ឯកឧត្តម ខូយរីដា និងថ្នាក់ដឹកនាំ មន្រ្តីរាជការ គ្រឹះស្ថាន វត្តអារាម សាលារៀននិងប្រជាពលរដ្ធទូទាំងខេត្តពោធិ៍សាត់ចូលរួមអបអរសាទរនៃការដាក់បញ្ចូលរមណីយដ្ធានប្រសាទ កោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ពោធិ៍សាត់៖ ឯកឧត្តម ខូយរីដាអភិបាលខេត្តពោធិ៍សាត់ លោក ម៉ក់រ៉ា តំណាងក្រុមប្រឹក្សាខេត្តមន្ត្រីរាជការកងកម្លាំងទាំងបីប្រភេទព្រះសង្ឃសិស្សានុសិស្សនិងស្ថាប័នជុំវិញខេត្តបានចូលរួមក្នុងព្រឹត្តិការណ៍ថ្មី ហើយក៍ជាមោទនភាពមួយទៀតក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ សម្រាប់ប្រជាជនកម្ពុជាទូទាំងព្រះរាជាណាចក្រកម្ពុជា ខេត្តពោធិ៍សាត់បានបន្លឺរឡើងជាសំឡេងកងរំពង តាមរយះការវាយគង ទូងស្គរ គោះត្រដោក និងទះប៉ោត ដើម្បីអបអរសាទរ នៃការដាក់បញ្ចូល រមណីយដ្ធានប្រាសាទកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយ:សេចក្តីសម្រេច45 COM 8B8 នៅក្នុងសម័យ ប្រជុំលើកទី៤៥ របស់ខ្លួននៅឯទីក្រុងរីយ៉ាដ ( Riyadh)ប្រទេសអារ៉ប៊ីសាអូឌីត តាមសំណើរបស់រាជរដ្ធាភិបាលកម្ពុជា ។

ជាក់ស្តែងក្នុងថ្ងៃដ៍មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំ ព្រះសង្ឃ មន្រ្តីរាជការ គ្រឹះស្ថាន វត្តអារាម សាលារៀនសិស្សានុសិស្សនិងកម្មកកម្មការនីរោងចក្រ ប្រជាពលរដ្ធនៅទូទាំងខេត្តពោធិ៍សាត់ បានចូលអបអរសាទរ នៃការដាក់បញ្ចូលរមណីយដ្ធាន ប្រសាទ កោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ប៊ីសាអូឌីត ។

ឯកឧត្តម ខូយរីដាបានមានប្រសាសន៍ថារមណីយដ្ឋានកោះកេរជាមរតកវប្បធម៌តាំងពីអតីតរាជធានីខ្មែរបុរាណ ឆោកគគ៌រ្យ ឬ លិង្គបុរ ហើយបច្ចុប្បន្នហៅថា កោះកេរ កសាង ក្នុងសតវត្សទី១០ (៩២៨-៩៤៤) ដោយព្រះបាទជ័យវរ្ម័នទី៤ និងបុព្វបុរសខ្មែរ ត្រូវបានក្រុមប្រឹក្សាអន្តរជាតិ ស្តីពីប្រាង្គប្រាសាទ និងរមណីយដ្ឋាន (ICOMOS) ទទួលស្គាល់ថាជាកំពូលស្នាដៃដ៏មហស្ចារ្យនៃស្ថាបត្យកម្ម ខ្មែរ និងមានតម្លៃលេចធ្លោជាសកលដែលចាំបាច់ត្រូវចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

ឯកឧត្តម ខូយរីដា អភបាលខេត្តពោធិ៍សាត់និងលោក ម៉ក់រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិសាត់ក៍បានបញ្ជាក់ផងដែរថាក្នុងនាមយើងទាំងអស់គ្នាជាប្រជាជនកម្ពុជា សូមចូលរួមអភិវឌ្ឍន៍សម្បត្តិវប្បធម៌ និងប្រពៃណីជាកេរ្រិ៍មរតកដ៍ឧដ្តុង្គឧត្តម ដែលបុព្វបុរស ខ្មែរយើងបានបន្សល់ទុកជូនយើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *