កំពង់ឆ្នាំង៖ សមត្ថកិច្ចនគបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងចុះធ្វើការអប់រំណែនាំដល់ប្អូនៗសិស្សានុសិស្សដើម្បីអោយយល់ដឹងស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោគនៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២២។
នៅក្នុងការចុះធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ក្រុងកំពង់ឆ្នាំងលោក វរ:សេនីយ៍ទោ ហង្សប៊ុនហាក់ អធិការងក្រុងកំពង់ឆ្នាំងទទួលផែនចរាចរណ៍និងសណ្តាប់ធ្នាប់និងលោកនាយផ្នែកយុត្តិធម៍ក្រុងកំពង់ឆ្នាំងនាយប៉ុសន៍រដ្ឋបាលខ្សាមរួមនិងសិស្សានសិស្សលោកគ្រូអ្នកគ្រូចូលរួមសុប៨៩២នាក់ដោយមានការចង្អុលបង្ហាញពីលោកឧុត្តមសេនីយ៍ទោ ខូវលី ស្នងការនគបាលខេត្តកំពង់ឆ្នាំងបានអនុញ្ញាតិអោយកងកម្លាំងនគបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងចេញធ្វើការផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់បងប្អូនប្រជាពលរដ្ឋ បងប្អូនអាជីវក មន្ត្រីរាជការ សិស្សានុសិស្សនៅតាមសាលារៀន ។
លោកវរះសេនីយ៍ទោ ហង្សប៊ុនហាក់ បានបញ្ជាក់អោយដឹងថារាល់កាបើកបរម៉ូតូត្រូវតែពាក់មួកនិងយកឯកសារតាមខ្លួនត្រូវពាក់ស្លាកលេខអោយបានត្រឹមត្រូវ មានកញ្ចក់សម្រាប់មើលក្រោយ កង់ល្អ ហ្រាំងស៊ី ភ្លើងនិងកញ្ចក់ចាំងពន្លឺត្រូវដំណើរការបានល្អហើយការបើកបរត្រូវតែមានការអព្យាស្រ័យគ្នាទៅវិញទៅមកដើម្បីការពារសុវត្ថភាព ។
អធិការរងនគបាលក្រុងកំពង់ឆ្នាំងទទួលផែននគរ បាលសណ្តាប់ធ្នាប់ក្រុងបានអោយដឹងទៀតថាកម្លាំងនគរ បាលសណ្តាប់ធ្នាប់បានចុះធ្វើការផ្សព្វផ្សាយអប់រំ ណែនាំបានពីរ សាលា សាលាបុរីវិជ្ជាទី១ប្រមាណជា៣០០នាក់និងវិទ្យាល័យក្រុងកំពង់ឆ្នាំងនៅថ្ងៃនេះបាន៨៩២នាក់ដែលស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនិងបន្តចុះផ្សព្វផ្សាយរហូតដល់សប្តារ៍ក្រោយ ។
អធិការរងទទួលផែនសណ្តាប់ធ្នាប់ក្រុងកំពង់ឆ្នាំងបានអោយដឹងទៀតថានៅសប្តាហ៍ខាងមុខនេះសមត្ថកិច្ចនគបាលចរាចរណ៍និងចាប់ផ្តើមចុះអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោគហើយក្នុងនោះ អ្នកជិះម៉ូតូ ម៉ូតូកង់បី ម៉ូតូសណ្តោងរ៉ឺម៉ក ក្នុងនោះអ្នកបើកម៉ូតូត្រូវមានអាយុ១៥ឆ្នាំឡើងនិងត្រូវយកភ្ជាប់តាមខ្លួននៅអត្តសញ្ញា្ញប័ណ្ណសំគាល់ខ្លួនឬលិខិតបញ្ជាក់អត្តសញ្ញាប័ណ្ណដែលមានតម្លៃស្មើ ដើម្បីជាសវៀងបញ្ហាកើតឡើង៕