ឧត្តមសេនីយ៍ត្រី ឆឹង រតនៈ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមរបស់អធិការដ្ឋាននគរបាលស្រុកគិរីវង្សប្រចាំខែកញ្ញានិងលើកទិសដៅអនុវត្តបន្ត

តាកែវ៖ លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ ស្នងការរងផែនការងារគ្រប់ធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំក្រុមការងារអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារការពារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមរបស់អធិការដ្ឋាននគរបាលស្រុកគិរីវង្សប្រចាំខែកញ្ញានិងលើកទិសដៅអនុវត្តបន្ត។ ដែលមានការអញ្ជើញចូលរួមពីលោក ជា សុផល អធិការនគរបាលសុខរីវង់និងលោកអធិការរង ព្រមទាំងលោកមេប៉ុស្តិ៍ទាំង ១២ ចំណុះអធិការដ្ឋាននគរបាលស្រុកគិរីវង់ នៅព្រឹកថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៣។
ថ្លែងនៅក្នុងពិធីជួបសំណេះសំណាល លោកឧត្តមសេនីយ៍ត្រី ឆឹង រតនៈ បានមានប្រសាសន៍ថាដើម្បីធានាបានស្ថេរភាពសន្តិសុខសម្រាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមក៏ដូចជាការរួមចំណែកក្នុងការថែរក្សានូវប្រពៃណីទំនៀមទម្លាប់ដ៏រុងរឿងរបស់ជាតិយើង។និងសំដៅបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ឆ្នាំ២០២៣ ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *