ភ្លៀងនៅតែបន្តធ្លាក់ធ្វើអោយស្ថានភាពទឹកទន្លេសាបមានការហក់ឡើងជាបន្តបន្ទាប់គ្រាដែលប្រជាពលរដ្ឋរស់នៅតាមដងទន្លេសាបត្រូវបង្កើនការប្រុងប្រយត្ន័ខ្ពស់

កំពង់ឆ្នាំង៖ ភ្លៀងនៅតែបន្តធ្លាក់ធ្វើអោយស្ថានភាពទឹកទន្លេសាបនៅស្ថានីយ៍ជល សាស្ត្រផ្សារក្រោមត្រូវគេមើលឃើញថាមានការហក់ឡើងជាបន្តបន្ទាប់គ្រាដែលប្រជាពលរដ្ឋរស់នៅតាមដងទន្លេសាបត្រូវបង្កើនការប្រុងប្រយត្ន័ខ្ពស់ក្នុងនោះប្រជាពលរដ្ឋដែលមានមុខរបរនេសាទត្រូវបង្កើនការប្រុងប្រយត្ន័ខ្ពស់ពិសេសកូនតូចៗកុំទុកពួគគាត់ចោលអោយនៅតែឯងហើយក៍ត្រូវវិលចូលផ្ទះវិញនៅពេលថ្ងៃដើម្បីជៀសវាងភ្លៀងខ្យល់ធ្វើអោយមានហេតុការណាមួយកើតឡើងជាយថា ហេតុ។

លោក ដោក ប៊ុនថុន ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី៣ខែតុលា ឆ្នាំ២០២៣ នេះថា ដោយសារបាតុភូតធម្មជាតិបណ្តាលអោយមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅពេលថ្ងៃរសៀល ល្ងាចនិងពេលយប់ពីមធ្យមមកខ្សោយធ្វើអោយភ្លៀងធ្លាក់រាយពាសពេញខេត្ត ធ្វើអោយទឹកទន្លេសាបហក់ឡើងខ្លាំងបាចសាចនៅតាមបណ្តាភូមិ ឃុំ និមួយនិងនៅតាមបណ្តាខ្នងកោះមួយចំនួនត្រូវបានទឹកទន្លេលិចអស់ហើយធ្វើអោយបងប្អូនធ្វើដំណើរទៅមកដោយទូកវិញ។

បើយោងតាមរបាយការណ៍របស់លោក ដោក ប៊ុនថុន ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងថាចំពោះសីតុណ្ហភាពថ្ងៃនេះថា៖សីតុណ្ហភាពមាន ៣១.៥ អង្សាសេ ខណៈដែលកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមទឹកមានកម្ពស់ហក់ឡើង ៨.៣៨ ម៉ែត្រ បើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់ទឹកមាន៩.២៥ម៉ែត្រ ក្នុងនោះទឹកទន្លេដែលត្រូវបានប្រកាសអាសន្ន៍មានកម្ពស់១១ម៉ែត្រ ដោយឡែកទឹកភ្លៀងបាន៨ក្រុង.មានកម្រិត ២៨ ម.ម នៅក្នុងស្រុកបរិបូរណ៍៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *