កំពង់ឆ្នាំង៖ សកម្មភាពការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចូលរួមប្រជុំផ្សព្វផ្សាយពង្រឹងការងារអធិការកិច្ចនៅតំបន់បឹងទន្លេសាប ដែលដឹកនាំដោយឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រជាពលរដ្ឋចូលរួមសរុប២៥នាក់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងកិច្ចប្រជុំជាលទ្ធផលបានកំណត់ទិសដៅដូចខាងក្រោមកំណត់ក្រុមដើម្បី យាមល្បាតការពារដីតំបន់ដែលត្រូវដកហូតពីប្រជាពលរដ្ឋទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផលគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព កំណត់មុខសញ្ញាជនល្មើសដើម្បីអប់រំណែនាំ កុំឲ្យប្រើប្រាស់របាំងស្បៃមុង និងរបាំងសាច់អួនវែងៗដែលផ្ទុយពីច្បាប់ជលផល។
ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរួមមាន ផ្នែករដ្ឋបាលផ្សារឆ្នាំង សង្កាត់រដ្ឋបាលជលផលបរិបូណ៌ បានសហការជាមួយអធិដ្ឋានរដ្ឋបាលជលផលខាងត្បួងបឹងទន្លេសាប ចុះប្រតិបត្តិការប្រទះឃើញការដឹកជញ្ជូនផលិតផលជលផល(លៀស)គ្មានលិខិតអនុញ្ញាត នៅចំណុច ជេីងកំពង់ឆ្នុកទ្រូ ឃុំ ឆ្នុកទ្រូ សមត្ថកិច្ចបានឯកភាពគ្នា ឃាត់ចាប់ ទូកឈេីភ្ជាប់ម៉ាស៊ីន ម៉ាស្តា២៥សេះ ចំនួន ១គ្រឿង និង រថយន្តកាមរី កែច្នៃចំនួន.១ គ្រឿង រួមជាមួយលៀស ១៣០ កំណាត់ការ៉ុង ទម្ងន់ ៥០០០.គ.ក្រ យកមករក្សាទុកនៅស្នាក់ការសង្កាត់ជា បណ្តោះ អាសន្នដេីម្បីអនុវត្តន៍តាមនិតិវិធី។
ក្នុងនោះសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចសហការជាមួយសហគមន៏ភូមិព្រែកគន្លង,កំពង់ក្តារ ប្រើប្រាស់កម្លាំងសរុប១១នាក់ មធ្យោបាយបាឡាស្មាច់ ២ គ្រឿងបានចុះបានប្រតិបត្តិការប្រទះឃើញសកម្មភាពនេសាទប្រើដោយរបាំងស្បៃ មុងនៅចំណុចភូមិខ្លាក្រហឹម,បែកចាននិងក្អែកពង។
ជាលទ្ធផលរុះរើបំផ្លាញចោល៖របាំងស្បៃមុងចំនួន ៧ កន្លែងប្រវែង ២៨០ ម៉ែត្រ,លូស្បៃមុងចំនួន៧គ្រឿង,បង្គោលចំនួន ៩០ដេីម,និងបានចាក់លែងកូនត្រីចម្រុះប្រមាណ ៣០គីឡូក្រាមទៅក្នុងដែននេសាទវិញ ៕