ពិធីប្រកាសតែងតាំងជាគ្រូសូត្រស្តាំស្តីទី និង អាចារ្យ គណៈកម្មការ វត្តព្រះច័ន្ទរង្សី ហៅវត្តត្រពាំងម្លូរ ស្ថិតក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ វត្តព្រះច័ន្ទរង្សី ហៅវត្តត្រពាំងម្លូរ ស្ថិតក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុសបខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីប្រកាសពិធីប្រកាសតែងតាំងជាគ្រូសូត្រស្តាំស្តីទី និង អាចារ្យ គណៈកម្មការ វត្តព្រះច័ន្ទរង្សី ហៅវត្តត្រពាំងម្លូរ ស្ថិតក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុសបខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព និង ព្រះធិបតីភាព លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនា ខេត្តកំពង់ឆ្នាំងនិងព្រះរតនមុនីញាណ កែវ មុនី ព្រះធម្មធរគណខេត្ត តំណាងព្រះទេពមុនី សុខ ថាន ព្រះមេគុណខេត្តកំពង់ឆ្នាំងដោយមានការ និមន្តចូលរួមពីព្រះមន្រ្តីសង្ឃស្រុទឹកផុស អភិបាលស្រុកទឹកផុស អាជ្ញាធរដែនដី និង ពុទ្ធបរិស័ទចូលរួម នៅថ្ងៃ ទី៣០ ខែ កញ្ញា ឆ្នាំ២០២៣។

ព្រះកោសលបញ្ញានុរ័ក្ខ ផន សុឡា ព្រះអនុគណស្រុកទឹកផុស បានអានសង្ឃដីកាសម្រេចរបស់សាលាគុណខេត្តកំពង់ឆ្នាំងត្រូវបានតែងតាំងភិក្ខុ អ៊ុយ សុចាន់ ជាគ្រូសូត្រស្តាំ នៅវត្តព្រះច័ន្ទរង្សី ហៅវត្តត្រពាំងម្លូរ ស្ថិតក្នុងឃុំក្រាំងស្គា ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង។

លោក សូ ចាន់ស៊ីម បានអានសេចក្តី សម្រចរបស់មន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង ស្តីពីការទទួលស្គាល់ អាចារ្យ គណៈកម្មការវត្តព្រះច័ន្ទរង្សី ហៅវត្តត្រពាំងម្លូរ ស្ថិតក្នុងឃុំក្រាំងស្គា ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង ចំនួន២៦រូប ស្រី៨រូប។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ធូ ផល្លី អភិបាលរងស្រុកទឹកផុស  ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា អប់រំកូនចៅអោយខិតខំរៀនសូត្រជៀស អោយឆ្ងាយពីគ្រឿងញៀន និង អំពើអបាយផ្សេងៗដែលសង្គមស្អប់ខ្ពើម ជាពិសេសរួមគ្នាទប់ស្កាត់កុំអោយជំងឺអេដស៍ កើតមានក្នុងសហគមន៍យើង រស់នៅដោយមានបរិស្ថានល្អ ដេកត្រូវចងមុង កុំអោយកើតជំងឺគ្រុនឈាមដែលបណ្តាលមកពីមូសខ្លាខាំ។

ក្នុងឱកាសនោះ សរ លាង បានថ្លែងថាៈប្រទេសកម្ពុជាកន្លងមកក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី និង ជាប្រធានគណបក្សប្រជាជនកម្ពុជា បានរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ចុងក្រោយសម្តេចបានដាក់ចេញនយោបាយឈ្នះឈ្នះបានបង្រួបបង្រួមជាតិខ្មែរតែមួយ ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហើយសម្តេចដឹកនាំកសាងប្រទេសមានការរីកចំរើនដល់បច្ចុប្បន្នទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ។

លោក សរ លាង បានមានប្រសាសន៍បន្តទៀតថាៈ  ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នាពេលបច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ដើម្បីបន្តអនុវត្ត ធានាបាននូវស្ថិរភាព សន្ដិសុខ សន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងការលើកកម្រិតកម្ពស់ជីវភាពកាន់តែប្រសើរឡើង កាត់បន្ថយនូវភាពក្រីក្រីរបស់ប្រជាពល
រដ្ឋនៅក្នុងមូលដ្ឋាន ព្រះពុទ្ធសាសនា ត្រូវបានចាត់ទុកថា ជាសាសនារបស់រដ្ឋ ជាទីគោរពស្ការៈ និង សម្រាប់ទុកជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

លោក សរ លាង ក៏បានផ្ដាំផ្ញើដល់គ្រូសូត្រស្តាំស្តីទីទើបតែងតាំងថ្មី និង អាចារ្យ គណៈកម្មការវត្ត ព្រមទាំងពុទ្ធបរិស័ទត្រូវចេះសាមគ្គីភាពសហការគ្នាអោយបានល្អគឺត្រូវគោរពតាមតួនាទី និង ភារកិច្ចរាងៗខ្លួនជៀសវាងកើតមានអធិករណ៍នៅក្នុងវត្ត។

ព្រះរតនមុនីញាណ កែវ មុនី បានមានសង្ឃដីកាថាៈការប្រកាសផ្តល់តំណែងដល់មន្រ្តីសង្ឃនាពេលនេះគឺដើម្បីបំពេញអោយបានត្រឹមត្រូវនូវរចនាសម្ព័ន្ធនៃការគ្រប់គ្រងការដឹកនាំផ្នែកពុទ្ធសាសនាដើម្បីគ្រប់គ្រងកសាងអភិវឌ្ឍន៍សមិទ្ធផលនានាក្នុងវត្តអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀត ។

ទីវត្តអារាមជាទីជំរកអប់រំ ចរិយាធម៌ ដល់ពុទ្ធបរិស័ទយុវជន ដែលជាទំពាំង ស្នងឫសី្ស និងជាឱកាសល្អក្នុងការរួបរួមគ្នា ដើមី្បថែរក្សាការពារ សុខសន្តិភាព សេចក្តីសុខសាន្ត សង្គមជាតិ ដោយប្រកាន់យកព្រះពុទ្ធឱវាទជាប្រទីបបំភ្លឺផ្លូវ ក្នុងការអប់រំសីលធម៌ ចរិយាធម៌ សេចក្តី ថ្នៃថ្នូសមនឹងទស្សនៈដែលថា ព្រះពុទ្ធសាសនាជាកម្លាំងដឹកនាំចរិយាធម៌សង្គម ក្នុងការលុបបំបាត់អំពើហឹង្សាគ្រួសារ និង សង្គមជាតិ ។

នៅចុងបញ្ចប់  ព្រះគណាអធិបតីនិង គណៈអធិបតីបានប្រគេនសង្ឃដីកាសម្រេចរបស់សាលាគុណខេត្ត ដល់គ្រូសូត្រស្តាំស្តីទី និង ប្រគល់សេចក្តីសម្រេចរបស់មន្ទីរធម្មការនិងសាសនាខេត្ត ដល់អាចារ្យ គណៈកម្មការវត្ត ព្រះច័ន្ទរង្សី ហៅវត្តត្រពាំងម្លូរ ស្ថិតក្នុងឃុំក្រាំងស្គា ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង  និង ស្រោចស្រពព្រះសុគន្ធវារីដល់គ្រូសូត្រស្តាំនិងអាចារ្យ គណៈកម្មការវត្ត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *