កំពង់ឆ្នាំង៖ ឧបដ្ឋានសាលា (សាលាសន្សំបុណ្យ)នៅភូមិប៉ាហ៊ី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ក្រោមម្លប់នៃសន្តិភាពបានសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក សរ លាងប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ឆ្នាំង ព្រះមេតិសត្ថា វង្ស កុសល ព្រះអនុគណស្រុករលាប្អៀរ ដោយមានការនិមន្តនិងអញ្ជើញចូលរួមពីព្រះមន្រ្តីសង្ឃស្រុក លោក ម៉ី សុផល្លី អភិបាលរងស្រុក លោក សំរិត យ៉ារ៉ា សមាជិកក្រុមប្រឹក្សាស្រុក លោក សេន សារ៉េត មេឃុំអណ្តូងស្នាយ ឧបាសិកា ខ្លឹម ណារ៉េត ប្រធានការិយាល័យជំនាញខេត្ត ស្រុក ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយចូលរួម នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០២៣។
លោក សេន សារ៉េត មេឃុំអណ្តូងស្នាយ បានបញ្ជាក់អោយដឹងថាៈឧបដ្ឋានសាលា (សាលាសន្សំបុណ្យ) ដែលបានដាក់ សម្ពោធអោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះមានបណ្តោយ ១២,៧០ ម៉ែត្រ និងទទឹង ៧,៥០ ម៉ែត្រ ចាប់ផ្តើមកសាងក្រោមការផ្តួចផ្តើមពីឧបាសិកា ខ្លឹម ណារ៉េត ពីឆ្នាំ២០២១ រួចរាល់ជាស្ថាពរនៅឆ្នាំ២០២៣នេះ ក្រោមការជួយឧបត្ថម្ភ ពីឧបាសិកា សៅ សុឃឿន និង ព្រះអង្គ ប៉ែន ឡេង និងពុទ្ធបរិស័ទជិតឆ្ងាយ អស់ទឹកប្រាក់៥៣,៧០០ដុល្លា សម្រាប់ទុកអោយពុទ្ធបរិស័ទប្រើប្រាស់និងសម្រាប់ព្រះសង្ឃ សីលវតី គង់ ស្នាក់នៅដើម្បីបដិបត្តិនូវធម៌អារ្យសិក្ខាវិន័យសម្រាប់មនុស្សជំនាន់ក្រោយ។
លោក សរ លាង និង ព្រះមេត្តិសត្ថា វង្ស កុសល បានមានសង្ឃដីកា និង ប្រសាសន៍បន្តថាៈ ក្រោមការដឹកនាំប្រកប
ដោយកិត្តិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាពេលកន្លងមកនេះ បានដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍ លើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណា ចក្រ។ ក្រោមម្លប់នៃសុខសន្ដិភាព ដែលបានផ្តល់ឱកាសអោយបងប្អូនប្រជាពល រដ្ឋ អាចប្រារព្ធពិធីព្រះពុទ្ធសាសនា តាមទំនៀមទម្លាប់បែបប្រពៃណីសាសនារបស់ជាតិ និងធ្វើឲ្យមានសុខុដុមនីយកម្មសាសនាបានចូលរួមចំណែកដល់កិច្ចអភិវឌ្ឍន៍ជាតិតាមរយៈការផ្សារភ្ជាប់រវាងអាណចក្រ និង ពុទ្ធចក្រ ។
លោក សរ លាង និង ព្រះមេត្តិសត្ថា វង្ស កុសល បានមានប្រសាសន៍បន្តទៀតថាៈ ក្រោមការដឹកនាំប្រកបដោយចក្ខុស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ នាពេលបច្ចុប្បន្ននេះក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានដាក់ចេញ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ដើម្បីបន្តអនុវត្តដើម្បីធានាបាននូវស្ថិរភាព សន្ដិសុខ សន្តិភាព និង ការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងការលើកកម្រិតកម្ពស់ជីវភាពកាន់តែប្រសើរឡើង កាត់បន្ថយនូវភាព ក្រីក្រីរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។ ព្រះពុទ្ធសាសនា ត្រូវបានចាត់ទុកថា ជាសាសនារបស់រដ្ឋ ជាទីគោរពស្ការៈ និង សម្រាប់ទុកជារមណីយដ្ឋានទេសចរណ៍វប្បធម៌ ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
កត្តាសុខសន្តិភាព និងការអភិវឌ្ឍជាតិនេះហើយ ដែលបានផ្ដល់ឱ្យប្រជាពលរដ្ឋមានជីវភាពធូរធាពីមួយថ្ងៃ ទៅមួយថ្ងៃ និង មានលទ្ធភាពកាន់តែខ្ពស់ចូលរួមចំណែក កសាងសមិទ្ធផលនានាទាំងក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ និងបានធ្វើឱ្យមានសុខុដុមនីយកម្មសាសនា ។
នៅបញ្ចប់គណៈអធិបតីនិងសប្បុរសជនបានកាត់ខ្សែបូរណ៍ឧបដ្ឋានសាលា (សាលាសន្សំបុណ្យ) ដាក់អោយប្រើប្រាស់ជាផ្លូវការចាប់ពេលនេះតទៅ៕