សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេ ដ្ឋកិច្ចខេត្តចុះបង្ក្រាបបទល្មើសនេសាទកំទេចរបាំងសាច់អួនវែងៗខុសច្បាប់ចំនួន ១៤ កន្លែងមានប្រវែង៥៥០០ម៉ែត្រនៅក្នុងឃុំ២នៃស្រុកជលគីរី

កំពង់ឆ្នាំង៖សមត្ថកិច្ចនគរបាលការិយា ល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានចុះបង្ក្រាបនិងធ្វើការកម្ទេចបទល្មើសនេសាទនៅក្នុងឃុំ២នៃស្រុកជល់គីរី ជាលទ្ធផលបានកាប់បំផ្លាញចោលរបាំងសាច់អួនវែងៗខុសច្បាប់ចំនួន ១៤ កន្លែងមានប្រវែង៥៥០០ម៉ែត្រ និងបានចាក់លែងកូនត្រីដែលជាប់នៅក្នុងលបលូសាច់អួន ចូលក្នុងបឹងទន្លធម្មជាតិវិញបានចំនួងជាង៨០០គីឡូ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោកឧត្តមសេនីយ៍ទោ ខូវលី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថាដោយអនុវត្តតាមបទ បញ្ជារឯកឧត្តម ស៊ុនសុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះលោកបានបញ្ជារកងកម្លាំងនគរបាលការិយា ល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត នគរបាលចរាចរណ៍ខេត្តនិងនគរបាលអន្តរាគមន៍ សហការគ្នាចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងភូមិសាស្ត្រស្រុក ជលគិរី ក្រោយពីទទួលបានព័ត៌ មាននិងរូបភាពរបាំងសាច់អួនវែងៗជាបទល្មើសនេសាទរបស់ក្រុមជនល្មើសមុខដដែល រកស៊ីរាល់ឆ្នាំងដាក់ចាប់ត្រីគ្រប់ប្រភេទទាំងតូចទាំងធំដោយមិនរើសមុខ ។

លោកស្នងការបានបញ្ជាក់ទៀតថាតាមគោលការណ៍ដែលបានប្រជុំឯកភាពនៅ ក្នុងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តគឺកម្លាំងសមត្ថកិច្ចចម្រុះខេត្តនិង គ្រប់ស្រុកនិងនគបាលប៉ុសន៍ចុះប្រតិបត្តិការបង្ក្រាប បទល្មើសនេសាទជាប្រចាំឲ្យបានអស់ទាំងស្រុងនៅគ្រប់ស្រុកទាំង៦នៅតាមដងទន្លេសាប ហើយជាមួយគ្នានេះដែរក៏មានផែនការចាប់ខ្លួនជនទាំងឡាយដែលបានប្រព្រឹត្តបទល្មើសនេសាទមានទ្រុងទ្រាយធំៗគ្រាក់ៗដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់ និងត្រូវធ្វើការស្រាវជ្រាវរកមន្ត្រីជលផលពុករលួយណាមួយដែលជាខ្នងបង្អែកក្រុមជនល្មើសផងដែរ ទើបបទល្មើសនេសាទអាច ថយចុះ និងទប់ស្កាត់បានដោយប្រសិទ្ធ ភាព។

លោកវរៈសេនីយ៍ទោ ជុន បូរី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ជាអ្នកដឹកនាំសម ត្ថកិច្ចនគរបាលខេត្ត ចុះបង្ក្រាបបទល្មើសនេសាទនៅថ្ងៃនេះបានឱ្យដឹងថា សមត្ថកិច្ចបានប្រើប្រាស់កម្លាំងសរុប ២០ នាក់បាឡាស្មាច់ ៥ គ្រឿងចុះធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទនៅចំណុចក្នុងភូមិសាស្ត្រ ភូមិគៀនតាម៉ា ឃុំកំពុងអូស និងភូមិក្បាលកន្លង់ ឃុំពាម ឆ្ងោកស្រុកជល់គីរី ។

នៅក្នុងកិច្ចប្រតិបត្តការពេញមួយថ្ងៃនេះលទ្ធផលធ្វើការបង្ក្រាបនិងបានកាប់កំទេចចោលនៅនឹងកន្លែងរួមមានរបាំងសាច់អួនវែងៗចំនួន ១៤ កន្លែងមានប្រវែង ៥៥០០ ម៉ែត្រ, លបលូសាច់អួនចំនួន ៣៩ គ្រឿង , បង្គោល ១.១០០ ដើម,និងបានចាក់លែងកូនត្រីចំរុះល្អិតៗចូលទៅក្នុងបឹងទន្លេធម្មជាតិវិញ ចំនួន ៨៩០ គីឡូ។

គួបញ្ជាក់ផងដែរថា បទល្មើសនេសាទរបាំងសាច់អួនវែងៗនៅក្នុងភូមិសាស្ត្រភូមិគៀនតាម៉ា ១ខ្សែៗ មានប្រវែង២ ទៅ៣ ពាន់ ឬ ៤ពាន់ម៉ែត្រ (ដូចមានរូបភាពវីដេអូភ្ជាប់មកជាមួយនិងនៅតាមបណ្ដាឃុំផ្សេងៗមួយចំនួនទៀតក៏មានបទល្មើសវែងៗបែបនេះដែរ) ដែលកើតមានតាំងពីមុនរដូវបើកនេសាទរហូតមកដល់ក្នុងរដូវបិទនេសាទពេលនេះក៏នៅតែមាន មិនដឹងថាសមត្ថកិច្ចជំនាញខណ្ឌ រដ្ឋបាលជលផលខេត្ត ជលផលផ្នែកនិងជលផលសង្កាត់ តាមកន្លែងនិមួយ គេគោរពតួនាទីរបស់ខ្លួនដែរឬទេ តែបើពួកគេគោរពកាតព្វកិច្ចខ្លួន តាមបញ្ញត្តិ ច្បាប់ថាតើមានបទល្មើសនេសាទបែបនេះដែរឬទេ សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីមេត្តាជួយមុជទឹកដុះក្អែល ព្យាបាលនិងវះកាត់ផងទៀន។

ដោយស្ថានភាពបែបនេះហើយទើប ឯកឧ ត្តមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបញ្ជារឲ្យសមត្ថកិច្ចនគរបាលខេត្តចុះបង្ក្រា បនិងកាប់បំផ្លាញចោលឲ្យបានអស់  ពាក់ពន្ធ័និងករណីនេះបើឱ្យមន្ត្រីជលផលដឹងខ្លួនមុននោះ បទល្មើសពិតជាត្រូវគេខ្សឹប ឱ្យជនល្មើសពន្លិចរបាំងសាច់អួនវែងៗទាំងនោះចូលក្នុងទឹកអស់មិនអាចបង្ក្រាបបាននោះឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *