កំពង់ឆ្នាំង៖ ព្រះទេពមុនី សុខ ថាន ព្រះរាជាគណៈ ថ្នាក់ចត្វាព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង បានមានសង្ឃដីកាផ្តាំផ្ញើដល់សមណនិស្សិត – និសិ្សត ដែលជាបេក្ខជនឆ្នាំទី១ដល់ឆ្នាំទី៤ ប្រលងឆមាស
ទី១ឆ្នាំសិក្សា២០២៣-២០២៤ ត្រូវ បញ្ចេញ ចំណេះដឹងសមត្ថភាព ផ្ទាល់ខ្លួន អ្នកចេះគឺជាប់ និង គោរពនូវបទបញ្ជាផ្ទៃក្នុងការប្រលងអោយបានល្អ ។
ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ក្នុងឱកាសដែលព្រះអង្គចូលរួមកាត់វិញ្ញាសារប្រលងឆមាសទី១ឆ្នាំសិក្សា២០២៣-២០២៤
នៅមណ្ឌលប្រលងវត្តអារញ្ញិការាមស្ថិតក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្ត និង អញ្ជើញចូលរួមពី អនុប្រធានសាខា ប្រធានការិយាល័យនៃសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំង។
ព្រះទេពមុនី សុខ ថាន បានមានសង្ឃដីកាបន្តថាៈ ដែលកន្លងមក រារដ្ឋាភិបាល ដែលដឹកនាំដោយ ញោមសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបានធ្វើអោយប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និង មានការអភិវឌ្ឍ លើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ និងកំពុងបន្តអនុវត្តយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាល ទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍ និង បណ្តុះបណ្តាលធនធានមនុស្សជាកត្តាសំខាន់ណាស់ ហើយការប្រលង ត្រូវអនុវត្តអោយស្របតាម គោល ការណ៍ថ្នាក់ជាតិ និង ក្រសួងធម្មការ និង សាសនា បានណែនាំដើម្បី ធានារក្សា អោយបាន ការប្រលងនេះអោយប្រព្រឹត្ត ទៅដោយរលូន ប្រកបដោយ សន្តិសុខ សណ្ដាប់ធ្នាប់ និង សុវត្ថិភាព តម្លាភាពប្រសិទ្ធភាព និង យុត្តិធម៌ បេក្ខជនដែលជាសមណនិស្សិត-និសិ្សត ទាំងអស់មានសមត្ថភាពផ្ទាល់ខ្លួនគឺជាប់។
ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីន អនុប្រធានសាខាបានមានសង្ឃដីកាបញ្ជាក់អោយដឹកថាៈ ការប្រលងឆមាសទី១ ឆ្នាំសិក្សា ២០២៣-២០២៤ គ្រប់មុខវិជ្ជា មានរយះពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី ២២ កញ្ញាទើបបញ្ចប់ដោយមានសមណនិស្សិត -និស្សិត ពីឆ្នាំទី១ ដល់ឆ្នាំទី៤ សរុបចំនួន ៣៩៤អង្គ/នាក់៕