ស្ថានភាពទឹកទន្លេត្រឹមតែ៣ថ្ងៃត្រូវគេមើលឃើញហក់ឡើង ជាបន្តបន្ទាប់រហូត

កំពង់ឆ្នាំង៖ នៅក្នុងរយៈពេលត្រឹមតែ៣ថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ​២០២៣ នេះស្ថានភាពទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សាក្រោមត្រូវគេមើលឃើញថាមានការហក់ឡើងជាបន្តបន្ទាប់គ្រាដែលអាជ្ញាធខេត្តនិងអាជ្ញាធូមដ្ឋានសុ្រក.ឃុំសង្កាត់បានធ្វើការអំពាវនាវនៅពេលមានភ្លៀងនៅតែធ្លាក់ដែលធ្វើអោយប្រជាពលរដ្ឋរស់នៅតាមជួដងទន្លេសាប កំពុងបង្កើនការប្រុងប្រយត្ន័ខ្ពស់គ្រាដែលទឹកទន្លេសាបនៅតែមានការហក់ឡើងជាប​ន្តបន្ទាប់ ដីភូមិ ដីចំការលើខ្នងកោះខាងមុខខេត្តនិងកន្លែងទំនាបផ្សេងៗទៀតផងដែរ

លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងបានអោយដឹងនៅថ្ងៃទី២៣ខែកញ្ញានេះថា ដោយសារបាតុភូតធម្មជាតិបណ្តាលអោយមានភ្លៀងធ្លាក់លាឡំនិងខ្យល់ស្ទើរាល់ពេលថ្ងៃរសៀលពីមធ្យមមកខ្សោយធ្វើអោយភ្លៀងបានធ្លាក់រាយប៉ាយពាសពេញខេត្តដែលនាំអោយទឹកទន្លេមានការហក់ឡើងក្នុងនោះលំនៅឋានបងប្អូនប្រជាពលរដ្ឋនៅតំបន់ទំនាបនិងបណ្តាខ្នងកោះនៅខាងមុខដើមពោធិ៍ផ្សារក្រោមនិងតំបន់ផ្សេងៗទៀតក៍ត្រូវបានទឹកទន្លេលិចបណ្តើៗផងដែរតែមិនបណ្តាលអោយលំនីឋាងបងប្អូនប្រជាពលរដ្ឋនិងសត្វពាហន:ត្រូវបានម្ចាស់បានដាក់នៅទីទួលសុវត្ថភាពផងដែរ។

បើយោងតាមរបាយការណ៍ របស់លោក.ដោកប៊ុនថុន បានអោយដឹង ចំពោះសីតុណ្ហភាពមាន៣៣,៥ អង្សាសេ ខណៈដែលកម្ពស់ទឹកទន្លេសាបនៅស្ថានីយ៍ជលសាស្ត្រផ្សារក្រោមទឹកមានកម្ពស់ហក់ឡើង៧,៧៨  ម៉ែត្រ  បើធៀបនិងឆ្នាំ២០២២ទឹកមានកម្ពស់ទឹកមាន៨,៥៥ម៉ែត្រ ក្នុងនោះទឹកទន្លេដែលត្រូវបានប្រកាសអាសន្នមានកម្ពស់១១ ម៉ែត្រដោយឡែកទឹកភ្លៀង បានបង្អុរធ្លាក់ចុះមានកម្រិត ១១ ម.ម នៅស្រុកទឹកផុស។
សូមបញ្ជាក់ផងដែរថានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅកើតមានករណីក្រឡាប់បាឡាស្មាច់មួយគ្រឿងបណ្តាលអោយក្មេងស្រីអាយុ៤ឆ្នាំម្នាក់ចំណុចខាងកើតស្ពានឈើក្នុងភូមិកណ្តាលបានស្លាប់ខណះធ្វើដំណើរជាមួយម្តាយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *