ក្រុមសកម្មជនយុវជនខេត្តចុះសិក្សាស្វែង យល់និងជួយអប់រំផ្សព្វផ្សាយកិច្ចការពារតំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិលស្ថិតនៅក្នុងឃុំក្តុលសែនជ័យ ស្រុកទឹក ផុស

កំពង់ឆ្នាំង៖ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី ១ ខែ តុលា ឆ្នាំ២០២៣ ក្រុមសកម្មជននៃក្រុម ការងារយុវជនខេត្តដឹកនាំដោយលោក ឈៀង ថារិទ្ធ បានដឹកនាំក្រុមសកម្មជនយុវជនខេត្តចំនួន៥០នាក់ចុះសិក្សាស្វែង យល់ ដើម្បីជួយផ្សព្វផ្សាយកិច្ចការពារតំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិលស្ថិតនៅក្នុងភូមិស្រែអំពិលឃុំក្តុល សែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ ឆ្នាំង។

កម្មវិធីខាងលើនេះមានការចូលរួមពី កង កម្លាំងប្រដាប់អាវុធទាំងបីប្រភេទមន្ត្រីមន្ទីរបរិស្ថានខេត្ត លោកមេឃុំក្តុលសែនជ័យ និងលោកប្រធានសហគមន៍ទេសចរណ៍តំបន់ធម្មជាតិទឹកធ្លាក់ស្រែអំពិលប្រជាការពារសហគមន៍ផងដែរសរុបមានចំនួន ១២០នាក់។

នៅក្នុងឱកាសនោះ លោកឈៀង ថារិទ្ធប្រធានក្រុមសកម្មជនយុវជនខេត្ត បានលើកឡើងថា កម្មវិធីយល់ដឹងអំពីយុវជននិងបរិស្ថាននៅថ្ងៃនេះ គឺមានគោលបំណ ងឲ្យក្រុមសកម្មជនយុវជនយើងជួយអប់រំផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ និងប្រជាពលរដ្ឋដែលមកលេងកំសាន្តនៅ ក្នុងតំបន់ទឹកធ្លាក់ធម្មជាតិស្រែអំពើនេះ ឱ្យបានយល់ច្បាស់ និងចូលរួមក្នុងកិច្ចការ ពារព្រៃឈើធម្មជាតិក្នុងដែនបរិស្ថាន និងក្នុងតំបន់ទេសចរណ៍ធម្មជាតិនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិឲ្យមកលេងកម្សាន្តឱ្យបានច្រើន ដើម្បីលើ កស្ទួយជីវភាពរស់នៅរបស់សហគមន៍និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោក សោ ភា ប្រធានសហគមន៍ទេស ចរណ៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិលបានឲ្យដឹងថា សហគមន៍លោកបានកើតឡើងនៅក្នុងអំឡុងឆ្នាំ២០១៧ សហគមន៍មានសមាជិកសរុបចំនួន៥៥៤ គ្រួសារ នៅក្នុងភូមិចំនួន៤ នៃឃុំក្តុលសែ នជ័យ ដោយឡែកសមាជិកសកម្មមាន ចំនួន ៤៣ នាក់ ក្នុងរយៈពេលចុងក្រោយនេះរដ្ឋបាលខេត្តនិងក្រសួងបរិស្ថានបាន ជួយដល់សហគមន៍មកសាងបានចំណតរថយន្តមួយកន្លែងដែលអាចចតរថយន្តបាន១៤០គ្រឿង ចំណតម៉ូតូមួយកន្លែង ។

ក្នុងនោះសហគមន៍មានតូបលក់ ដូរ ១៥តូប មានបន្ទប់ ទឹក៤កន្លែង ស្មើនឹង ៣៤បន្ទប់ក្នុងនោះក៏មានបន្ទប់ទឹកសម្រា ប់ជនពិការតាមស្តង់ដារផងដែរ មានកញ្ចុស៧ ខ្នងស្មើនឹង ៥៣ បន្លោះ មានស្ពាន១កន្លែង និងមានទំនប់បង្ហៀរ ទឹក ១កន្លែង និងកន្លែងបោះតង់លើភ្នំ១កន្លែងផងដែរ។

ចំពោះសេវាផ្គត់ផ្គង់ភ្ញៀវក្នុងតំបន់ទេសច រណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិល រថយន្ត ១គ្រឿងតម្លៃ ១៥.០០០រៀល,ម៉ូតូមួយគ្រឿង១៥០០រៀល , មនុស្សម្នាក់១ ពាន់រៀល កញ្ចុះមួយចន្លោះ ១៥០០០ រៀល តម្លៃម្ហូបអាហារ ថ្លៃធម្មតាដែលអាចទទួលយកបានគឺ មាន់ស្រែដុតមួយ ៤ ម៉ឺនទៅ៥ម៉ឺនរៀល, ត្រីដុតធំមួយ ៣ ម៉ឺន រៀលសម្ល ឬឆាមួយចាន ២ ម៉ឺន រៀល។

តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលបើកឲ្យចូលកម្សាន្តនៅម៉ោង៧ ព្រឹកបិទនៅម៉ោង៥ល្ងាច ចំនួនភ្ញៀវទេសចរណ៍ដែលមកលេងកំសាន្តនៅថ្ងៃសៅរ៍ និងថ្ងៃ អាទិត្យក្នុង១ថ្ងៃៗមានប្រមាណពី ៣០០ ទៅ ៥០០ នាក់ សហគមន៍ក៏មានសម្ភារៈសម្រាប់សង្គ្រោះបឋមផងដែរ ពេលមានភ្ញៀវទេសចរណ៍មានគ្រោះថ្នាក់ស្រាលៗនិងក៏មានគោលការណ៍ដឹកបញ្ជូនជនរង គ្រោះទៅកាន់មណ្ឌលសុខភាពក្តុល់សែនជ័យ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។

លោក មឹង វិសាលសុខ មេឃុំក្តុល សែនជ័យ បានឲ្យដឹងថា ឃុំរបស់លោកមាន៦ មានផ្ទៃដីសរុប ៣៥.៥៥៨ ហិចតា,  ប្រជាពលរដ្ឋសរុបមសន ១៩៨៥ គ្រួសារ។ តំប ន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ស្រែអំពិលនេះមានចម្ងាយផ្លូវ ប្រមាណ៧០ គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង។

ក្នុងនោះផងដែរលោកមេឃុំ ក្តុល សែនជ័យបានធ្វើការអំពាវនាវដល់បងប្អូនប្រ ជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ទាំងអស់ដែលមកលេងកម្សាន្តនៅតំបន់ទេសចរណ៍ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិលសូមចូលរួមការពារបរិស្ថានធម្មជាតិដោយត្រូវសំរាមក្នុងធុងជានិច្ច និងចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិច តាមការអំពាវនាវរបស់ក្រសួងបរិស្ថាន។

នៅក្នុងកម្មវិធីនេះដែរក្រុមសកម្មជនយុវ ជនខេត្តបានជួយឧបត្ថម្ភកន្ត្រកដាក់សំរា មចំនួន ១៥ កន្ត្រកជូនដល់សហគមន៍ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *