ប្តីកាប់ប្រពន្ធស្លាប់ក្នុងថ្លុកឈាម ព្រោះភ្លើងប្រច័ណ្ឌ

(កំពង់ធំ)៖ ស្ត្រីម្នាក់ត្រូវបានជនសង្ស័យជាប្តី កាប់ជាច្រើនកាំបិតបណ្តាលឱ្យដេកស្លាប់ក្នុងថ្លុកឈាម។ ករណីឃាតកម្មដ៏រន្ធត់នេះ កើតឡើងវេលាម៉ោងប្រមាណ ៥:៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិនាងសល្ងាច ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

 ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ករណីខាងលើនេះបង្កឡើងដោយជនសង្ស័យឈ្មោះ ប៊ុន សយ ភេទប្រុស (ជាប្តី) អាយុ៤៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ បានកាប់ទៅលើជនរងគ្រោះឈ្មោះ សោម សុជា ភេទស្រី (ជាប្រពន្ធ) អាយុ៤៤ឆ្នាំ នៅភូមិជាមួយគ្នា បណ្តាលឱ្យស្លាប់នៅ នឹងកន្លែងមូលហេតុប្រច័ណ្ឌ។

គួរបញ្ជាក់ផងដែរក្នុងករណីនេះ ពេលទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម សមត្ថកិច្ចកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ព្រមទាំងឃាត់ខ្លួនជនសង្ស័យ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្ទោង ដើម្បីកសាងសំណុំរឿងតាមនិតិវិធី។ 
*សរសេរអត្ថបទដោយលោក ធូ កែវមុន្នី

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *