ពោធិសាត់៖ កម្លាំងចម្រុះរបស់ខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ចុះធ្វើការត្រួតពិនិត្យនិងផ្សព្វផ្សាយស្តីពីរដូវបើកនេសាទនិងបង្ក្រាបបទល្មើសនេសាទដឹកនាំដោយ លោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ រួមនិងលោកនាយ នាយរងផ្នែកក្រគរ នាយសង្កាត់កំពង់លួង ដោយបានសហកាជាមួយ ក្រុមការងារថ្នាក់ជាតិ និងអ្នកពាក់ព័ន្ធសរុបចំនួន ២៣នាក់ដោយប្រើប្រាស់មធ្យោបាយធ្វើសកម្មភាពកាណូតតូចធំចំនួន ៣ គ្រឿង នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៣។
នៅក្នុងកិច្ចប្រតិបត្តការណ៍នោះលោក.ភុំវិមល.នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុកខាប្រមាញ់និងនេសាទខេត្តពោធិ៍សាត់បានអោយដឹងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះថាកម្លាំងសមត្ថកិច្ចចម្រុះរួមនិងក្រុមការងារបានចុះធ្វើការប្រកាសជូនដំណឹងដល់បងប្អូនប្រជានេសាទចំនួន៨៥នាក់នៅឃុំកំពង់ហ្លួងស្រុកក្រគខេត្តពោធិ៍សាត់ស្ដីពីរដូវបើកនេសាទពិសេសដោយបានផ្ដោតសំខាន់ទៅលើការមិនអនុញ្ញាតឲ្យមាន តភ្ជាប់របាំងគ្នា ដែលលើសពីប្រវែងដែលច្បាប់ស្តីពីជលផលបានកំណត់ ក្នុងនោះក៍មិនអនុញ្ញាតដាច់ខាតចំពោះការ ប្រើប្រាស់ឧបករណ៍របាំងស្បៃមុង ហើយមិនឲ្យប្រើប្រាស់ដាច់ខាតនូវរបាំងសាច់អួនក្រហម ក្រឡាក្រោម៣ហ៊ុន ។
លោក ភុំវិមល បញ្ជាក់ថាក្នុងនោះក្រុមការងារក៍បានបន្ដចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់និងបង្រ្កាបបទល្មើសជលផល ចាប់ពីឃុំកំពង់លួង រហូតដល់ភូមិ កំពង់ថ្គោល ឃុំ អន្សាចំបក់ ស្រុកក្រគរ ខេត្ដពោធិ៍សាត់បានធ្វើការ រុះរើ និងបំផ្លាញចោលមួយ ករណី របាំងស្បៃមុង ១០ខ្សែ ប្រវែង ១៥០០ម៉ែត្រ លូកងស្បៃមុង ចំនួន ៧មាត់ បង្គោល ចំនួន ២៥០ដើម និងបានធ្វើការចាក់លែងត្រី ២៥០គីឡូក្រាមចូលក្នុងទន្លេវិញ។
ដោយឡែកលោក ហុក ម៉េងអាន នាយរងផ្នែកក្រគរ បានចេញប្រតិបត្តិការត្រួត ពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល នៅចំណុច ព្រែកកំពង់គុជ ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់បានធ្វើការបង្រ្កាបបានចំនួន ១ករណី ដោយរួមទាំងវត្ថុតាងដែលសមត្ថកិច្ចធ្វើការដកហូតរួមមាន .សាច់ឈ្នក់.ហៅ.ឆ្នុក.ចាប់យកត្រីគ្រប់ប្រភេទនៅពេលយប់ចំនួន ១ វង់មានអាគុយចំនួន ៦គ្រឿង អំពូលភ្លើងចំនួន ៦ អំពូល អាំងវែកទ័រ(ប្រដាប់បំលែងភ្លើង)ចំនួន ៦គ្រឿងខ្សែភ្លើងប្រវែង ៩៦ ម៉ែត្រខ្សែរួមផ្សំប្រវែង ២៤០ ម៉ែត្រ វត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅផ្នែករដ្ឋបាលជលផលក្រគដើម្បីធ្វើការកម្ទេចចោលផងដែរ៕