កំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះថ្នាក់ខេត្តនៅតែបន្តការសហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រ ឃុំស្វាយរំពារ ស្រុកកំពង់លែង និងក្នុងភូមិសាស្ត្រ ឃុំពាម ឆ្កោកនៃ ស្រុកជល់គីរី ដោយបានធ្វើការរុះរើនិងកាប់បំផ្លាញ ចោលនៅនឹងកន្លែងមានរបាំងលបសាច់អួនចំនួន ១០ កន្លែង មានប្រវែង សរុប ១.៥០០ម៉ែត្រ ហ្នឹងបានចាក់លែងកូនត្រីល្អិតៗដែលជាប់ក្នុងលបសាច់អួនចំនួន ១០០ គីឡូ ចូលក្នុងទន្លេធម្មជាតិវិញ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្ត ដែលជាអ្នកដឹកនាំសមត្ថកិច្ចចំរុះចុះធ្វើការបង្ក្រានៅថ្ងៃម្សិលមិញនេះបានឲ្យដឹងថាដោយ អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធ ប្រធានគណ:បញ្ជាការឯកភាពខេត្តកំពង់ឆ្នាំង ថ្ងៃនេះក្រុមការងារចម្រុះរួមមានមន្ទីរកសិកម្មខេត្ត កងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នគបាលអន្តរាគមន៍.នគបាលចរាចរណ៍ផ្លូវទឹក.ខណ្ឌរដ្ឋបាលជលផលកំពង់ ឆ្នាំង សង្កាត់ផលផលពាមឆ្កោក សហគមន៍នេសាទភូមិក្បាលកន្លង់ និងសហគមន៍ភូមិថ្មីដោយប្រើប្រាស់មធ្យោបាយធ្វើសកម្មភាពកាណូតបាឡាស្មាច់តូចធំ ចំនួន ៨គ្រឿង កំលាំងសរុប ចំនួន៤៤នាក់។
នៅក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសនេ សាទប្រទះឃើញការធ្វើនេសាទដោយប្រើឧបករណ៍របាំងលបរួមផ្សំសាច់អួនខុសនិងច្បាប់ស្តីពីជលផលនៅចំណុច ភ្នំនគទ្វីប ស្ថិតក្នុងឃុំស្វាយរំពារ ស្រុកកំពង់លែ ង និងមួយចំណុចទៀតនៅក្រោយភូមិក្បាលកន្លង់ សំពៅសំពាក់ វាលសំណាប កប់ចេសនិងចំណុចខ្វែងឆ្លុះភូមិក្បាលកន្លង់ ឃុំពាមឆ្កោកស្រុកជលគិរី ។
នៅក្នុងកិច្ចប្រតិបត្តការបង្ក្រាបបទល្មើសនេសាទខាងលើនេះ សមត្ថកិច្ចចម្រុះខេត្តបានឯកភាពគ្នាចុះរុះរើនិងបំផ្លាញចោលវត្ថុតាងជាក់ស្តែងនូវហ្នឹងកន្លែង ដែលលទ្ធផលរួម មានរបាំងសាច់អួនចំនួន ១០កន្លែងមានប្រវែង១៥០០ម៉ែត្រ លូសាច់អួនចំនួន ៣៤គ្រឿង បង្គោល ចំនួន ៧០០ ដើម និងលែងត្រីចម្រុះ ចំនួន១០០ គីឡូ ចូលក្នុងបឹង នឹងទន្លេធម្មជាតិវិញ។
លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងនៅនិងកន្លែងបង្ក្រាបថា នៅ ក្នុងរដូវបិទនេសាទបែបនេះ ច្បាប់ស្ដីពីជលផលអនុញ្ញាតឲ្យដាក់របាំងចាប់យកត្រីមានប្រវែងតែ ៥០ ម៉ែត្រ ប៉ុណ្ណោះដោយមិនអនុញ្ញាតិអោយដាក់ប្រវែងវែងៗបែបនេះឡើយ។
ក្នុងនោះផងដែរលោកប្រធានមន្ទីរសូមអំពាវនាវម្តងហើយម្តងទៀតដល់បងប្អូនប្រជានេសាទទាំងអស់ សូមនាំគ្នាគោរពច្បាប់ស្ដីពីជលផល កុំធ្វើការនេសាទល្មើសច្បាប់ឲ្យសោះពីព្រោះការនេសាទល្មើសច្បាប់ ត្រូវប្រឈមនិងសមត្ថកិច្ចចម្រុះកាប់បំផ្លាញចោលដោយមិនយោកយល់ឡើយនិងមានទោសទន្ទដល់ខ្លួន ថែមទៀត។
ដោយឡែកចំពោះបទល្មើសឆក់ត្រី និងបទល្មើសដាក់របាំងស្បៃមុងវិញជាគោលការណ៍ មិនបានដាច់ខាតនិងត្រូវចាប់ខ្លួនជនល្មើសកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដោយមិនលើកលែងនោះឡើយ។
នៅក្នុងកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទនេះលោកប្រធានមន្ទីរកសិកម្មខេត្តក៏បានដាក់ផែនការដល់បណ្ដាអង្គភាពសង្កាត់នេសាទនិងផ្នែកនេសាទគ្រប់ស្រុកទាំង៦ត្រូវតែទទួលខុសត្រូវរៀងៗខ្លួនក្នុងការបង្ក្រាបទល្មើសនេសាទនៅ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាប្រចាំ និងឲ្យអស់ដោយមិនត្រូវបណ្ដែតបណ្ដោយ ឬឃុបឃិតឲ្យមានបទល្មើសនោះឡើយ ករណីមានបទល្មើសនៅក្នុងដែនសមត្ថកិ ច្ចរបស់ខ្លួន មន្ត្រីសង្កាត់នេសាទនិងផ្នែកនេសាទទាំងអស់នោះ ត្រូវទទួលខុសត្រូវចំពោះមុខថ្នាក់លើ៕