ក្រុមការងារចុះមូលដ្ឋាន ឃុំជ័យជោគ អញ្ជើញសួរសុខទុក្ខនិងនាំយកអំណោយ ជូនដល់ស្ត្រី ទើបសម្រាលកូនចំនួន ០២ គ្រួសារ និងប្រគល់កៅអីជនពិការ ជូនរដ្ឋបាលឃុំជ័យជោគ

តាកែវ៖ លោក អ៊ុក សំនៀងបានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយ មូលដ្ឋានឃុំជ័យជោគបន្តដំណើរទៅសួរសុខទុក្ខស្ត្រី ទើបសម្រាលកូនចំនួន០២គ្រួសារនិងកៅអីជនពិការក្រីក្រជូនរួមនិងថវិកាឧបត្ថម្ថមួយចំនួនផងដែរ លោកមានប្រសាសន៍ថារាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ជាខ្លាំងក្នុងការអនុវត្តគោលនយោបាយឧបត្ថម្ភដល់ស្ត្រីក្រីក្រ ឱ្យទទួលបានប្រាក់ថែទាំសុខភាពពេលទៅពិនិត្យផ្ទៃពោះដូចច្នេះស្ត្រីមានផ្ទៃពោះចូលទៅពិនិត្យសុខភាពឱ្យទៀងទាត់ និងអំពាវនាវឱ្យគ្រូពេទ្យយកចិត្តទុកដាក់ខ្ពស់ដល់ស្ត្រីមានផ្ទៃពោះ ជាពិសេសអ្នកដែលកាន់ប័ណ្ណមូលនិធិសមធម៌ ឬប័ណ្ណអាទិភាព សម្រាប់ស្ត្រីក្រីក្រតាមូលដ្ឋាន។
ជាមួយគ្នានោះដែរ លោក ព្រមទាំង ក្រុមការងារ មន្ត្រីអត្រានុកូលដ្ឋាន បានប្រគល់សំបុត្រកំណើតជូន មាតាបិតារបស់ទារកដល់ផ្ទះ និងបានផ្ដាំផ្ញើអោយរក្សាឯកសារនេះ អោយបានត្រឹមត្រូវ ប្រសិនបើ មានតម្រូវការប្រើប្រាស់ គួរធ្វើសេចក្ដីចម្លង ដើម្បីទុកក្នុងការប្រើប្រាស់សម្រាប់ករណីចាំបាច់ណាមួយ ។ ក្នុងឱកាសនេះដែរ បងប្អូនប្រជាពលរដ្ឋជា មាតាបិតារបស់ទារក បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះ លោក អ៊ុក សំនៀងនិង ក្រុមការងារ លោកមេឃុំ ដែលបានចំណាយពេលវេលាចុះមកធ្វើសំបុត្រកំណើត និងប្រគល់ជូនដោយផ្ទាល់ដៃ មកអោយពួកគាត់នាពេលនេះ ។

ឆ្លៀតក្នុងឱកាសនោះលោក ក៏បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម បណ្ឌិត ស៊ូ ភិរិន្ទ តំណាងរាស្ត្រមណ្ឌលតាកែវជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុក បូរីជលសារនិងជាពិសេសពីសំណាក់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតដែលជានិច្ចកាលតែងគិតគូរ ចំពោះ សុខទុក្ខ បងប្អូនប្រជាពលរដ្ឋនិងការរស់នៅប្រកបរបរតាមបណ្ដោយព្រំដែនផងដែរ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *