ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្តកំពង់ឆ្នាំង បាននាំយកអំណោយ សប្បុរសធម៌មូលនិធិជនពិការចែកជូនដល់គ្រួសាក្រីក្រនិងពិការភាពឃុំដាស្រុក កំពង់លែង

ខេត្តកំពង់ឆ្នាំង៖ លោក ឈាងចាន់ធី ប្រធានមន្ទីរ សង្គមកិច្ចអតីតយុទ្ធជននិង និតសម្បទា ខេត្តកំពង់ឆ្នាំងនិងសហការីបាននាំយកអំណោយរបស់សប្បុរសធម៍មូលនិធិជនពីការក្រីក្រចែកជូនជនមានពិការភាព១គ្រួសារនិងជនដែលក្រីក្រកំពង់រស់នៅជួបការលំបាក់១គ្រួសារនៅតាមសហគមន៍ឃុំដា ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង ។

លោក ឈាង ចាន់ធី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួសុខទុក្ខពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសប្បទា និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងរួមនិងក្រុមការងារ ដែលតែងតែបានយកចិត្តទុក្ខដាក់លើបងប្អូនជនពិការទាំងអស់បើទោះជានៅទីណាក៍ដោយហើយលោកផ្តាំទៅបងប្អូនប្រជាពលរដ្ឋទាំងអស់កុំរស់នៅដោយអស់សង្ឃឹមក្នុងជីវិតអោយសោះ ព្រោះនៅមានថ្នាក់ដឹកនាំនិងអាជ្ញាធរតាមមូលដ្ឋាននៅជាប់ជាមួយបងប្អូន។

លោក ឈាងចាន់ធី រួមនិងសហការរីបាននាំយកអំណោយរបស់សប្បរសធម៍មូលនិធិជនពិការដោយក្នុង១គ្រួសារៗ ទទួកបាបអង្ក២៥គីឡូក្រាម មីម៉ាម៉ា ១កេស ត្រីខ២យួរ ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ អំបិលអ៊ីយ៉ូត២កញ្ចប់ រួមនិងថវិកា១០ម៉ឺនរៀល ថវិកាសមាគមន៍នារី១០ម៉ឺនរៀល។

លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ថាអំណោយទាំងអស់ដែលបាននាំយកមកចែកជូនបងប្អូនពិការភាពនៅពេលនេះត្បិតតែមានតិចតួច ជួយដោះបន្ទុកបានមួយគ្រា។

ដោយឡែកជនចាស់ជរាក្រីក្រពីរនាក់បងប្អូននៅចិញ្ចឹមចៅកំព្រាពីរនាក់ដែលកំពង់រស់ក្នុងស្ថានភាពលំបាកនៅក្នុងភូមិខ្លែងពរ័ ឃុំត្រងិល ស្រុកកំពង់លែងទទួលបានអង្ករ ២៥គីឡូ.មី១កេស ទឹកត្រីមួយយួរ. ទឹកស៊ីអ៊ីវមួយយួរ មុង១ សារ៉ុង២ ថវិកា ២ម៉ឺនរៀល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *