នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិតគន់ គីម និងអាជ្ញាធរខេត្ត បានដឹកនាំប្រតិភូចុះត្រួតពិនិត្យគ្រោះទឹកជំនន់ ខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ទឹកស្ទឹងពោធិ៍សាត់បើយោងតាមរបាយការណ៍របស់អាជ្ញាធរខេត្តពោធិ៍សាត់ បានអោយដឹងថា ទឹកកំពុងវាយលុកក្រុងពោធិ៍សាត់និងស្រុកកណ្ដៀង ដោយបានហូរដាច់ផ្លូវមួយចំនួន និងកន្លែងខ្លះ នៅលើផ្លូវមិនអាចធ្វើដំណើរបាននោះឡើយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

នៅថ្ងៃនេះផងដែរ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម កែវ រតន: រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កំពុងដឹកនាំមន្រ្តីពាក់ពន្ធនិងកំលាំងប្រដាប់អាវុធទាំង៣ ចុះជួយទប់ទឹកនិងចែកការ៉ុងសម្រាប់ច្រកខ្សាច់ ដល់ពលរដ្ឋតាមដងផ្លូវទប់ទឹកកំអោយហូរចូលផ្ទះ ដែលមានលំនៅដ្ឋានប្របមាត់ស្ទឹង។

ឯកឧត្តម ខូយ រីដា បានអោយដឹងជាបឋមថាផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃទី ២៩ ខែកញ្ញាឆ្នាំ ២០២៣ វេលាម៉ោង ១២និង០០នេះ រួមមានស្រុកក្រុង ចំនួន៤និង១៥ ឃុំ ៦៩ភូមិ និងប្រជាពលរដ្ឋ៣០០៤គ្រួសារ ក្នុងនោះត្រូវបានជម្លៀសចេញទៅទីទួលសុវត្ថិភាពចំនួន១៤១ នាក់ ។

បើយោងតាមរបាយការណ៍របស់លោក កែវ វៃ ប្រធានមន្ទីធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានអោយដឹងនៅល្ងាចថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២៣នេះថាស្ទឹងពោធិ៍សាត់៥.៦២ម៉ែត្រ ទឹកស្ទឹងដែលត្រូវប្រុងប្រយត្ន័.ស្ទឹងក្រវែង៥.៧៩ ម៉ែត្រនិងបានបន្តស្រុកនៅផ្នែកខាងលើនៃស្រុកវាលវែង ក្នុងនោះទឹកបឹងទន្កេសាបកំពង់ហ្លួងមានការកើនឡើង៥.៩៩ម៉ែត្រ។

ស្ថានភាពទឹកនៅក្រុងពោធិ៍សាត់ ៥.៦២ ម៉ែត្រហើយពេលនេះទឹកកំពង់បែកវាលធ្វើអោយបះពាលស្រូវប្រជាពលរដ្ឋលើសង្កាត់ក្រុងពោធិ៍សាត់និងឃុំនៃស្រុកកណ្តៀងផងដែរ ថ្ងៃនេះទឹកស្ទឹងពោធិ៍សាត់ បានស្រកចុះវិញ ក្នុងរយៈពេលមួយយប់នេះទៀត បើគ្មានភ្លៀងបន្តធ្លាក់នៅផ្នែកខាងលើគឺស្រុកវាលវែងនិងស្រុកគ្នំក្រវាញ ស្ទឹងពោធិ៍សាត់អាចនឹងស្រក៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *