លៀងផ្គរ ជោគជាំ តែងតែបង្កការលំបាកដល់ព្រះមន្ត្រីសង្ឃ ព្រះសង្ឃពេលធ្វើគោចរបិណ្ឌបាត ដូចនេះហើយបានជាពុទ្ធបរិស័ទយើងបានបង្កើតកម្មវិធីវេនកាន់បិណ្ឌនេះឡើងមានរយៈពេល១៥ថ្ងៃទាំងថ្ងៃភ្ជុំបិណ្ឌដើម្បីបង្កភាពងាយស្រួលដល់ព្រះសង្ឃគ្រប់ទីវត្តអារាមទូទាំងខេត្ត។
ទាំងនេះដោយសារការដឹកនាំដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនិងអភិវឌ្ឍន៍រីកចម្រើនទាំងវិស័យពុទ្ធចក្រនិងអាណាចក្រ។
តាមរយៈក្នុងនាមប្រធានក្រុមប្រឹក្សាខេត្ត សូមអំពាវនាវដល់ប្រជាពលរដ្ឋជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង អូរ ព្រែក ជ្រោះគប្បីបង្កើនការប្រុងប្រយ័ត្នអំពីគ្រោះទឹកជំនន់ដែលពេលថ្មីៗខេត្តពោធិ៍សាត់បានទទួលរងផលប៉ះពាល់ជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ង បណ្តាលឱ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធ ភូមិឋាន ផ្ទះសម្បែង និងផលដំណាំផ្សេងៗ។
ជាមួយគ្នានោះដែរឯកឧត្តម បានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់អំពីបញ្ហាសុខុមាលភាពផ្ទាល់ខ្លួននិងធ្វើការដាំដុះឡើងវិញក្រោយពីទឹកសម្រក់ដើម្បី បង្កើនជីវភាពឱ្យកាន់តែប្រសើរឡើង ៕