ការដ្ឋានបូមខ្សាច់១កន្លែង ក្នុងឃុំជៀបត្រូវបានមន្ទីរជំនាញដកហូតអាជ្ញាប័ណ្ណ ប៉ុន្តែអ្នកទិញអាជ្ញាប័ណ្ណបន្តពីគេ នៅបន្តធ្វើអាជីវកម្មគ្មានច្បាប់ជាង៧ខែ ខណៈមន្ទីរជំនាញថានឹងចុះទៅបិទជាថ្មី

កំពង់ឆ្នាំង៖ ការដ្ឋានបូមខ្សាច់ក្នុងស្ទឹងមួយកន្លែងនៅក្នុងភូមិឆកកណ្ដោល ឃុំជៀបស្រុកទឹកផុស បានធ្វើអាជីវកម្មគ្មានច្បាប់ជាង ៧ ខែមកហើយ បន្ទាប់ពីមន្ត្រីជំនាញបានដកហូតអាជ្ញាប័ណ្ណនៅអំឡុងខែកុម្ភៈឆ្នាំ២០២៣ ដោយអ្នកមានអាជ្ញាប័ណ្ណមុនបានលក់អាជ្ញាប័ណ្ណបន្តឲ្យអ្នកទិញក្រោយធ្វើអាជីវកម្មបន្ត ជាង ៧ ខែហើយដោយគ្មានច្បាប់អនុញ្ញាត ករណីនេះមន្ត្រីជំនាញឆ្លើយថានឹងចុះទៅបិទអាជីវកម្មមួយនេះសារជាថ្មីម្តងទៀតក្នុងពេលឆាប់ៗនេះ។

យើងតាមប្រភពពីប្រជាពលរដ្ឋ ក្រុម ការងារអ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃ ទី២០ខែកញ្ញាឆ្នាំ២០២៣ បានចុះទៅថតដល់ការដ្ឋានបូមខ្សាច់នេះដែលស្ថិត នៅ ក្នុងភូមិឆកកណ្ដោល ឃុំជៀប ស្រុកទឹក ផុស ក្នុងពេលនោះក្រុមការងារយើងបានជួប និងមេការក្នុងការដ្ឋានបូមខ្សាច់មួយនេះ ឈ្មោះ លោក ចូច គាត់បានប្រាប់ឲ្យដឹងថាម្ចាស់ការដ្ឋាននេះឈ្មោះលោក អី រ៉ាវុធ មានទីលំនៅអចិន្ត្រៃយ៍ក្នុងខេត្តតាកែវ ក្រោយពេលទទួលបានលេខទូរស័ព្ទពីលោកមេការឈ្មោះចូច ក្រុមការងារយើងបានទូរស័ព្ទទៅកាន់លោក អី រ៉ាវុធ ម្ចាស់ការដ្ឋានរស់ក្នុងនៅខេត្តតាកែវពេលនោះលោក រ៉ាវុធ បានឆ្លើយប្រាប់ថា លោកបានទិញអាជ្ញាប័ណ្ណបូមខ្សាច់នេះ ពីម្ចាស់ដើម និងទើបតែបានចូលមកធ្វើអាជីវកម្មបូមខ្សាច់លក់ ក្នុងការដ្ឋាននេះបានជាង ១ខែតែប៉ុណ្ណោះ តែមិនបានបញ្ជាក់ថាបានទិញពីនណានោះឡើយហើ យលោកប្រាប់ថាលោកនឹងថតអាជ្ញាប័ណ្ណនោះបាញ់តាមប្រព័ន្ធតេឡេក្រាមមកឲ្យពិនិត្យមើលប៉ុន្តែរហូត មកដល់ម៉ោង ១២ ព្រឹកថ្ងៃទី២១ ខែកញ្ញានេះ ក្រុមការងារយើងមិនបានទទួលអា ជ្ញាប័ណ្ណបូមខ្សាច់ ពីលោក អី រ៉ាវុធនោះឡើយ។

ពាក់ព័ន្ធនឹងករណីខាងលើនេះនៅល្ងាចថ្ងៃទី ២១ ខែកញ្ញាឆ្នាំ២០២៣នេះ ក្រុមការងារបានទូរស័ព្ទសួរលោក ពៅស៊ីម ប្រធានស្ដីទីមន្ទីររ៉ែ និងថាមពលខេត្តកំពង់ឆ្នាំង(ប្រធានមន្ទីរស្ដីទី) ក៏បានបាញ់ឯកសារអាជ្ញាប័ណ្ណបូមខ្សាច់នៅចំណុចខាងលើនេះអោយដឹងថាអាជ្ញាប័ណ្ណមួយនេះរបស់លោកស្រី ញ៉េនសុខហៀង មានអាស័យដ្ឋានរស់នៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបាន ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង បានចុះហត្ថលេខាចេញអាជ្ញាប័ណ្ណធ្វើអា ជីវកម្មបូមខ្សាច់ស្ទឹងលេខ១១១៨/២២ ចុះថ្ងៃទី១៨ខែ វិច្ឆិកា ឆ្នាំ២០២២ អាជ្ញាប័ ណ្ណនេះមានសុព លភាពចាប់ពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០ ២២ដល់ថ្ងៃ២៥ ខែតុលាឆ្នាំ២០២៣។

ដោយឡែក នៅថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០២ ៣ មន្ត្រីជំនាញបានចុះទៅបិតអាជីវកម្មបូមខ្សាច់ខាងលើនេះវិញ ដោយនៅក្នុងកំណត់ ហេតុបានបញ្ជាក់ថា ១.ម្ចាស់ អាជីវកម្មមិនបានបង់សួយសារតាមផែនការអប្បបរិមា។ ២.ពុំបានបោះបង្គោលព្រំដែននៃអាជ្ញាប័ណ្ណ។ ៣.មិនបានបោះត្រាលើវិក័យប័ត្រលក់ដូរខ្សាច់ ដែលទទួលស្គាល់ដោយមន្ទីរ៉ែ និងថាមពលខេត្ត ៤.ប្រើ ប្រាស់ម៉ាស៊ីនបូមខ្សាច់ខុសស្តង់ដាដែលមានភ្ជាប់ជាមួយអាជ្ញាប័ណ្ណ ហេតុនេះក្រុមការងារមន្ត្រីជំនាញបានសម្រេចបញ្ឈប់សកម្មភាពធ្វើអាជីជីវកម្មនេះទាំងស្រុង (ចាប់ពីថ្ងៃទី១០ ខែកុម្ភៈឆ្នាំ២០ ២៣) និងត្រូវទទួលរងការផាកពិន័យតាមច្បាប់ស្ដីពីអាជីវកម្មរ៉ែ បូមខ្សាច់។

ទាក់ទងនិងករណីនេះ លោក ពៅ ស៊ីមប្រធានមន្ទីរស្ដីទីរ៉ែ និងថាមពលខេត្តបានបញ្ជាក់ឲ្យដឹងថា មន្ទីរនិងចាត់តាំងមន្ត្រីការិយាល័យទទួលខុសត្រូវអាជីវកម្មនេះចុះទៅសហការជាមួយ អាជ្ញាធរមូលដ្ឋាននគរបាលប៉ុស្តិ៍រដ្ឋបាល និងអធិការនគរ បាលស្រុកទឹកផុស ដើម្បីចុះទៅបិទអាជីវកម្មខាងលើនេះជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗខាងមុខនេះ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *