អភិបាលស្រុកសាមគ្គីមានជ័យរួមនឹងសហការរីនិងអាជ្ញាធរមូលដ្ឋានបាននាំយកអំណោយជូនដល់គ្រួសារសពកុមារីរងគ្រោះដោយលង់ទឹកស្រះ

កំពង់ឆ្នាំង៖ លោក ឈួន ចាន់ណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ រួមជាមួយ លោក គន្ធ នីរ៉ូ និងលោក ហែម ផានិត មន្ត្រីអនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងមានការចូលរួមពីអាជ្ញាធរឃុំ និងថ្នាក់ដឹកនាំភូមិ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទៅចូលរួមរំលែកទុក្ខ គ្រួសារសពកុមារី ឈ្មោះ ចន ធីតា អាយុ ៧ឆ្នាំ រស់នៅភូមិសុខសែនជ័យ ឃុំពាម ស្រុកសាមគ្គីមានជ័យដែលស្លាប់ដោយសារលង់ទឹកស្រះ។

ក្នុងឱកាសនៃការចូលរួមរំលែកមរណទុក្ខនេះ លោក ឈួន ចាន់ណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ជូនចំពោះគ្រួសារសព ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន និងសូមឧទ្ទិសបុណ្យកុសលទាំងអស់ដល់វិញ្ញាណក្ខន្ធសពបានដល់ឋានសុគតិភព។

ជាមួយគ្នានេះផងដែរអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការអនុស្សាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យក៏បានធ្វើការអំពាវនាវហើយអំពាវនាវទៀតដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នចំពោះប្អូនៗកុមាតូចៗហើយកុំទុកពួកគាត់អោយនៅតែឯងដែលបណ្តាលអោយនូវគ្រោះថ្នាក់ និងគ្រោះមហន្តរាយផ្សេងៗ ខណះដែលរដូវនេះជារដូវវស្សាដែលអាចកើតឡើងជាយថាហេតុ និងត្រូវរស់នៅដោយមានអនាម័យជានិច្ច គឺរស់នៅស្អាត ហូបស្អាត ផឹកស្អាតនិងត្រូវ ការពារខ្លួនពីជំងឺផ្សេងៗកើតឡើងជាយថាហេតុ។

នៅបញ្ចប់ពិធីលោកឈួចាន់ណាអនុប្រធានអាចិន្ត្រៃយ៍គណៈកម្មាធិការអនុស្សាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យរួមនិងសហការីបានប្រគល់អំណោយដែលអនុសាខានាំយកទៅប្រគល់ជូន រួមមាន: អង្ករ ៥០ គីឡូ ក្រាម និងថវិកាចំនួន ២០០,០០០រៀល នៅថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៣។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *