អភិបាលខេត្តពោធិ៍សាត់បានធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងស្ទឹងពោធិ៍សាត់សូមឱ្យមានការប្រុងប្រយ័ត្នគណៈដែលភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅស្រុកវាវែង

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងស្ទឹងពោធិ៍សាត់គ្រាដែលភ្លៀងនៅតែបន្តធ្លាក់ខ្លាំងនៅឯស្រុកវាវែងបានធ្វើបានធ្វើឲ្យទឹកកើនឡើងតាមដងស្ទឹងហូរចុះមកផ្នែកខាងក្រោមនិងហូរចូលទៅទន្កេសាប ។

ការអំពាវនាវប្រជាពលរដ្ឋរស់នៅតាមដងទន្លេសាបបែបនេះបានធ្វើឡើងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣គ្រាដែលគ្រាដែល ឯកឧត្តម និងមន្ត្រីជំនាញ សហការីរួមជាមួយអាជ្ញាធរមូលដ្ឋានបងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានអមសងខាងដងស្ទឹងពោធិ៍សាត់ត្រូវបង្កើនការប្រុងប្រយត្ន័ខ្ពស់ពិសេសកូនតូចៗកុំទុកពួគគាត់ចោលអោយនៅតែឯងគ្រាដែលភ្លៀងកំពុងតែបន្តធ្លាក់ធ្វើអោយទឹកស្ទឹងពោធិ៍សាត់មានការហក់ឡើងខ្លាំង។

លោក កែវ វៃ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានអោយដឹងនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានអោយដឹងថា ដោយសារបាតុភូតធម្មជាតិក្នុង២៤ម៉ោងទឹកភ្លៀងមានក្រុងស្រុកបួន ៦លើ៧ មីលីម៉ែត្រ។

បើយោងតាមរបាយការណ៍របស់លោក កែវ វៃ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយខេត្តពោធិ៍សាតបានអោយដឹងនៅថ្ងៃនេះថាកម្ពស់ទឹកស្ទឹងពោធិ៍សាត់៣.១២ ម៉ែត្រកម្ពស់ដែលត្រូវប្រុងប្រយ័ត្ន៦ម៉ែត្រ ស្ទឹងក្រវាញ ៣.៣៥ម៉ែត្រ ទឹកស្ទឹងនៅវាលវែងកម្ពស់ ៧.០០ម៉ែត្រនិងបានស្រកចុះវិញ២.៤០ម៉ែត្រដោយឡែកស្ថានភាពទឹកទន្លេនៅកំពង់ហ្លួងថ្ងៃនេះមានកម្ពស់ ៥.៩០ម៉ែត្រ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *